ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពពក​ស្រស់​ស្អាត​ប្លែក​នៅ​លើ​វេហាស៍​ប្រទេស​អូស្ត្រាលី

7 ឆ្នាំ មុន

BBC កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ថត​ជាប់​រូបភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​គឺ​ពពក​រាង​ជា​ខ្សែ​ឆ្នូត​លាតសន្ធឹង​វែង​នៅ​លើ​វេហាស៍ ។ វា​គឺជា​បាតុភូត​ពពក​រមូរ ដែល​កើត​មាន​ញឹកញាប់​

BBC កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ថត​ជាប់​រូបភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​គឺ​ពពក​រាង​ជា​ខ្សែ​ឆ្នូត​លាតសន្ធឹង​វែង​នៅ​លើ​វេហាស៍។ វា​គឺជា​បាតុភូត​ពពក​រមូរ ដែល​កើត​មាន​ញឹកញាប់​នៅ​អូស្ត្រាលី ប៉ុន្តែ​មិន​ធ្លាប់​មាន​ភាព​ស្រស់​ស្អាត​ដូច​លើក​ក្រោយ​នេះ​ទេ ។

លោក Ilya Kastsman អាយុ​២២​ឆ្នាំ បាន​ប្រទះ​ឃើញ​បាតុភូត​នោះ ខណៈ​ពេល​ស្ថិត​នៅ​លើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ «Virgin Australia » ចេញពី​ក្រុង​ភើ​ត​ឆ្ពោះទៅ​ក្រុង​អេ​ឌី​ឡេ​ត ។ លោក Katsman បាន​សរសេរ​នៅ​ក្នុង Instagram ថា «​ជា​ពពក​មាន​លក្ខណៈ​ពិសេស​ជាង​ការ​ប្រទះ​ឃើញ​កាលពីមុន ជា​ពពក​រមូរ (Roll Clouds) មាន​លក្ខណៈ​វែង​លាតសន្ធឹង​នៅ​លើ​មេឃ​ក្នុង​ប្រទេស​អូស្ត្រាលី​។ បាតុភូត​បែប​នេះ​រមែង​កើតឡើង​នៅ​ភាគ​ខាងជើង​ប្រទេស ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ប្លែក​ដែល​បានឃើញ​នៅ​ភាគ​ខាងត្បូង​» ។

ក្រុមហ៊ុន​អាកាសចរណ៍ «Virgin Australia» បាន​បង្ហោះ​រូបភាព​នោះ​ដោយ​បញ្ជាក់​ថា «​កំពុង​ហោះ​នៅ​លើ​ពពក​ដែល​មិន​ធ្លាប់​មាន​ភាព​ស្រស់​ស្អាត​បែប​នេះ​ពី​មុន​មក​ទេ ។ ខ្សែ​ពពក​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​មើលឃើញ​លើ​ជើងហោះហើរ VA 714 ពី​ក្រុង​ភើ​ត​ឆ្ពោះទៅ​អេ​ឌី​ឡេ​ត » ។

ពពក​បែប​នោះ​ធ្លាប់​កើតឡើង​នៅ​ចក្រភព​អង់គ្លេស​ដែរ ប៉ុន្តែ​មិន​ញឹកញាប់​ទេ ៕