ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រោយ​បញ្ចប់​ថ្នាក់អនុបណ្ឌិត ចាប់ផ្តើម​វាយ​ឡុ​ក​វិថី​សិល្បៈ​​​វិញ…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ម៉ែ​ន ​អ​ម្រុ​ងរ​ត្ន័​ ជា​តារា​សម្តែង ​និង​ជា​អ្នក​បង្ហាញ​ម៉ូ​ដ ​ធ្លាប់​មានការ​ចេញ​មុខ​គ្រប់​សកម្មភាព​សិល្បៈ​ និង​ការ​ថត​​ស្ព​ត ​ព្រម​ជាមួយ​ផលិតកម្ម​ខារ៉ាអូខេ​ក្នុងស្រុក​មួយ​ចំនួន​ ។​

រាជធានីភ្នំពេញ ៖ លោក​ម៉ែ​ន ​អ​ម្រុ​ងរ​ត្ន័​ ជា​តារា​សម្តែង ​និង​ជា​អ្នក​បង្ហាញ​ម៉ូ​ដ ​ធ្លាប់​មានការ​ចេញ​មុខ​គ្រប់​សកម្មភាព​សិល្បៈ​ និង​ការ​ថត​​ស្ព​ត ​ព្រម​ជាមួយ​ផលិតកម្ម​ខារ៉ាអូខេ​ក្នុងស្រុក​មួយ​ចំនួន​ ។​

ខណៈ​ដែល​វិ​ថី​សិល្បៈ​មានការ​ហក់​ឡើង​បន្តបន្ទាប់ ​លោក​បាន​ដកថយ​ទៅ​ពង្រឹង​ការ​សិក្សា​ រហូត​មក​ទល់​ពេល​នេះ ​លោក​បាន​បញ្ចប់​​ការ​សិក្សា​ ផ្នែក​អនុ​បណ្ឌិត​ត្រៀមខ្លួន​ច្បាម​យក​សិល្បៈ​សារ​ជា​ថ្មី​វិញ​។

បើ​ទោះ​ពេល​នេះ​ លោក​ម៉ែ​ន ​អ​ម្រុ​ងរ​ត្ន័​ ហាក់​មាន​កិច្ចការ​ល្អ​ក្រៅ​អាជីព​សិល្បៈ ក៏​តារាវ័យ​ក្មេង​រាង​ខ្ពស់​រូប​នេះ ​នៅ​មិន​ទាន់​ចិត្តដាច់​ទៅ​ណា​ឆ្ងាយ​​ពី​ដង​វិ​ថី​ ដែល​លោក​មាន​និស្ស័យ ​ក្នុង​ខ្លួន​តាំងពី​វ័យក្មេង​ចោល​ដែរ​ ។​ លោក​តាំងចិត្ត​មក​សម្តែង​​ឡើង​វិញ​ បន្ទាប់​ពី​ឃ្លាត​ឆ្ងាយ​ទៅ​ពង្រឹង​ចំណេះដឹង​ ដែល​ជា​អនាគត​ល្អ​បន្ទាប់​ពី​ការ​សម្តែង ​។​

បច្ចុប្បន្ន​ តារា​ប្រុស​ម្នាក់​នេះ​ ទើបតែ​ជាប់​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​សង្គមកិច្ច​ និង​ទើបតែ​ទទួល​បានការ​តែងតាំង​ថ្មី​ៗ​បន្ថែម​ពី​ការ​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ដែល​ធ្វើ​ឲ្យ​លោក​សប្បាយចិត្ត​មាន​ភាព​នឹង​ថឹ​ង​ចំពោះ​ប្រាក់ខែ​រដ្ឋ​រហូត​ចាត់​ទុក​ថា​ជា​រឿង​ស្មាន​មិន​ដល់​។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ លោក​ម៉ែ​ន អ​ម្រុ​ងរ​ត្ន័​ ពី​មុន​ក្នុង​ពេល​ដែល​លោក​រៀន​ផង​សម្តែង​ផង ​គឺ​ហាក់​មាន​ភាព​លំបាក​លំបិន​ខ្លាំង​ ទាំង​ភាព​ជាតា​រា​ពន្លក​ថ្មី​ និង​ការ​ប្រើប្រាស់​ថវិកា​មួយ​ចំនួន​ ចំណាយ​លើ​ការ​តុបតែង​ខ្លួន​ការ​ស្លៀកពាក់​ និង​ហូប​ចុក​។

​​គ្រា​មុន ​លោក​ស្ទើរតែ​អស់សង្ឃឹម​ក្នុង​សិល្បៈ​ ដែល​ត្រូវ​ពុះពារ​ច្រើន​ក្នុង​រូបភាព​មិន​ទទួល​បាន​ផល​ចំណេញ​អ្វី​ក្រៅពី​ការ​ធ្លាប់​មិន​ឲ្យ​តម្លៃ​ពី​ផលិតករ​មួយ​ចំនួន​ម៉ាក់​ងាយ​តួ​ថ្មី​ និង​ការ​ចំណាយពេល​រាប់​ម៉ោង​ទំ​រាំ​ថត​បាន​សម្រេច ​គឺ​គេ​ទុក​ថ្លង់​ចោល​យូរ​ៗ​ដាក់​តែ​តួ​ជា​បក្សពួក​សម្តែង​របស់​គេ ​។

​លោក​ថា ​យ៉ាងណាមិញ​​លោក​មិន​បោះបង់​ចោល​ឡើយ​ ព្រោះ​ការ​ស្រឡាញ់​ត្រូវ​ពុះពារ​ដោយ​រំពឹង​ថា ​ពេល​ណាមួយ​នឹង​មាន​ពន្លឺ​ខ្លះ​រះ​ដូច​តារា​រៀមច្បង ​។​ ក្រៅពី​យល់​ថា ​ខ្លួន​ស្រឡាញ់​ពេញចិត្ត​សិល្បៈ​លោក​ចង់​បាន​ចំណេះដឹង​ដូច​តារា​ស្រុក​គេ ក៏​​ខិតខំ​រៀន​រហូត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ និង​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ ដើម្បី​បន្ថែម​ការ​យល់​ដឹង​ឱ្យ​បាន​ច្រើន ​ក្នុង​ការ​រស់នៅ​រកស៊ី​ ក៏​ដូច​ជា​ការ​ចូល​មក​វិញ​ក្នុង​ដង​វិ​ថី​សិល្បៈ​មួយ​នេះ​សារ​ជា​ថ្មី​។​

លោក​ពិតជា​​មាន​មោទនភាព​ខ្លាំង​ ​ដែល​ស្រប​ពេល​ចប់​ថ្នាក់​បរិញ្ញាបត្រ​ភ្លាម​ប្រឡង​ជាប់​ជា​ស្ថាពរ ​ក្នុង​នាម​ជា​មន្ត្រី​បម្រើ​ការងារ​ពេញ​សិទ្ធិ​​របស់​ក្រសួង​សង្គមកិច្ច​ ដោយ​ទទួល​បាន​ប្រាក់ខែ​ជាប់លាប់ ​ដែល​ជា​ការ​ប៉ង​របស់​លោក​យូរ​មក​ហើយ​ ចំពោះ​អាជីព​ការងារ​រដ្ឋ​ព្រោះ​ថេរ​ក្នុង​ឱកាស​ទទួល​បាន​ប្រាក់ខែ​ និង​ឡើង​ប្រាក់ខែ​បន្តបន្ទាប់​ ។

​មូលហេតុ​បែប​នេះ​ហើយ​ លោក​និង​តស៊ូ​វិល​មក​ប្រឡូក​សិល្បៈ​ឡើង​វិញ​ គ្រា​ដែ​លោក​មានការ​ចូល​ចិត្ត​តាំងពី​យូរ​មក​ហើយ​ដើម្បី​ពង្រីក​កេ​រ្តី៍​ឈ្មោះ​និង​សាង​ស្នាដៃ​បន្ត​ទៀត​ទុក​ឲ្យ​បងប្អូន​បាន​ស្គាល់​គ្រា​ដែល​នេះ​ជា​ជីវិត​យុវវ័យ​របស់​លោក​គ្រាន់​ចាស់​ទៅ​បាន​រំលឹក​ឃើញ​ស្នាដៃ​ឡើង​វិញ​ខ្លះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​មែន អ​ម្រុ​ងរ​ត្ន័​ បាន​ប្រឡូក​សិល្បៈ​តាំងពី​អំឡុង​ឆ្នាំ​២០១៥​ នៅ​ពេល​​លោក​បាន​ចូលរួម​ប្រកួត​កម្មវិធី​បង្ហាញ​ម៉ូ​ដ​មួយ​ ។ ទោះ​មិន​បាន​ជាប់​ជ័យ​លា​ភី​ទឹកចិត្ត​ស្រឡាញ់​ ទើប​លោក​បន្តការងារ​សិល្បៈ​ ដោយ​ត្រូវ​បាន​អ្នក​ផលិតកម្ម​វិធី​មួយ​ចំនួន​ផ្តល់​ការងារ​ឲ្យ​លោក​ហើយ​ការ​មាន​សមត្ថភាព​រូបសម្បត្តិ​របស់​លោក​ ទើបត្រូវ​បាន​ផលិតកម្ម​មួយ​ចំនួន​អញ្ជើញ​ទៅ​សម្តែង​
អឹ​ម​វី​ និង​ស្ព​ត​ពាណិជ្ជកម្ម​ជា​ច្រើន​ផង​ដែរ​ដែល​ជា​បច្ច័យ​មួយ​ឲ្យ​មហាជន​បាន​ស្គាល់​ ។​