ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​សោកស្តាយ ក្ងោក​4​ក្បាល​ហើរ​កាត់​ក្រុង បា.ញ់​សម្លា.ប់​1​ក្បាល​ថ្កោលទោស​ពេញ​បណ្តាញ​សង្គម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ថ្កោលទោស​ជា​បន្តបន្ទាប់​តាម​បណ្ដាញ​សង្គម ទៅ​លើ​បុរស​ចំណាស់​ម្នាក់​ដែល​បាន​ប្រើ​ចម្ពាមកៅស៊ូ​បា.ញ់​ក្ងោក​ដ៏​សែន​ស្លូត​១​ក្បាល

រាជធានី​ភ្នំពេញ ៖ មានការ​ថ្កោលទោស​ជា​បន្តបន្ទាប់​តាម​បណ្ដាញ​សង្គម ទៅ​លើ​បុរស​ចំណាស់​ម្នាក់​ដែល​បាន​ប្រើ​ចម្ពាមកៅស៊ូ​បាញ់​ក្ងោក​ដ៏​សែន​ស្លូត​១​ក្បាល ក្នុង​ចំណោម​៤​ក្បាល ខណៈ​ហើរ​មកទំ​នៅ​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភូមិ​ទ្រា​២​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បណ្ដាល​ឱ្យ​ងាប់​គួរ​ឱ្យ​សោកស្ដាយ ។

ការ​ភ្ញាក់ផ្អើល​ត​ៗ​គ្នា​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​ករណី​ខាងលើ​នេះ គឺ​ផ្តើម​ចេញពី​អា​ខោ​ន​ហ្វេ​សប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ស្ដ្រី​ម្នាក់​ឈ្មោះ​ Rak Smey ដែល​បាន​សរសេរ​លើ timeline របស់​ខ្លួន​ថា «​ជួយ​Share​ជា​បន្ទាន់ នៅ​ពេល​នេះ​ក្ងោក​៤​ក្បាល​បាន​ងាប់​មួយ​ក្បាល​ហើយ ដោយសា​តែ​ពូ​ម្នាក់​នេះ​បាន​បាញ់​មិ​ញ ។ ខ្ញុំ​ពិតជា​សោកស្តាយ​ខ្លាំង​ណាស់ គាត់​ជា​មនុស្ស​តែ​ខួរក្បាល​គាត់​មិនដឹង​ជា​អ្វី​ទេ ឃោរឃៅ​ណាស់​នៅ​ភូមិ​ទ្រា​២ » ។

ការ​សរសេរ​រៀបរាប់​ដោយ​ការ​អាណិត​បក្សី​ធម្មជាតិ​របស់​ស្ដ្រី​រូប​នេះ ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​ខឹងសម្បា​ជា​ខ្លាំង​ចំពោះ​ទ​ង្វើ​របស់​បុរស​ម្នាក់​នេះ ដែល​ជា​អ្នក​ប្រព្រឹត្ដ​លើ​សត្វ​បក្សី​ដែល​ហោះហើរ​លេង​មិនដឹង​រឿង​អ្វី​សោះ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​ទ្រា​២ ឱ្យ​ដឹង​ថា ក្ងោក​ទាំង​៤​ក្បាល​ខាងលើ​មិនដឹង​ថា ហើរ​មក​ពី​ទីណា​ពិតប្រាកដ​ទេ ពោល​គឺ​ពួក​វា​បាន​ហើរ​មក​ទំ​នៅ​លើដំបូល​ផ្ទះ​អ្នក​ភូមិ​នៅ​ចំណុច​ខាងលើ​ចំនួន​៣​ទៅ​៤​ថ្ងៃ​មក​ហើយ ។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ស្រាប់តែ​មាន​បុរស​ចំណាស់​ម្នាក់ បាន​យក​ចំពាមកៅស៊ូ​ប្រើ​គ្រាប់កង់ បាញ់​ក្ងោក​១​ក្បាល​ក្នុង​ចំណោម​ទាំង​៤​ក្បាល បណ្តាល​ឱ្យ​ធ្លាក់​ងាប់​ភ្លាម​ៗ ។

បុរស​ដែល​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ខាងលើ ឈ្មោះ ខេ​ង ពៅ អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ បុរស​រូប​នេះ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ថា ខ្លួន​ពិតជា​បាន​បាញ់​សម្លាញ់​ក្ងោក​ខាងលើ​ប្រាកដ​មែន ហើយ​ក្រោយ​ពេល​បាញ់​សម្លាញ់​ហើយ​នោះ ខ្លួន​បាន​យក​ទៅ​ចម្អិន​ធ្វើ​ជា​ម្ហូប​អស់​ទៅ​ហើយ បន្សល់​ទុក​តែ​រោម​ក្ងោក​២​សរសៃ​ជា​ភ័ស្ដុតាង​ប៉ុណ្ណោះ ។

ការ​ចូល​សារភាព​របស់​បុរស​ដែល​ប្រព្រឹត្ត​ទ​ង្វើ​ដែល​គ្រប់​គ្នា​ថ្កោលទោស​នេះ គឺ​កាលពី​ថ្ងៃ​ទី​១៦ ខែមករា នៅ​ចំពោះ​មុខ​អាជ្ញាធរ​សង្កាត់ និង​មន្ត្រី​អភិរក្ស​សត្វព្រៃ បន្ទាប់​ពី​មាន​បណ្តាញ​សង្គម​ចុះ​ផ្សាយ​ព្រោងព្រាត ព្រមទាំង​ចោទ​ថា ជា​ជនជាតិ​វៀតណាម​ទៀត​ផង ប៉ុន្តែ​ពុំ​មែន​នោះ​ទេ​គឺជា​ជនជាតិ​ខ្មែរ ។ គាត់​បាន​ទទួលស្គាល់​នូវ​កំហុស​ដែល​បាន​ប្រព្រឹត្ត ហើយ​អាជ្ញាធរ​បាន​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ឈប់​ធ្វើ​សកម្មភាពបែប​នេះ​ទៀត ។ ប្រសិនបើ​ឃើញ​មាន​សត្វព្រៃ ឬ​បក្សាបក្សី​ព្រៃ គួរ​គប្បី​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ទំនាក់ទំនង​ទៅ​មន្ត្រី​អភិរក្ស ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឱ្យមក​ទទួលយក​សត្វ​ទាំងនេះ​ទៅ​លែង​នៅ​ទីវាល ស្រប​តាម​លក្ខណៈ​ជីវសាស្ត្រ​របស់​ពួក​វា ជៀសវាង​ការ​បាញ់​សម្លាប់​ដូច​សកម្មភាព​បែប​នេះ វា​អាច​ធ្វើ​ឱ្យ​ហិនហោច​នូវ​ប្រភេទ​សត្វ​ធម្មជាតិ​ដ៏​កម្រ​របស់​ប្រទេស​ដែល​គប្បី​អភិរក្ស ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា «​ក្ងោក​ទាំង​៤​ក្បាល​ខាងលើ អាច​ជា​សត្វ​ចិញ្ចឹម​នៅផ្ទះ​លោក​ឧកញ៉ា ហ៊ុន តូ​» ស្ថិត​នៅ​ក្បែរ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ ដំបូង​ឡើយ វា​ហើរ​មក​នៅ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ​បាន​១​ថ្ងៃ ហើយ​ក៏​បន្ត​ហើរ​ទៅ​ទំ​នៅ​តាម​ភូមិ​ផ្សេង​ៗ​ជា​បន្តបន្ទាប់ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ រហូត​ដល់​ភូមិ​ទ្រា ទើប​លេចឮ​ព័ត៌មាន​ថា ត្រូវ​បុរស​ម្នាក់​បាញ់​សម្លាប់​១​ក្បាល​ក្នុង​ចំណោម​ទាំង​៤​ក្បាល ។

ក្រោយ​ពី​កើត​មាន​ករណី​បែប​នេះ ក្ងោក​៣​ក្បាល​ដែល​នៅ​សល់ ត្រូវ​បាន​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ សហការ​ជាមួយ​អង្គការ សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlite Aliance) មក​ទទួលយក​ទៅ​ដាក់​នៅ​កន្លែង​មាន​សុវត្ថិភាព និង​ស្រប​តាម​លក្ខណៈ​ជីវសាស្ត្រ​នៃ​ប្រភេទ​សត្វ​នីមួយ​ៗ​រួច​ហើយ នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ។ ដោយឡែក បុរស​ដែល​បាន​បាញ់​សម្លាប់​ក្ងោក​១​ក្បាល​នោះ ត្រូវ​បាន​អនុ​ញ្ញ​ត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ក្រោយ​ពី​ធ្វើការ​អប់រំ​ណែនាំ​រួច​មក ៕