ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយភាពយុវវ័យ! ម្នាក់ៗ​ទទួល​បាន​៣០ឆ្នាំក្នុង​គុក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឆែ វី​រៈ ចៅក្រម​សាលា​ដំ​បូ​រាជធានី​ភ្នំពេញ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​១៦ មក​រា​ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​យុវជន​២​នាក់ ​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ៣០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀ.ន ។

រាជធានី​ភ្នំពេញ ៖ លោក​ឆែ វី​រៈ ចៅក្រម​សាលា​ដំ​បូ​រាជធានី​ភ្នំពេញ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​១៦ មក​រា​ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​យុវជន​២​នាក់ ​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ៣០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន ។

ជនជាប់ចោទ​ទាំង​២​នាក់ ម្នាក់​ឈ្មោះឡោ សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះគឹ​ម ស៊ុន​ហៃ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ត្រូវ​​បាន​តុលាការ​​​បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ តែ​មិន​ពិន័យជា​ប្រាក់​ទេ ​ក្នុង​សំណុំរឿង​នេះ​​ ។

គួរ​រំលឹក​ថា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ចំការមន​បាន​ចុះ​បង្ក្រាប​យុវជន​មួយ​ក្រុម​មាន​ប្រុស-​ស្រី​ចំនួន​១៣​នាក់​ ដែល​ពពាក់​ព​ពួន​គ្នា​ប្រើប្រាស់ និង ចែកចាយ​គ្រឿង​​ញៀន កាលពី​វេលា​ម៉ោង០​៨​យប់ថ្ងៃ​ទី​២២ កក្កដា ២០១៦ ស្ថិត​នៅ​កន្លែង​ទីតាំង​ហ្គេ​ម​មួយ​កន្លែង ​ផ្ទះ​លេខ​77B តាម​បណ្តោយ​ផ្លូវ​លេខ​២០៥ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។ 

សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ធំ នៅ​នឹង​ខ្លួន​យុវជន​២​នាក់​ ក្នុងចំណោម​យុវជន​ប្រុស-​ស្រី​ទាំង​១៣​នាក់​នោះ ​​មានឈ្មោះឡោ សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​មុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ជា​មុខសញ្ញា​ចែកចាយ​យ៉ាង​សកម្ម​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ និង​ដកហូត​បាន​លុយ​ដុល្លារ និង​លុយ​ខ្មែរ​មួយ​ចំនួន​ធំ​ពី​ក្រុម​យុវជន​នោះ​ផង​ដែរ ។

​ជនជាប់ចោទ​ម្នាក់​ទៀត​ឈ្មោះ គឹ​ម ស៊ុន​ហៃ អាយុ​២៣​ឆ្នាំ ជា​ដៃគូ​ឡោ សុធា​រិ​ទ្ធ ។ ក្រោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៣ នាក់ ក្នុង​នោះ​មាន​ស្រី​៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​សេព​គ្រឿងញៀន​នោះ​មក មាន​យុវជន​១១​នាក់​ ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​​គ្រឿងញៀន លើកលែងតែ​ឈ្មោះ​ឡោ សុធា​រិ​ទ្ធ និង​ឈ្មោះ​គឹ​ម ស៊ុន​ហៃ ជា​អ្នកលក់​គ្រឿងញៀន​ក្នុង​លក្ខណ​មិន​រាងចាល​ត្រូវ​ចោទ ប្រកាន់ឃុំខ្លួន​ និង​បញ្ជូន​មក​កាត់ទោស​នា​ពេល​នេះ ។