ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង យល់ព្រម​ជួប​លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​២៥ មក​រា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជួប​គ្នា​នៅ​វិមាន​រដ្ឋ​សភាជាតិ វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ២០១៧ ។

នេះ​បើ​យោង​តាម​លិខិត​របស់​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជម្រាប​ជូន​ខុទ្ទកាល័យ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ។

បើ​តាម​លិខិត​ដដែល​ចុះ​ថ្ងៃ​ទី​១៦ មក​រា​និង​ដែល​ទើប​បង្ហាញ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មក​រា​នេះ បាន​បញ្ជាក់​ថា សមាសភាព​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​ចូលរួម​ក្នុង​ជំនួប​នេ​ោះ​រួម​មាន​៖ សម្តេច​ក្រឡាហោម ស ខេ​ង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង លោក កើត រិ​ទ្ឋ រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ៌​ម ។ ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បើ​តាម​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​នេះ​គឺ​មាន​លោក កឹ​ម សុខា , លោក យឹ​ម សុវណ្ណ និង លោក យ៉ែ​ម បុញ្ញ​ប្ញ​ទ្ឋិ ។

យ៉ាងណា​ក៍ដោយ លិខិត​របស់​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម មិន​បាន​បញ្ជាក់​ពី​របៀបវារៈ​ដែល​ភាគី​ទាំង​ពីរ​នឹង​ត្រូវ​ធ្វើការ​ពិភាក្សា​គ្នា​នៅ​ស​ប្តា​ហ៍​ក្រោយ​នោះ​ទេ ខណៈ​ដែល​កាលពី​ថ្ងៃ​ទី​១៦ មក​រា​ម្សិលមិញ សម្តេច​តេ​ជោ ហ៊ុន សែន ពី​ប្រទេស​ស្វី​សបាន​ស្នើ​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដើម្បី​លុប​ចោល​វិញ​នូវ​មាត្រា​៤៨​ថ្មី​(៣) ដែល​ចែង​អំពី​សិ​ទ្ឋិ​អំណាច​របស់​ប្រធាន​ក្រុម​មតិ​ភាគតិច​សភា ។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​កំពុង​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​ស្វី​ស «​បើ​យន្តការ​ដែល​ទើប​បង្កើត​ឡើង​តាម​រយៈ​ប្រការ ៤៨​ថ្មី (​បី​)  នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ពិបាក​ក្នុង​ការ​ធ្វើការ​រួម​ទាំង​ប៉ុនប៉ង​ចរចា​ដោះ​លែង​អ្នកទោស ដែល​បំពាន​ដល់​អំណាចតុលាការ​ផង​នោះ សម្តេច​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដើម្បី​លុប​ចោល «​ប្រធាន​ក្រុម​មតិ​ភាគតិច  និង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​»​។

ដោយឡែក​បើ​តាម​លោក​អគ្គលេខាធិការ​រដ្ឋសភា ឡេ​ង ប៉េង​ឡុ​ង បាន​ឲ្យ​ដឹង​ថា របៀបវារៈ​ដែល​គណបក្ស​ទាំង​ពីរ​បាន​ធ្វើ​លិខិត​ឆ្លើយឆ្លង​កាលពី​ថ្ងៃ​ទី​១៣-១៤ មក​រា ២០១៧​នេះ គឺ​គណបក្ស​ប្រជាជន​បាន​ដាក់​របៀបវារៈ​ស្តី​ពី​តួនាទី​និង​សិ​ទ្ឋិ​អំណាច​របស់​ប្រធាន​ក្រុម​មតិ​ភាគច្រើន​និង​ប្រធាន​ក្រុម​មតិ​ភាគតិច​ក្នុង​សភា ។ ចំណែក​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​របៀបវារៈ​ចំនួន​ពីរ គឺ​ទី​១-​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​តំណាងរាស្ត្រ​ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅប្រទេស​អាច​បោះ​ឆ្នោត​បាន និង​ទី​២- សភាពការណ៍​មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ៕