ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​រថយន្ត​អំណោយ​រដ្ឋ​ទុក​ជិះ​ផ្ទាល់ខ្លួន​… ចាប់បាន​ជនល្មើស​ទុក​ឱ្យ​ជិះ​ម៉ូតូ

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បាន​អ៊ូរ​រទាំ​ថា ការ​បង្ក្រាប​ជនល្មើស​ពាក់​ព័ន្ធ​ក្នុង​ករណី​បទល្មើស​ឧក្រិដ្ឋ​នានា ពិសេស​ករណី​បង្ក្រាប​គ្រឿ​.​ង​ញៀ​.​ន​ដែល​សម្តេច ស ខេ​ង តែង​ព្រួយបារម្ភ និង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​អោយ​បង្ក្រាប និង​ចាប់​ជនល្មើស​ទៅ​ផ្តន្ទាទោស…

ខេត្តស្ទឹងត្រែង ៖ នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បាន​អ៊ូរ​រទាំ​ថា ការ​បង្ក្រាប​ជនល្មើស​ពាក់​ព័ន្ធ​ក្នុង​ករណី​បទល្មើស​ឧក្រិដ្ឋ​នានា ពិសេស​ករណី​បង្ក្រាប​គ្រឿ​.​ង​ញៀ​.​ន​ដែល​សម្តេច ស ខេ​ង តែង​ព្រួយបារម្ភ និង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​អោយ​បង្ក្រាប និង​ចាប់​ជនល្មើស​ទៅ​ផ្តន្ទាទោស ដែល​ត្រូវ​ការពារ​យ៉ាង​ហ្មត់ចត់​លើ​ការ​បញ្ជូន​ខ្លួន តែជាក់ស្តែងគឺកំពុងខ្វះមធ្យោបាយដឹកជញ្ជូនជនសង្ស័យ ដោយសារតែឡានអំណោយរដ្ឋត្រូវមេទុកប្រើប្រាស់ផ្ទាល់ខ្លួន។

តែ​ជា​រឿយ​ៗ ជនល្មើស​ដែល​ត្រូវ​ចាប់ខ្លួន​មិន​បានការ​ពារ​មាំទាំ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​មន្ត្រី​នគរបាល​ដែល​ត្រូវ​ចាត់តាំង​បញ្ជូន​ជនល្មើស​ទៅ​ស្នងការដ្ឋាន​ប្រឈម​សុវត្ថិភាព និង​ការ​ទទួលខុសត្រូវ​ផ្ទាល់ខ្លួន ប្រ​សិន​មាន​ករណី​បាត់បង់​ជនល្មើស ​ឬ​ជនល្មើស​គេច​ចេញពី​ដៃ​មន្ត្រី​នគរបាល ។

គេ​តែងតែ​ប្រទះ​ឃើញ​ជា​ញឹកញាប់​ក្នុង​សកម្មភាព​នគរបាល​ដឹក​ជញ្ជូន​ជនល្មើស​ពី​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ទៅ​ស្នងការដ្ឋាន​តាម​រយៈ​មធ្យោបាយ​ម៉ូតូ ដោយ​មាន​មន្ត្រី​ការពារ​តិចតួច ។
ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ កម្លាំង​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ចាប់ខ្លួន​ជនល្មើស​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូ​គ្រឿ​.​ង​ញៀ​.​ន​នៅ​ចំណុច​ក្បាលកោះ​ឈើទាល​តូច​ឃុំ​ព្រះ​រំកិល​។ ជនសង្ស័យ​ខាងលើ​ទី​១-​ឈ្មោះ​វន ប៉ៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។ ទី​២-​ឈ្មោះ​ថង ភិន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​។ ទី​៣-​ឈ្មោះ ដ​ន ឡប ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​។

អ្នក​ទាំង​បី​រស់នៅ​ភូមិ​កោះ​ឈើទាល​តូច​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។ រីឯ​វត្ថុ​តាង​ដកហូត​បាន​រួម​មាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​មួយ​កញ្ចប់​ស្មើនឹង​១៨៤​គ្រាប់​។ ក្រោយ​ការ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ​នេះ នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ដឹក​បញ្ជូន​ជនល្មើស​តាម​ម៉ូតូ​ដោយ​មាន​ចម្ងាយ​ប្រមាណ​ជា​៦០​គីឡូម៉ែត្រ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ជនល្មើស​តាម​រយៈ​ម៉ូត​ដោយ​ជន​ស​ល្មើស​អង្គុយ​ពីក្រោយ​នគរបាល​ជា​អ្នក​បើក​ម៉ូតូ ប្រសិនជា​ជនល្មើស​មាន​ចេតនា​លោត​ពីលើ​ម៉ូតូ​គេចខ្លួន​ឬ​មាន​បក្សពួក​ស្ទាក់​រំដោះ​យក និង​អាច​បាត់បង់​ជនល្មើស​ពី​ដៃ​សមត្ថកិច្ច​ដោយ​ប្រការ​ណាមួយ ។

ទាក់ទិន​ករណី​ខាងលើ​លោក ហៀ​ក សុខ​សេរី អធិការ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ពុំ​បាន​យក​ចិត្តទុកដាក់​រាល់​ការ​បញ្ជូន​ជនល្មើស​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៦០​គីឡូម៉ែត្រ មក​ដល់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​នោះ​ឡើយ ខណៈ​រថយន្ត​ដែល​ជា​អំណោយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ប្រគល់​ជូន​ដល់​អធិការដ្ឋាន​តាម​រយៈ​ស្នងការដ្ឋាន សម្រាប់​បំរើ​ការងារ​រួម​នៅ​អធិការដ្ឋាន​ស្រុក ត្រូវ​លោក​អធិការ​ស្រុក​យក​ទៅ​ជិះ​ផ្ទាល់ខ្លួន បើ​មិន​ជិះ​ទេ​ទុក​ចត​ចោល​មិន​អោយ​កូនចៅ​របស់​ខ្លួន​ប្រើ​ប្រា​ស់ក្នុង​អង្គភាព​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ