ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងកុំចង់ខ្លាំងជាមួយប្អូនឱ្យសោះ ដុតចោល​ជា​ការ​ព្រមាន​​…!

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ករណី​ឈ្លោះប្រកែក​គ្នា​​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ រហូត​ឈាន​ដល់​ប្រើ​​ហិ.ង្សា បណ្តាល​​ឱ្យ​ម្នាក់​រង​របួស​ស្រាល និង​ម៉ូតូ​ម៉ាក​វ៉េវ​​មួយ​​គ្រឿងត្រូវ​ឆេះ​ហ្មត់ ហើយ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ទាំង​២​នាក់​តែ​ម្តង ដែល​ហេតុ​

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ករណី​ឈ្លោះប្រកែក​គ្នា​​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ រហូត​ឈាន​ដល់​ប្រើ​​ហិង្សា បណ្តាល​​ឱ្យ​ម្នាក់​រង​របួស​ស្រាល និង​ម៉ូតូ​ម៉ាក​វ៉េវ​​មួយ​​គ្រឿងត្រូវ​ឆេះ​ហ្មត់ ហើយ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ទាំង​២​នាក់​តែ​ម្តង ដែល​ហេតុ​ការណ៍​​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៥ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ មក​រា ២០១៧ ស្ថិត​នៅ​ភូមិ​ព្រៃ​ស្អា​ក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ប្រភព​ឱ្យ​ដឹង​ថា ទាំង​២​នាក់​បងប្អូន​សាច់ថ្លៃ​​ឈ្លោះ​ប្រ​កែ​ច​គ្នានេះ ១-​ឈ្មោះ​មាន សេង​ហូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវជា​បងថ្លៃ​ហើយ​ក៏​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​វ៉េវ​ ២-​ឈ្មោះ​ឈុ​ន រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ប្អូនថ្លៃ​រង​របួសស្រាល ហើយ​ជា​អ្នក​ដុត​ម៉ូតូ ទាំង​២​នាក់​នេះ រស់​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ទោះបីជា​យ៉ាងណា ជំហាន​ដំបូង គេ​មិនដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ទំនាស់​គ្នា​ខ្លាំង​នោះ​ទេ ។