ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដតែកុំធ្វេសប្រហែស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​​ ៖ ក្នុង​ចំណោម​ប្រទេស​ជាង​១០០​ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់លេខ​២​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ប្រទេស​ប៉ា​រ៉ែ​ន​ជាប់​ចំណាក់​ថ្នាក់​លេខ​១ ​។​ ​នេះ​បើ​តាម​លោក​ជំទាវ​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ…

រាជធានី​ភ្នំពេញ​​ ៖ ក្នុង​ចំណោម​ប្រទេស​ជាង​១០០​ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់លេខ​២​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ប្រទេស​ប៉ា​រ៉ែ​ន​ជាប់​ចំណាក់​ថ្នាក់​លេខ​១ ​។​ ​នេះ​បើ​តាម​លោក​ជំទាវ​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​

តាម​រយៈ​សារ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​១៤​ ខែសីហា ​លោក​ជំទាវ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូបកុំ​ធ្វេសប្រហែស​ឱ្យ ទោះបី​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ​។​​

លោក​ជំទាវ​ឱ វណ្ណ​ឌី​ន បាន​ថ្លែង​ឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តី ជូន​ព័ត៌មាន​ប្រចាំ​ថ្ងៃ ដោយ​បង្ហាញ​ថា កូ​វី​ដ​-១៩ កំពុង​តែ​នៅ​មានការ​ឆ្លង​នៅ​ក្នុង​ប្រទេស​នៅឡើយ ជា​ពិសេស​ពួក​អូ​មី​ក្រុង ដែល​ជា​វីរុស​កូ​វី​ដ​-១៩ ប​ម្លែ​ង​ថ្មី ហើយ​នៅ​តាម​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ និង​នៅ​លើ​សាកលលោក ក៏​នៅ​តែ​មានការ​ឆ្លង​បន្ត និង​មាន​ករណី​ស្លា.ប់​បន្ថែម​ទៀត​ផង​ដែរ​។​

លោក​ជំទាវ​បញ្ជាក់​ថា «​ដូច្នេះ សូម​បងប្អូន​កុំ​ធ្វេសប្រហែស​ឱ្យ​សោះ ដោយ​ត្រូវ​បន្ត​អនុវត្ត​ន៍​វិធានការពា​ការពារ និង​៣​កុំ រួម​ជាមួយនឹង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ជំរុញ​ឱ្យ​បានទាន់​ពេល នៅ​ពេល​ដល់​វេន នឹង​ជួយ​លោក​អ្នក​ដល់​ការ​ការពារ​ពី​ភាព​ធ្ងន់ធ្ងរ​បង្ក​ឡើង​ដោយ​ជំងឺ​នេះ កាត់​បន្ថយ​អត្រា​ចូល​សម្រាក​ពេទ្យ និង​កាត់​បន្ថយ​ជា​អតិ​ប្បរិ មា​នូវ​ការ​ស្លា.ប់​បាត​បង់ជីវិត ។ អ្វី​ដែល​យើង​ចង់បាន​នៅ​ពេល​នេះ គឺ​ការ​រស់នៅ​ប្រកបដោយ អាយុ​វែង និង​ការ​ថែទាំ​យកចិត្តទុកដាក់ ក្រុម​គ្រួសារ​ឱ្យ​មាន​សុខ​សុភមង្គល និង​សុខភាព​ល្អ​»​។​

លោក​ជំទាវ​បន្ថែម​ថា ដើម្បី​ធ្វើ​ដូច្នេះ​បាន គឺ​អាស្រ័យ​ទៅ​លើ​ការ​សម្រេចចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​បុគ្គល និង​គ្រួសារ ដោយ​ត្រូវ​នាំ​គ្នា​ទៅ ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ជំរុញ​ជា​បន្ត​ទៀត រួម​និង​ការ​អនុវត្តន៍​វិធាន «៣​ការពារ និង​៣​កុំ​» ព្រមទាំង​កុំ​ភ្លេច​អនុវត្ត​ការ​បរិភោគ​អាហារ​ឆ្អិន​ល្អ ហើយ​កុំឱ្យ​ប្រៃ​ពេកកុំ​ផ្អែម​ពេក កុំ​ខ្លាញ់​ពេក និង​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​។​

ជាមួយ​គ្នា​នោះ​ដែរ​លោក​ជំទាវ រដ្ឋលេខាធិការ ក៏​បាន​រំលឹក​ថា តាម​ការ​វាយតម្លៃ​របស់ Neikki Asia សម្រាប់ COVID-19 Recovery Index គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ កម្ពុជា ឈរ​នៅ​លើ​ចំណាត់ថ្នាក់​លេខ​២​។​ ​លោក​ជំទាវ ថា «​សុខភាព​របស់​លោក​អ្នក គឺ​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​លោក អ្នក​ផ្ទាល់ ដើម្បី​ឈាន់​ទៅ​រក​ការ​រស់នៅ​ប្រកបដោយ​ផា​សុខភាព និង​អាយុ​យឺនយូរ​»៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ