ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook នឹង​ចាប់ផ្ដើម​ព្រមាន​អ្នក​ប្រើប្រាស់​ទាក់ទិន​នឹង​ព័ត៌មាន​ក្លែងក្លាយ

7 ឆ្នាំ មុន

ខណៈ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ កាន់តែ​ជិត​ចូល​មក​ដល់​នោះ Facebook បាន​ចាប់ផ្តើម​ដាក់​ការ​ព្រមាន​លើ​ព័ត៌មាន​ក្លែងក្លាយ​ដែល​បាន​ប្រទះ​ឃើញ​ដោយ​អ្នក​ប្រើប្រាស់​ជនជាតិ​អា​ល្លឺ​ម៉​ង់ ។

ខណៈ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ កាន់តែ​ជិត​ចូល​មក​ដល់​នោះ Facebook បាន​ចាប់ផ្តើម​ដាក់​ការ​ព្រមាន​លើ​ព័ត៌មាន​ក្លែងក្លាយ​ដែល​បាន​ប្រទះ​ឃើញ​ដោយ​អ្នក​ប្រើប្រាស់​ជនជាតិ​អា​ល្លឺ​ម៉​ង់ ។

ការ​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ បាន​ចាប់ផ្តើម​ក្នុង​សហរដ្ឋអាមេរិក​កាលពី​ខែ​មុន ហើយ​បច្ចុប្បន្ន​នេះ វា​កំពុង​រីកសាយ​ដល់​ប្រទេស​ដទៃ ។
ការ​ជ្រើស​យក​ប្រទេស​អា​ល្លឺ​ម៉​ង់​នេះ គឺ​គួរ​ឲ្យ​កត់សម្គាល់ ព្រោះ​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ប្រទេស​នេះ​បាន​លើក​ឡើង​ពី​យុទ្ធនាការ​ទាក់ទិន​នឹង​ការ​ផ្តល់​ព័ត៌មាន​មិន​ពិតប្រាកដ និង​ក្លែងក្លាយ ដោយ​មាន​គោលបំណង​ជះ​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត ។

គួរ​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នៅ​អា​ល្លឺ​ម៉​ង់ ត្រូវ​បាន​គិត​ថា នឹង​ប្រារព្ធ​ឡើង​ក្នុង​ខែកញ្ញា​ខាង​មុខ ។ ការ​សាកល្បង​ដាក់​ការ​ព្រមាន​របស់ Facebook នេះ រួម​មាន​ជំនួយ​ពី​អង្គការ​ត្រួតពិនិត្យ​ការ​ពិត​ខាងក្រៅ​ក្រុមហ៊ុន​ផង​ដែរ ។

នៅ​ពេល​អ្នក​ប្រើប្រាស់​ណា​ម្នាក់​បង្ហោះ​ពី​អាសយដ្ឋាន (Link) ដែល​ត្រូវ​បាន​កត់សម្គាល់​ដោយ​អ្នកត្រួតពិនិត្យ​ទាំងនោះ ការ​ព្រមាន​នឹង​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្រោម​ព័ត៌មាន​នោះ ។ ការ​ធ្វើតេស្ត​នេះ​នឹង​ចាប់ផ្តើម​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ នា​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ ។

អ្នកនាំពាក្យ​របស់ Facebook និយាយ​ផង​ដែរ​ថា ៖ « ពេល​ដែល​ពួក​យើង​ចាប់ផ្តើម​វា​ក្នុង​សហរដ្ឋអាមេរិក ពួក​យើង​និយាយ​ថា នឹង​ពង្រីក​ទៅ​កាន់​ប្រទេស​ដទៃ ។ ពួក​យើង​បាន​ស្តាប់​សហគមន៍​របស់​ពួក​យើង និង​ចាប់ផ្តើម​ការ​ចរចា​ជាមួយ​ដៃគូ​ទូ​ទាំង​ពិភពលោក ហើយ​ការ​ត្រៀមខ្លួន​រួចរាល់​របស់​ដៃគូ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ នឹង​អនុញ្ញាត​ឲ្យ​យើង​ចាប់ផ្តើម​ការ​ធ្វើតេស្ត​ក្នុង​ប្រទេស​នោះ ។ ពួក​យើង​នឹង​ប្រកាស​ពី​ការ​ធ្វើតេស្ត​នេះ​ក្នុង​ប្រទេស​បន្ថែម​នា​ពេល​ឆាប់​ៗ​នេះ » ៕