ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ច លី​ដា ត្រូវ​ផលិតករ​ប្ដូរ​ចេញ​កណ្ដាល​ទី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ឌុ​ច លី​ដា​បែកធ្លាយ​រឿង​មាន​ជម្លោះ​ជាមួយ​ផលិតករ​គ្រា​ដែល​នាង​សហការ​សម្តែង ។ ផលិតករ​នោះ​ដូរ​តួអង្គ​លី​ដា​ចេញ ហើយ​យក​អ្នក​ផ្សេង​មក​ជំនួស​ខណៈ​ការ​សម្តែង​មិន​ទាន់​ចប់​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ឌុ​ច លី​ដា​បែកធ្លាយ​រឿង​មាន​ជម្លោះ​ជាមួយ​ផលិតករ​គ្រា​ដែល​នាង​សហការ​សម្តែង ។ ផលិតករ​នោះ​ដូរ​តួអង្គ​លី​ដា​ចេញ ហើយ​យក​អ្នក​ផ្សេង​មក​ជំនួស​ខណៈ​ការ​សម្តែង​មិន​ទាន់​ចប់​សាច់​រឿង​នៅឡើយ ។ ចំពោះ​លី​ដា​យល់​ថា ជម្លោះ​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីព​សម្តែង​របស់​នាង​ទេ ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កញ្ញា​ឌុ​ច លី​ដា កើតរឿង​រកាំរកូស​ជាមួយ​ចាងហ្វាង​ផលិតកម្ម​គ្រា​ដែល​នាង​សម្តែង​ឲ្យ​ក្នុង​ចំណង​កិច្ចសន្យា ហើយ​ត្រូវ​បញ្ចប់​ទាំង​កណ្តាល​ទី ។ មូលហេតុ​ចម្រូងចម្រាស​នេះ​ត្រូវ​បាន​ទម្លាយ​ចេញ​ដោយ​ផលិតកម្ម​ប​ដិ​ហា​ភាពយន្ត ។ ផលិតកម្ម​នេះ​បាន​ផ្អិ​ប​រឿងរ៉ាវ​នោះ​យូរ​មក​ហើយដោយ​មិន​ចង់​ឲ្យ​មានរឿង​វែង​ឆ្ងាយ ។ ផលិតករ​បាន​ទម្លាក់​កំហុស​លើ​ឌុ​ច លី​ដា ថា ជា​តួអង្គ​ពិបាក​ហៅ​សម្តែង​ដូច្នេះ​ហើយ​ទើប​សម្រេចចិត្ត​មិន​ទទួល​នាង​ថត​បន្ត​ខណៈ​រឿង​កំពុង​ថត ដោយ​ត្រូវ​ផ្លាស់​ប្តូរ​នាង​ចេញ។

ទាក់ទង​នឹង​រឿងរ៉ាវ​នេះ​ឌុ​ច លី​ដា បកស្រាយ​ក្នុង​ពេល​ចូលរួម​សម្ពោធ​ភាពយន្ត​រឿង​«​ស្នេហ៍​ស្វ័​យ​គុណ​៤»​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ មក​រា ឆ្នាំ​២០១៧​ថា «​ត្រង់​ចំណុច​រឿងរ៉ាវ​នេះ​នាង​ខ្ញុំ​សុំ​ជម្រះ​ឲ្យ​អស់​ច​ម្ង​ល់ ហើយ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​នាង​ខ្ញុំ​ប៉ះ​រឿងរ៉ាវ​ជម្លោះ ខ្លះ​ៗ​ជាមួយ​ផលិតកម្ម ។ តាំងពី​នាង​ខ្ញុំ​ចេះ​ថតកុន​តាម​ផលិតកម្ម​មក មាន​តែ​ផលិតកម្ម​មួយ​នេះ​ទេ ដែល​នាង​ខ្ញុំ​មាន​បញ្ហា​ជាមួយ ។ ការ​កើតរឿង​នេះ​ឡើង​ទី​១​មក​ពី​ផលិតករ ឬ​ផលិតកម្ម​និយាយ​អត់​ច្បាស់ ពេល​ចុះ​កុងត្រា​និយាយ ផ្សេង​ពេល​ថត​និយាយ​ផ្សឹ​ង នេះ​ជា​បញ្ហា​ទី​១ ។ បញ្ហា​មួយទៀត​នៅ​ពេល​នាង​ខ្ញុំ​ព្រមព្រៀង​ថត​ជាមួយ​គាត់ នាង​ខ្ញុំ​ស្រាប់តែ​មាន​ជំងឺ ហើយ​នាង​ខ្ញុំ​ពិតជា​ឈឺ​មែន ហើយ​ត្រង់​ចំណុច​នេះ​ឲ្យ​នាង​ខ្ញុំ​បកស្រាយ​បែប​ណា​បើ​មនុស្ស​ឈឺ​ពិត និង​ឲ្យ​នាង​ខ្ញុំ​ព្យាយាម​ទៅ​ថត​របៀប​ណា​។ ប៉ុន្តែ​ចំណុច​សំខាន់​គាត់​មិន​បាន​មើល​កំហុស​ខ្លួន​គាត់​នោះ​ទេ និយាយ​មិន​ច្បាស់លាស់​ជាមួយ​ជំនួយការ​របស់​គាត់ ។ នៅ​ពេល​ដែល​ខាង​គាត់​សម្រេច​ផ្លាស់​ប្តូរ​តួ​នាង​ខ្ញុំ​ពាក់កណ្តាល​ទី ហើយ​ដាក់​អ្នក​ផ្សេង និយាយ​រួម​គឺ​នេះ​ជា​លើក​ទី​១​បំផុត ដែល​នាង​ខ្ញុំ​បាន​ជួប​មនុស្ស​ដែល​និយាយ​ការងារ​ក្រឡិចក្រឡុច​បែប​នេះ និង​ជា​លើក​ទី​១​ដែល​នាង​ខ្ញុំ​ឈឺ​ចំ​ពេល​សម្តែង​រឿង​នោះ​ពិតជា​ចៃដន្យ​មែន ។

សម្រាប់​នាង​ខ្ញុំ​មិន​បារម្ភ​ចំពោះ​ការ​ប៉ះពាល់​ទីផ្សារ​សម្រាប់​អាជីព​សម្តែង​នោះ​ទេ ព្រោះ​អ្នក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​នាង​ខ្ញុំ​ក៏​ដូច​ជាមួយ​បណ្តា​ផលិតកម្ម​ជា​ច្រើន​ទៀត គាត់​នឹង​យល់​ច្បាស់​ថា​ចរិត​ធ្វើការ ឬ​របៀប​ធ្វើការ​របស់​នាង​ខ្ញុំ​បែប​ណា បើ​មិន​ដូចនេះ​នាង​ខ្ញុំ​គ្មាន​ការងារ​ធ្វើ​លើ​វិស័យ​កុន​នេះ​បាន​យូរ​នោះ​ឡើយ ។ នាង​ខ្ញុំ​ជា​មនុស្ស​ទទួលខុសត្រូវ​ការងារ​ដូច​គេឯង មិន​អាច​ឱ្យ​សម្តី​គាត់ ឬ​ក្រុមការងារ​គាត់​មួយ​ក្រុម​និយាយ​អ្វី​លើ​នាង​ខ្ញុំ​បាន​នោះ​ទេ ព្រោះ​អ្នក​ធ្លាប់​ធ្វើការ​ជាមួយ​នាង​ខ្ញុំ​គាត់​ស្គាល់​ចរិតលក្ខណៈ​របស់​នាង​ខ្ញុំ​រួច​ហើយ ។

សម្រាប់​នាង​ខ្ញុំ​ដើម្បី​បាន​ស្ថិរភាព​ក្នុង​ការ​សម្តែង​ក្នុង​តួអង្គ សំខាន់​ៗ​នាង​ខ្ញុំ​បាន​ព្យាយាម​ខំធ្វើការ​ឲ្យ​បាន​ល្អ និង​នៅ​តែ​រក្សា​ប្រជាប្រិយ​របស់​យើង​ជាមួយ​អ្នក​ដទៃ ។ ទម្លាប់​នាង​ខ្ញុំ​ពេល​ថត​នាង​ខ្ញុំ​ប្រាប់​គេ​ថា ក្នុង​ខែ​នេះ​នាង​ខ្ញុំ​រវល់​អាច​ទទួល​នាង​ខ្ញុំ​បាន​អត់ ពេល​និយាយ​គ្នា​ត្រូវ​ទើប​យើង​ទទួលយក​រឿង​ផ្សេង​ទៀត​គ្រា​កំពុង​មានការ​ងារ ពោល​គឺ​ឈ្លោះ​គ្នា​ឲ្យ​ហើយ ទើប​សហការ​គ្នា​ធ្វើការ​។ ដូចនេះ​កន្លង​មក​នាង​ខ្ញុំ​គ្មាន​បញ្ហា​ទាក់ទង​ជាមួយ​ថ្ងៃ​ថត​អ្វី​នោះ​ទេ ហើយ មុន​ៗ​នាង​ខ្ញុំ​ក៏​ទទួល​ការងារ​ច្រើន​មិន​ដែល​មានរឿង​នោះ​ទេ គឺ​ខាង​ផលិតករ​គាត់​យល់ និង​អធ្យាស្រ័យ​រហូត​ដែរ​» ។

កញ្ញា​ឌុ​ច លី​ដា អំឡុង​ឆ្នាំ​២០១៦ ជាតា​រា​ស្រី​មួយ​ដួង​ដែល​ទទួល​បាន​ការងារ​សម្តែង​ឱ្យ​ផលិតកម្ម​នានា​ច្រើន ។ សម្រាប់​ឆ្នាំ​២០១៧​នេះ​លី​ដា​មាន​ស្នាដៃ​ភាពយន្ត​បី​រឿង​កំពុង​ត្រៀម​ចាក់​បញ្ចាំង និង​ពីរ​រឿង​ទៀត​កំពុង​សម្តែង ។ បណ្តា​រឿង​របស់​នាង​ដែល​ត្រៀម​បង្ហាញ​តាម​រោងកុន រួម​មានរឿង «​ស្នេហ៍​ស្វ័​យ​គុណ​៤», រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» និង​រឿង​«Jaibreak ឬ​ការពារ​ឧក្រិដ្ឋជន​»៕