ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ចាត់​ទុក​ជប៉ុន​ជា​គំរូ​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​មាន​សង្ឃឹម​យ៉ាង​ខ្ពស់​ថា ប្រទេស​ជប៉ុន​នឹង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ជា​ច្រើន​រួម​មាន ហេដ្ឋារចនាសម្ព័ន្ធ កិច្ចការ​ផ្ទៃ​ទឹក និង​ទេសចរណ៍​ជាដើម ។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​មាន​សង្ឃឹម​យ៉ាង​ខ្ពស់​ថា ប្រទេស​ជប៉ុន​នឹង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ជា​ច្រើន​រួម​មាន ហេដ្ឋារចនាសម្ព័ន្ធ កិច្ចការ​ផ្ទៃ​ទឹក និង​ទេសចរណ៍​ជាដើម ។

រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​ផ្ទៃ​ទឹក​របស់​ឥណ្ឌូ​ណេ​ស៊ី លោក Luhut Pandjaitan បាន​ថ្លែង​ក្នុង​កិច្ច​សន្ទនា​អាជីវកម្ម​រវាង​ជប៉ុន និង​ឥណ្ឌូ​ណេ​ស៊ីក្នុង​ទីក្រុង​ហ្សា​ការ​តា កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា ៖ « ដើម្បី​រក្សា​ស្ថិរភាព​របស់​ប្រទេស វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ពួក​យើង​ក្នុង​ការ​បង្កើត​ឲ្យ​មាន​សមភាព ។ ដូច្នេះ​ហើយ ពួក​យើង​ចង់​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ផ្នែក​ខាងកើត​នៃ​ប្រទេស ដែល​ការ​អភិវឌ្ឍ​នៅ​មាន​កម្រិត បើ​ធៀប​នឹង​ប៉ែក​ខាងលិច » ។

លោក​បន្ត​ថា ៖ « ពួក​យើង​ចាត់​ទុក​ប្រទេស​ជប៉ុន​ជា​គំរូ​ដ៏​ល្អ ។ ដូច្នេះ ពួក​យើង​ចង់​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ឥណ្ឌូ​ណេ​ស៊ី ហើយ​សង្ឃឹមថា នឹង​មាន​អាជីវករ​ជនជាតិ​ជប៉ុន​កាន់តែ​ច្រើន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​នេះ » ។

លោក​បន្ថែម​ថា ឥណ្ឌូ​ណេ​ស៊ី​កំពុង​តែ​ស្វែងរក​ឱកាស​សហការ​ជាមួយ​ជប៉ុន​ក្នុង​វិស័យ​ជា​ច្រើន​ទៀត​ដូច​ជា កិច្ចការ​ផ្ទៃ​ទឹក នេសាទ និង​ទេសចរណ៍ ។

លោក Hiroto Izumi ទីប្រឹក្សា​ពិសេស​របស់​លោក​ប្រធានាធិបតី​ជប៉ុន ស៊ី​ន​ហ្សូ អា​បេ ថ្លែង​ថា ៖ « ក្នុង​អំឡុង​កិច្ច​សន្ទនា​នេះ ពួក​យើង​បាន​ប្រមូលផ្តុំ​អ្នកតំណាង​របស់​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​មក​កាន់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ដូច្នេះ ពួក​យើង​ចាត់​ទុក​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី គឺជា​ដៃគូ​ដ៏​សំខាន់​មួយ ហើយ​ពួក​យើង​ពិតជា​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួក​យើង​ក្នុង​ឥណ្ឌូ​ណេ​ស៊ី​ណាស់ » ។

ក្នុង​ចំណោម​សមាជិក​នៃ​ក្រុម​ប្រតិភូ​របស់​ជប៉ុន រួម​មាន​អ្នកតំណាង​ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា Tokyo Gas, Mitsubishi Corporation, Asahi Glass និង Inpex ៕