ក្តារ​វៃឆ្លាត​របស់ Panasonic


យើង​ធ្លាប់​បានដឹង​រួច​មក​ហើយ​ថា ក្តារ​វៃឆ្លាត​របស់​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​មួយ​ចំនួន​មាន​តម្លៃ​លើ​កត្តា​ផ្សេង​ៗ​គ្នា​ដូច​ជា ខ្លះ​ថ្លៃ​ដោយសារ​កម្មវិធី​ដ៏​សំបូរ​បែប​របស់​វា ខ្លះ​ថ្លៃ​ដោយសារ​ម៉ូ​ដ​របស់​វា ហើយ​ខ្លះ​ទៀត​ថ្លៃ​ដោយសារ​ការ​ច្នៃ​ម៉ូ​ដ​ដើម្បី​រក្សា​បរិស្ថាន​ជាដើម ។

ផ្ទុយ​ពី​ចំណុច​ខាងលើ​ក្រុមហ៊ុន Panasonic ទើបតែ​បាន​ដាក់​បង្ហាញ​គំរូ​ម៉ូ​ដែល​ក្តារ​វៃឆ្លាត​មួយ​ ។ ក្តារ​វៃឆ្លាត​ដ៏​ថ្លៃ​មួយ​នេះ​មានឈ្មោះ​ថា FZ-A2 ដែល​មានគុណ​សម្បត្តិ​ម្យ៉ាង​ខ្លាំង​ជាង​បណ្តា​ក្តារ​ចុច​ឆ្លាត​វៃ ផ្សេង​ៗ​ទៀត​នៅ​ត្រង់​ថា វា​ធុន​គ្រប់​ស្ថានការណ៍ ឬ​យើង​អាច​និយាយ​ថា​ជា​ក្តារ​វៃឆ្លាត​រឹង​មាំ ។

ក្រៅពី​គុណសម្បត្តិ​នៃ​ភាពរឹងមាំ​របស់​វា​ហើយ​នោះ មាន​ជា​ម៉ូ​ដែល​មួយ​ដែល​អាច​ភ្ជាប់​បាន​ត្រឹមតែ Wifi តែ​មួយ​គត់ ។ មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេច​បង្កើត​ក្តារ​វៃឆ្លាត​នោះ​ព្រោះថា ពេល​ខ្លះ​ក្នុង​ការ​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃមួយ​ចំនួន​ក៏​ត្រូវ​តែ​ឧបករណ៍​ដែល​រឹង​មាំ ធុន​គ្រប់​ស្ថានការណ៍​ដែរ​ដូច​ជា​ការងារ​នៅ​រោងចក្រ ការងារនៅ​ការដ្ឋាន ឬ​ការងារ​រុករក​រ៉ែ​ជាដើម ។ ចំណុច​ពិសេស​នៃ​ភាពរឹងមាំ​របស់ FZ-A2 បំពាក់​នូវ​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី​តាម​ស្តង់ដា​IP65 និង​បំពាក់​បច្ចេកវិទ្យា​ស្តង់ដា​យោធា​សហរដ្ឋអាមេរិក MIL-STD-810G ផង​ដែរ ។

វា​ក៏​មាន​កញ្ចក់​ធុន​នឹង​ពន្លឺ​ថ្ងៃ​ដ៏​ខ្លាំង​ដែល​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នកធ្វើការ​ក្រោម​ពន្លឺ​ថ្ងៃ​ផ្ទាល់​ក៏​អាច​មើល​អក្សរ​លើ​អេ​ក្រង់​បាន​យ៉ាង​ច្បាស់ ។

FZ-A2 មាន​ទំហំ​អេ​ក្រង់​10,1​អីុ​ញ មាន​រ៉េ​ម 3GB មាន USB-C សម្រាប់​សាក​ថ្ម​បាន​ឆាប់រហ័ស និង​ប​ញ្ចូ​ន​ទិន្នន័យ​តាម USB បាន​លឿន ។ វា​មាន Processor ប្រភេទ Intel Atom Z8550 ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ Android 6.0 Marshmallow ។ ចំ​ណែ​កម្លាំង​ថ្ម​របស់​វា​អាច​ប្រើប្រាស់​បាន​៩​ម៉ោង ហើយ​វា​ក៏​មាន​បំពាក់​កម្មវិធី GPS និង​បណ្តាញ 4G Lte ផង​ដែរ ។ លោក​អ្នក​អាច​បញ្ជា​ទិញ​ពី​គេហទំព័រ​របស់ Panasonic ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ