ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! បុក​ស្លា.ប់ និង​របួស​រដូករណែល​ពេញ​ផ្លូវ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ស្ទាវ​៧​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​ដេញ​វាយ​គ្នា​តាម​ផ្លូវត្រូវ​រថយន្ត​ធុន​ធំ​១​គ្រឿង​បុក​បណ្ដាល​ស្លា.ប់ និង​របួសធ្ងន់​-​ស្រាល​ដេក​រដូករណែល​ពេញ​ផ្លូវ …

ខេត្ត​ត្បូងឃ្មុំ ៖ ក្មេង​ស្ទាវ​៧​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​ដេញ​វាយ​គ្នា​តាម​ផ្លូវត្រូវ​រថយន្ត​ធុន​ធំ​១​គ្រឿង​បុក​បណ្ដាល​ស្លាប់ និង​របួសធ្ងន់​-​ស្រាល​ដេក​រដូករណែល​ពេញ​ផ្លូវ ។ ហេតុការណ៍​នេះ​កើង​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២១៣​ឥ​២១៤ ស្ថិត​ក្នុងភូមិ​ដូង​ទី​១ ឃុំ​ត្រ​មូង ស្រុក​មេមត់ ។

លោក ថា​ញ់ សុខ​វ៉ា​ត អធិការរង​នគរបាល​ស្រុក​មេមត់ ទទួល​ផែន​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម៉ូតូ​របស់​ក្រុម​យុវជន​៤​គ្រឿង​ជិះ​ប្រដេញ​វាយ​គ្នា​តាម​ផ្លូវជាតិ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច  ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ត​១​គ្រឿង​ធុន​ធំ​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បាន​បើក​មក​ដល់​ក៏​បុក​ចំ​ពី​ខាងក្រោយ​ពេញទំហឹង​គឺ​បុក​រះ​ម៉ូតូ​ទាំង​៤​គ្រឿង​បណ្តាល​ឲ្យ​ផ្លោង​ខ្ទាត​ចេញពី​ម៉ូតូ​ស្លាប់​ភ្លាម​ៗ២​នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់ រួច​បន្ថែម​ល្បឿន​បើក​ទៅ​មុខ​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

លោក ថា​ញ់ សុខ​វ៉ា​ត បន្ត​ថា អ្នក​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ​មិន​ស្គាល់ឈ្មោះ និង​អាស្រ័យ​ដ្ឋា​ន ភេទ​ប្រុស បាន​ស្លាប់​នៅ​នឹង​កន្លែង ដោយ​ឌុ​ប​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់​, ម៉ូតូ​ម៉ាក​វ៉េវ​ឆ្លាម ពណ៌​ស្វាយ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សេត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ទី​២ ឃុំ​ត្រ​មូង ស្រុក​មេមត់ បាន​ស្លាប់ នៅ​នឹង​កន្លែង​កើតហេតុ​, ម៉ូតូ​ម៉ាក MSX គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ វង់ សិលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូ​មិច​ង្គុំ​កណ្តាល ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ បាន​រង​របួសធ្ងន់ ឌុ​ប​ឈ្មោះ អឿ​ន សុធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​របួសស្រាល​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ ចាន់ អូន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អណ្តូង​ថ្ម​លើ ឃុំ​ត្រ​មូង ស្រុក​មេមត់ របួសធ្ងន់ ឌុ​ប​ឈ្មោះ អ៊​ន អន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ របួសស្រាល ។ អ្នក​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​ម៉ូតូ​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្បូងឃ្មុំ ។

លោក​អធិការរង​នគរបាល​ស្រុក​មេមត់ បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោ​ថ្នាក់​ខាងលើ​នេះ ដោយសារ​តែ​មាន​ក្រុម​ក្មេង​ទំនើង​២​ក្រុម​បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ពេញ​តាម​ដងផ្លូវ ស្រប​ពេល​ដែល​រថយន្ត​ធុន​ធំ​មិន​ស្គាល់​ម៉ាក  បាន​ប្រើប្រាស់​ល្បឿន​លឿន​ផង​នោះ មក​ដល់​បុក​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ និង​របួសធ្ងន់​-​ស្រាល​៤​នាក់ ម៉ូតូ​ខូចខាត​ធ្ងន់ធ្ងរ​៤​គ្រឿង នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕