ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោងទ្វារ​ចូល​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​​ឈ្នះកសាង​ជិត​រួចរាល់​១០០%

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ខ្លោងទ្វារ​ចូល​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេ​ជោ​ឈ្នះឈ្នះ ​ដែល​ជា​អំណោយ​ថ្លៃថ្លារបស់​​សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​កសាង​ជិត​រួចរាល់​១០០% ​​ស្ថិត​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ា​ឡៃ​។ លោក ស្វាយ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ខ្លោងទ្វារ​ចូល​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេ​ជោ​ឈ្នះឈ្នះ ​ដែល​ជា​អំណោយ​ថ្លៃថ្លារបស់​​សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​កសាង​ជិត​រួចរាល់​១០០% ​​ស្ថិត​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ា​ឡៃ​។

លោក ស្វាយ ជា អភិបាលស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា​ ​ខ្លោងទ្វារ​ផ្លូវ​ចូល​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​ឈ្នះ ​ដែល​ជា​អំណោយ​ដ័​ថ្លៃថ្លា​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា ដែល​ល្អ​ប្រណីតនេះ​ ស្ថិ​ត​ក្នុង​មូលដ្ឋាន​ស្រុក​ម៉ា​ឡៃ​ ដែល​បងប្អូន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ពី​ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ទៅ​កាន់​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ​។

លោក​បាន​បញ្ជាក់​ថា​ បើ​រំលឹក​ឡើង​វិញ​នៅ​តំបន់​បឹង​ជង្រុក​ ឃុំ​ទួល​ពង្រ ​ស្រុក​ម៉ា​ឡៃ គឺជា​តំបន់​ទំនាស់​ដីធ្លី ​ដែល​មាន​ភាព​រ៉ាំរ៉ៃ​ និង​អូស​បន្លាយ​យូរ ជា​ការ​យកចិត្តទុកដាក់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា​ បាន​ចាត់តាំង​ក្រុមការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ជាតិ​ដែល​មាន​ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយ​រង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន រួម​ជា​ការ​ក្រុមការងារ​សហការ​ជាមួយ​អ​ជ្ញា​ធរ​ខេត្ត​.​ស្រុក​និង​មន្ត្រី​ជំនាញ​ត្រូវ​បាន​ដោះស្រាយ​វិ​វា​ធ​ដីធ្លី​តំបន់​បឹង​ជង្រុក​ដោយ​អនុវត្តន៍​គោលនយោបាយ​ឈ្នៈ​ឈ្នៈ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​។

លោក ស្វាយ ជា បាន​បញ្ជាក់​ថា​ ក្រោយ​ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន ដោះស្រាយ​បញ្ចប់​វិ​វា​ធ​ដីធ្លី​តំបន់​ជង្រុក​ស្រុក​ម៉ា​ឡៃ ក្រុមការងារ​ថ្នាក់​ជាតិ​បាន​បន្ត​រៀបចំ​បែងចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​អភិ​វឌ្ឍន៍​តំបន់​ជា​អំណោយ​ថ្លៃថ្លា​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​កសាង​ហេ​ដ្ខារចនាសម្ព័ន្ធ​ផ្លូវថ្នល់​សាលារៀន ​មណ្ឌល​សុខភាព​ និង​ខ្លោងទ្វារ​ផ្លូវ​ចូល​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​ឈ្នះ ​និង​សម​ទ្ធិ​ផល​មួយ​ជា​ច្រើន​ទៀត​៕​