ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​កម្ពុជា​៣១​រូប​ទទួល​បាន​អាហារូបករណ៍​ក្នុង​ក្របខ័ណ្ឌ​ទៅ​អ្នកដឹកនាំ​វ័យក្មេង​ទៅ​រៀន​នៅ​ជប៉ុន​ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និស្សិត​កម្ពុជា​ចំនួន​៣១​រូប​បាន​ទទួល​ជ័យ​លា​ភី​អាហារ​រូបករណ៍​ក្នុង​ក្របខ័ណ្ឌ​អ្នកដឹកនាំ​វ័យក្មេង​បាន​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ដែល​សង្ឃឹមថា ជា​ធនធាន​ដ៏​មាន​សក្តានុពល សម្រាប់​ការ​អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​វិញ ។ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ និស្សិត​កម្ពុជា​ចំនួន​៣១​រូប​បាន​ទទួល​ជ័យ​លា​ភី​អាហារ​រូបករណ៍​ក្នុង​ក្របខ័ណ្ឌ​អ្នកដឹកនាំ​វ័យក្មេង​បាន​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ដែល​សង្ឃឹមថា ជា​ធនធាន​ដ៏​មាន​សក្តានុពល សម្រាប់​ការ​អភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​វិញ ។

ឯកឧត្តម ហេង សួរ ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្វីបអាស៊ី​ខាងកើត និង​អាគ្នេយ៍ បាន​អញ្ជើញ​ជា​អធិបតី​តំណាង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​និស្សិត​ទទួល​ជ័យ​លា​ភី​អាហារ​រូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​សម្រាប់​ឆ្នាំ​សិក្សា​២០២២-២០២៣ ចំនួន​៣១​រូប​នៅ​សណ្ឋាគារ​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែសីហា​នេះ ដោយ​បាន​ស្នើ​ឲ្យ​និស្សិត​ទទួល អាហារ​រូបករណ៍​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការ​ថែទាំ​សុខភាព ដោយសារ​កត្តា​សុខភាព គឺជា​កត្តា​សំខាន់​បំផុត​មុន​នឹង​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា និង​ការ​បំពេញការងារ​ផ្សេង​ៗ ។

ជា​ពិសេស​ក្នុង​បរិបទ​កូ​វី​ដ​-១៩​នេះ និស្សិត​គប្បី​យកចិត្តទុកដាក់​រៀន រស់​ជាមួយ​កូ​វី​ដ​-១៩ ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធាន​អនាម័យ ធ្វើ​លំ​ហាត់ប្រាណ និង​លេង​កីឡា​ឲ្យ​បានជា​ប្រចាំ ។

ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​ប្អូន​ៗ​និស្សិត​ថា អាហារ​រូបករណ៍​ដែល​ប្អូន​ៗ​ទទួល​បាន​នា​ពេល​នេះ គឺ​កើតឡើង​ពី​កត្តា​សន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​ដូច​សព្វ​ថ្ងៃនេះ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ឯកឧត្តម​បន្ត​ថា ក្រៅពី​សិក្សា​ជំនាញ​សិក្សា​នៅ​ឯ​សាលា និស្សិត​ក៏​ត្រូវ​ព្យាយាម​ក្រេប​យក​បទ​ពិសោធន៍​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន ព្រោះថា​ប្រជាជន​ជប៉ុន​មាន​វិន័យ និង​ការ​គោរព​គ្នា​បាន​យ៉ាង​ល្អ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ហេង សួរ ក៏​បាន​ក្រើនរំលឹក​ដល់​និស្សិត​ទាំងអស់​ធ្វើ​ជា​ទូត​សុ​ឆន្ទៈ​របស់​កម្ពុជា ក្នុង​ការ​បង្ហាញ​ពី​វប្បធម៌​ទំនៀមទំលាប់​ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា​ទៅ​កាន់​និស្សិត និង​ប្រជាជន​ជប៉ុន ក៏​ដូច​ជា ប្រជាជាតិ​ដទៃ​ទៀត​ដែល​និស្សិត​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ក្នុងអំឡុងពេល​សិក្សា​នៅ​ក្នុង​ប្រទេស​នោះ ។

គួរ​បញ្ជាក់​ជូន​ដែរ​ថា អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ជប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០០ ក្រោម​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ។ អាហារូបករណ៍ JDS ផ្តោត​សំខាន់​លើ​មន្ត្រីរាជការ​វ័យក្មេង​ដែល​មាន​សមត្ថភាព ដើម្បី​ចូលរួម​ក្នុង​ការ​អនុវត្ត​ផែនការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ក្នុង​នាម​ជា​អ្នកដឹកនាំ​នា​ពេល​អនាគត ។

គិត​មក​ទល់​បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​និស្សិត​សរុប​ប្រមាណ​ជិត ៥០០​នាក់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្រោម​គម្រោង​អាហារូបករណ៍​JDS​។

ក្នុង​ឆ្នាំ​២០២២​នេះ មន្ត្រីរាជការ​កម្ពុជា សរុប​ចំនួន​២៦​រូប បាន​ទទួល​អាហារូបករណ៍ JDS ក្នុង​នោះ​ចំនួន ២​រូប សិក្សា​ថ្នាក់បណ្ឌិត និង ២៤​រូប សិក្សា​ថ្នាក់អនុបណ្ឌិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ