ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ដាស់​ប្អូនប្រុស​ឲ្យ​ក្រោក​ទៅ​ធ្វើការ ទើប​ដឹង​ថា​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​ជូន​បងប្រុស​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រឡប់​ទៅ​ផ្ទះ​ក៏​ដេក​នៅផ្ទះ​បង​១​យប់ លុះ​ព្រឹក​ឡើង​បង​ក៏​ទៅ​គោះ​ទ្វារ​ដាស់​ប្អូនប្រុស​ឲ្យ​ក្រោក …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​ជូន​បងប្រុស​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រឡប់​ទៅ​ផ្ទះ​ក៏​ដេក​នៅផ្ទះ​បង​១​យប់ លុះ​ព្រឹក​ឡើង​បង​ក៏​ទៅ​គោះ​ទ្វារ​ដាស់​ប្អូនប្រុស​ឲ្យ​ក្រោក​ទៅ​ធ្វើការ ទើប​ដឹង​ថា​ប្អូនប្រុស​ស្លាប់​បាត់​ទៅ​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បុរស​រង​គ្រោះ​ឈ្មោះ ញ៉ែ​ម ធា​រ៉ា អាយុ​២៦​ឆ្នាំ ជា​ជាងភ្លើង ស្នាក់​នៅ​ក្នុង​បូ​រី​ជីប​ម៉ុង ស្ថិត​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​សា​ម៉ា​ន់ ឃុំ​សា​ម៉ា​ន់ ស្រុក​ឆ្លូង ខេត្តក្រចេះ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា បុរស​រូប​នោះ​បាន​ទៅ​ជប់លៀង​ជាមួយ​បងប្រុស​ឈ្មោះ បុល នៅ​សង្កាត់​បឹង​កក​ទី​២ ខណ្ឌទួលគោក ដោយ​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង ។ លុះ​រហូត​ដល់​ម៉ោង​១១​យប់ បុរស​រូប​នោះ និង​បង​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ពេល​មក​ដល់​បុរី​ជីប​ម៉ុង ផ្លូវ​ឧកញ៉ា​ម៉ុង ឫ​ទ្ធី ស្រាប់តែ​បងប្រុស​ឈ្មោះ បុល បាន​ជួប​គ្រោះថ្នាក់​ដោយ​ជិះ​ម៉ូតូ​ទៅ​បុក​គោ​បណ្តាល​ឲ្យ​ដួល​រង​របួស​បែក​មុខ​បែក​មាត់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​ឃើញ​បងប្រុស​រង​របួស​ប្អូនប្រុស​ក៏​ជូន​បង​ត្រឡប់​មក​ផ្ទះ​នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​បាន​សម្រាក​នៅផ្ទះ​បង​មួយ​យប់ ។ លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ បងប្រុស​ឈ្មោះ បុល ទៅ​គោះ​ទ្វារ​ដាស់​ប្អូន​ឲ្យ​ទៅ​ធ្វើការ ទើប​ដឹង​ថា​ប្អូនប្រុស​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​នគរបាល​ជំនាញ​ចុះ​ទៅ​ពិនិត្យ​សព​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នោះ​ស្លាប់​ដោយសារ​គាំងបេះដូង បន្ទាប់​មក​ក៏​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕