ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្បិតមិនសូវ​​បង្ហាញ​វត្តមាន​ក្នុង​ស្រុក​ ​​តែ​​​នាង​កើប​លុយ​នៅ​បរទេស​​​ញឹក​ញាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​តារាចម្រៀង អ្នក​នាង សួ​ស លី​ន​ដា ហាក់​មិនសូវ​បង្ហាញ​វត្តមាន​ច្រើន​នៅ​ក្នុង​សង្គម​សិល្បៈ​ចម្រៀង ក្តី តែ​តារា​សំឡេង​ល្អ​រូប​នេះ នៅ​តែ​បន្ត​ការ​ទាក់ទាញ​ច្រើន​ចំពោះ​បងប្អូន​រស់នៅ​ក្រៅប្រទេស​ទៅ​វិញ ព្រោះតែ​ពេញចិត្ត​សមត្ថភាព​ទេព​កោសល្យ​របស់​ណា​ង ។ យ៉ាងណាមិញ អ្នក​នាង​ត្រៀម​ចាកចេញ​ទៅ​ប្រទេស​បារាំង​សា​ជា​ថ្មី ជា​សញ្ញា​បញ្ជាក់​ថា នេះ​ជា​ភាព​

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​តារាចម្រៀង អ្នក​នាង សួ​ស លី​ន​ដា ហាក់​មិនសូវ​បង្ហាញ​វត្តមាន​ច្រើន​នៅ​ក្នុង​សង្គម​សិល្បៈ​ចម្រៀង ក្តី តែ​តារា​សំឡេង​ល្អ​រូប​នេះ នៅ​តែ​បន្ត​ការ​ទាក់ទាញ​ច្រើន​ចំពោះ​បងប្អូន​រស់នៅ​ក្រៅប្រទេស​ទៅ​វិញ ព្រោះតែ​ពេញចិត្ត​សមត្ថភាព​ទេព​កោសល្យ​របស់​ណា​ង ។ យ៉ាងណាមិញ អ្នក​នាង​ត្រៀម​ចាកចេញ​ទៅ​ប្រទេស​បារាំង​សា​ជា​ថ្មី ជា​សញ្ញា​បញ្ជាក់​ថា នេះ​ជា​ភាព​ជោគជ័យ​ថ្មី​បន្ត​ទៀត ។

ក្នុង​ពិធី​មង្គលការ​តារាចម្រៀង​វ័យក្មេង អ្នក​នាង​សួ​ស កែ​វក​ន្និ​ថា តារាចម្រៀង​ជើង​ចាស់​អ្នក​នាង​សួ​ស លី​ន​ដា  ជា​រៀមច្បង​ក្នុង​គ្រួសារ ដែល​គេ​ស្គាល់​ថា ជា​តារាចម្រៀង​ក្រៅ​ស្រុក​យូរ​ឆ្នាំ​មក​ហើយ បាន​អះអាង​ថា អ្នក​នាង​នឹង​ចេញ​សម្ដែង​នៅ​ក្នុង​ប្រទេស​បារាំង​ទៀត​ហើយ នៅ​ថ្ងៃ​ទី​០២ កុម្ភៈ ២០១៧ ខាង​មុខ​នេះ គឺ​ប៉ុន្មាន​ថ្ងៃក្រោយ​មង្គលការ​របស់​ប្អូនស្រី​អ្នក​នាង​ត្រូវ​បញ្ចប់​។

អ្នក​នាង​បញ្ជាក់​ថា មិន​ចេញ​ទៅ​យូរ​ដូច​មុន​នោះ​ទេ ដោយសារ​តែ​អ្នក​នាង​ក៏​ត្រូវ​ប្រញាប់​ត្រលប់​មក​វិញ ដើម្បី​មើល​ខុស​ត្រូវ​ភោជ នីយដ្ឋាន ដែល​អ្នក​នាង​បោះទុន​ធ្វើ​ជា​ថៅកែ​នោះ​ដែរ ។

អ្នក​នាង​សួ​ស លី​ន​ដា បាន​ថ្លែង​បញ្ជាក់​ថា បើ​ទោះជា​ទីផ្សារ​ចេញ​ច្រៀង​ក្រៅ​ស្រុក សឹង​នឹង​ក្លាយជា​អាជីព​ធំ​មួយ សម្រាប់​អាជីព​ចម្រៀង​របស់​អ្នក​នាង ក៏​ប្រជាប្រិយភាព​ក្នុងស្រុក ហាក់​មិនសូវ​មាន​មហាជន​ច្រើន​ណាស់ណា​នោះ​ទេ​បាន​ស្គាល់​អ្នក​នាង​។