ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ស្រប​មាត់​ស្ទឹង​ត​ភ្ជាប់​ឃុំ​២​​ ក្នុង​ស្រុក​មង្គល​បុរី ខូច​ខាត​​​ច្រើន​ឆ្នាំ កំពុងបង្កការ​លំបាកដល់​​ប្រជាពលរដ្ឋ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ផ្លូវ​ស្រប​មាត់​ស្ទឹង​ត​ភ្ជាប់​ពី​ឃុំ​បត់​ត្រង់ ​ទៅ​ឃុំ​រហាត់ទឹក​ រង​ការ​ខូចខាត​ដោយ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ផ្លូវ​ស្រប​មាត់​ស្ទឹង​ត​ភ្ជាប់​ពី​ឃុំ​បត់​ត្រង់ ​ទៅ​ឃុំ​រហាត់ទឹក​ រង​ការ​ខូចខាត​ដោយ​ទឹកជំនន់​អស់​រយៈពេល​២​ទៅ​៣​ឆ្នាំ​ កំពុងបង្កការលំបាកដល់ការធ្វើដំណើរ ខណៈ​ប្រជាពលរដ្ឋ​​អំពាវនាវ​ដល់​​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ជួយ​កសាង​ ឬ​​ជួសជុល​​ ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​បត់​ត្រង់ ​និង​ឃុំ​រហាត់​ទឹក បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ប្រជាពលរដ្ឋ​ពិតជា​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ត​ភ្ជាប់​ពី​ឃុំ​បត់​ត្រង់​ ទៅ​ឃុំ​រហាត់ទឹក​ ដែល​ស្ថិត​ក្នុងស្រុក​មង្គល​បូ​រី ដែល​ជួប​លំបាក​បាន​អស់រយៈពេល​២​ទៅ​៣​ឆ្នាំ​កន្លង​មក​ហើយ ​នៅ​ពេល​ប្រជាពលរដ្ឋ​ដឹក​កសិផល​ និង​សិស្ស​ទៅ​សាលារៀន​នៅ​រដូវវស្សា​ភ្លៀង​ធ្លាក់​ជោគ​ជាំ​មាន​ភក់​និង​ទឹក​ដក់​តាម​​ជង្ហុក​​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ​ផ្លូវ​១​ខ្សែស្រប​មាត់​ស្ទឹង​ត​ភ្ជាប់​ពី​ឃុំ​បត់​ត្រង់​នៅ​ត្រង់​ផ្លូវបំបែក​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ក្រុង​សិរី​សោភ័ណ​ឆ្លងកាត់​ឃុំ​រហាត់ទឹក​ដល់​ឃុំ​ល្វារ​ស្រុក​ប​វិល​ខេត្តបាត់ដំបង ដែល​ជា​ផ្លូវ​កាត់​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​មក​បាន​លឿន​និង​ឆាប់រហ័ស​ ​រង​ការ​ខូចខាត​អស់​រយៈពេល​២​ទៅ​៣​ឆ្នាំ​ដោយ​សារ​ទឹកជំនន់​បាន​បំផ្លាញ​ ។ ពាក់ព័ន្ធនឹង​ប​ញ្ហា​នេះ ​ប្រជាពលរដ្ឋ​​អំពាវនាវ​​ដល់អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​​ជួយ​កសាង​ ឬ​ជួសជុល​ឡើង​វិញ​ផង​។

លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទី​អភិវឌ្ឍ​ជនបទ​ខេត្តបន្ទាយមានជ័យ ​បានអោយ​ដឹង​ថា​ ផ្លូវ​១​ខ្សែប្រវែង​ជាង​១០​គីឡូម៉ែត្រ​ ស្រប​មាត់​ស្ទឹង​មង្គល​បូ​រី ​ហើយ​ត​ភ្ជាប់​ពី​ឃុំ​បត់​ត្រង់​ឃុំ​រហាត់ទឹក​ក្នុងស្រុក​មង្គល​បូ​រី​នេះ បាន​រង​ការ​ខូចខាត​រយៈពេល​២​ទៅ​៣​ឆ្នាំ​មក​ហើយ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​បាន​បំផ្លាញ​រង​ការ​ខូចខាត​ស្ទើរ​ទាំង​ស្រុង ។ ទន្ទឹមនឹង​នោះ ​មន្ទី​ជំនាញ​បាន​ដាក់​គម្រោង​ទៅ​ក្រសួង​បាន​ទទួល​រួច​ហើយដោយ​ជំនាញ​ចុះ​សិក្សា​អាច​គម្រោងក​សាង​នៅ​អំឡុង​ចន្លោះ​ឆ្នាំ​២០២២​ ទៅ​២០២៨​ខាង​មុខ​នេះ​ ហើយ​មន្ទី​ជំនាញ​អាច​ថា​ជួយ​សម្រួល​ផ្លូវ​នេះ​ពេល​ឆាប់​ៗ​នេះ​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ទៅ​មក​មិន​អោយ​លំបាកនៅ​រដូវវស្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ