ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​មេ​ចុងភៅ Salt Bae កើប​លុយរាប់​លានដុល្លារ​ ទោះរង​ការ​រិះគន់​យ៉ាង​ចាស់ដៃ

1 ឆ្នាំ មុន

អង់គ្លេស ៖ ភោជនីយដ្ឋាន Nusr-Et របស់​មេ​ចុងភៅ​ដ៏​ល្បីឈ្មោះ Nusret Gökçe ដែល​ត្រូវ​បាន​គេ​ស្គាល់​

អង់គ្លេស ៖ ភោជនីយដ្ឋាន Nusr-Et របស់​មេ​ចុងភៅ​ដ៏​ល្បីឈ្មោះ Nusret Gökçe ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា «Salt Bae» នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ត្រូវ​បាន​រាយការណ៍​ថា កើប​ចំណូល​បាន​ប្រមាណ ៨,៥៥​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​៤​ខែ​ដំបូង​។ បើ​ទោះបីជា​ភោជនីយដ្ឋាន​នេះ ទទួល​បានការ​វាយតម្លៃ​មិនល្អ និង​ការ​រិះគន់​លើ​តម្លៃ​នៃ​ការ​លក់​យ៉ាងណា​ក៏​ដោយ​។

អ្វី​ដែល​ពិសេស​បំផុត​ពី​ហាង Nusr-Et ដែល​មាន​មូលដ្ឋាន​នៅ​តំបន់ Knightsbridge កណ្តាល​ទីក្រុង​ឡុ​ង​ដ៍ សម្រាប់​ផ្តល់​ជូន​អតិថិជន​គឺ​ស្តេ​ក​សាច់​គោ (Steak) ស្រោប​សន្លឹក​មាស ដែល​ចំអិន​ដោយ​មេ​ចុងភៅ​ល្បីឈ្មោះ​លំដាប់​ពិភពលោក Salt Bae រួម​និង​ស្រាក្រហម​មួយ​ដប​ដ៏​មាន​តម្លៃ​ថ្លៃ​បំផុត​។

ដោយសា​តែ​តម្លៃ​នៃ​ការ​លក់​ខ្ពស់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​ហើយ បានជា​ធ្វើ​ឱ្យ​ភោជនីយដ្ឋាន​របស់​មេ​ចុងភៅ​ជនជាតិ​តួ​ក​គី​វ័យ​៣៩​ឆ្នាំ ដែល​បើក​ដំណើរការ​ជា​លើក​ដំបូង​កាល​ខែកញ្ញា ឆ្នាំ​២០២១ កន្លង​ទៅ​មួយ​នេះ ទទួល​បានការ​វាយតម្លៃ​មិនល្អ និង​ការ​រិះគន់​ជា​ច្រើន​ផង​ដែរ​។

ប៉ុន្តែ​ទោះ​យ៉ាងណា ក្រុមហ៊ុន Nusret UK Limited ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​តួ​ក​គី Doğuş Group បាន​អះអាង​ថា ទីតាំង​នៅ​តំបន់ Knightsbridge បាន​ដំណើរការ​ទទួលផល​ចំណេញ​ខ្ពស់​ជាង​លទ្ធផល​រំពឹង​ទុក បើ​ទោះបីជា​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ លើ​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​យ៉ាងណា​ក៏​ដោយ​។ របាយការណ៍​បាន​បង្ហាញ​ថា ភោជនីយដ្ឋាន Nusr-Et រក​ចំណូល​បាន​ប្រមាណ​៨,៥៥​លាន​ដុល្លារ​នៃ​ការ​លក់​របស់​ខ្លួន ជាមួយនឹង​ប្រាក់​ចំណេញ​សរុប ២,៧៩​លាន​ដុល្លារ​ក្នុង​រយៈពេល​៤​ខែ​ដំបូង​៕ (​ប្រភព​ពី LADbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ