ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្តក្រុង​១​គ្រឿង​បុក​សល់​តែ​ដង្ហើមចង្រិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨ និង​៤០​នាទី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​រថយន្តក្រុង​មួយ​គ្រឿង

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨ និង​៤០​នាទី យប់ថ្ងៃទី១៦ ខែមករានេះ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​រថយន្តក្រុង​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បាន​បុក​ស្ត្រី​ម្នាក់​បណ្ដាល​ឲ្យ​របួសធ្ងន់​សល់​តែ​ដង្ហើមចង្រិត​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ធ្វើ​ដំណើរ​ឆ្លងផ្លូវ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ត្រង់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​មាន​រថយន្តក្រុង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-6246 ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ទៅ​ពី​លិចទៅ​កើត បាន​បុក​ជន​រង​គ្រោះ ហើយ​អូស​ប្រហែល​ជាង​៥​ម៉ែត្រ​ទើប​ឈប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​សល់​តែ​ដង្ហើមចង្រិត​។ ជន​រង​គ្រោះ​ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​៧១១ ដឹក​ទៅ​កាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ពេទ្យ​លោកសង្ឃ​) ដើម្បី​ធ្វើការ​ព្យាបាល​។

ហើយ​តាម​ការ​ស្រាវជ្រាវ​អំពី​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា ស្រី​រង​គ្រោះ​ឈ្មោះ យួ​ង សា​រឹម អាយុ​៥៥​ឆ្នាំ មុខរបរ​លក់​នំ​មុខ​រោងចក្រ ស្នាក់​នៅ​បុរី​សែន​មនោ​រម្យ មានស្រុក​កំណើត​នៅ​ភូមិ​ពាន​ជ័យ ឃុំ​សេនា​រាជ​ឧត្តម ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​៕