ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ស្រី​ច្រណែន​នឹង​តម្លៃ​ខ្លួន​មិន​ស្មើ​តួ​ប្រុស

7 ឆ្នាំ មុន

នាង Natalie Portman​បញ្ជាក់​ថា ហូ​លី​វូ​ដ​មិន​ផ្តល់​ការ​ស្មើភាព​រវាង​តារា​សម្តែង​ស្រី​និង​ប្រុស​ទេ ដោយ​ក្នុង​ភាពយន្ត​រឿង «No String Attached» រូប​នាង​បាន​តម្លៃ​ខ្លួន​តិច​ជាង​លោក Ashton Kutcher ដែល​ដើរតួ​ប្រហាក់ប្រហែល

នាង Natalie Portman​បញ្ជាក់​ថា ហូ​លី​វូ​ដ​មិន​ផ្តល់​ការ​ស្មើភាព​រវាង​តារា​សម្តែង​ស្រី​និង​ប្រុស​ទេ ដោយ​ក្នុង​ភាពយន្ត​រឿង «No String Attached» រូប​នាង​បាន​តម្លៃ​ខ្លួន​តិច​ជាង​លោក Ashton Kutcher ដែល​ដើរតួ​ប្រហាក់ប្រហែល​គ្នា​ដល់​ទៅ​៣​ដង ។

Portman​បញ្ជាក់​ពី​បញ្ហា​នេះ​ប្រាប់​ទស្សនាវដ្តី «Marie Claire UK»​ថា «​ខ្ញុំ​មិន​ពេញចិត្ត ព្រោះ​តម្លៃ​ខ្លួន​មិន​គ្រប់គ្រាន់ និង​ជា​រឿង​ដ៏​ពិបាក​មួយ បើ​មិន​បាន​បង្ហាញ​ពី​ទឹកចិត្ត​ព្រោះ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាងច្រើន »​។

ចំណែក​លោក Ashton Kutcher ដែល​បាន​ទទួល​ការ​ប៉ាន់​ប្រមាណ​ពី​តម្លៃ​ខ្លួន​ខ្ពស់់​ជាង​តួ​ស្រី​នោះ​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ទទួលស្គាល់​បី​អ្វី​ដែល​Portman ផ្តល់​បទ​សម្ភាសន៍​ថា «​ខ្ញុំ​ត្រេកអរ​ចំពោះ​នាង​Natalie Portman ហើយ​ស្ត្រី​គ្រប់​រូប​ត្រូវ​តស៊ូ​ដើម្បី​បន្ថយ​គម្លាត​ពី​ការ​មិន​ស្មើភាព​នេះ​» ៕