ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​១១​នាក់ រួម​នឹង​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម​បញ្ជូន​ទៅ​តុលាការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ មន្ត្រី​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​១១​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ មន្ត្រី​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​១១​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​។ ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ​នេះ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​បង្ក្រាប​បាន​នៅ​៦​ទីតាំង​ផ្សេង​ៗ​គ្នា​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៣​ថ្ងៃ និង​ដកហូត​បាន​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម និង​វត្ថុ​តាង​ពាក់ព័ន្ធ​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កម្លាំង​អាវុធហត្ថ​បង្ក្រាប​បាន​នោះ​រួម​មាន​ទី​១.​ឈ្មោះ ថុ​ល ថា​រ៉ា ហៅ​តឿ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ថ្មគោល ផ្លូវ​បេតុង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទី​២.​ឈ្មោះ ធឿ​ក ធិ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទី​៣.​ឈ្មោះ អុ​ន ឃ្លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​បង្ក្រាប​បាន​កាលពី ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​លើ​ផ្លូវ​បេតុង​ទួល​ចារ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទី​៤.​ឈ្មោះ ងួ​ន សុ​វ៉ា​ត់ ហៅ​វ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទី​៥.​ឈ្មោះ ណុ​ប ចាន់ ហៅ​រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទី​៦.​ឈ្មោះ សាន់ តា​យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​៧​មក​រា បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​២១៥ ភូមិ​លេខ​៥ សង្កាត់​វាល​វង្ស ខណ្ឌ​៧​មក​រា និង​នៅ​លើ​ផ្លូវ​១០៥ សង្កាត់​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទី​៧.​ឈ្មោះ អ៊ី​ម សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ដី​ឡូត៍ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទី​៨.​ឈ្មោះ សុខ ថា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​៩.​ឈ្មោះ ហេង ស្រី​កា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌដូនពេញ បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​លើ​ផ្លូវ​លេខ​១៥៤ កែង​ផ្លូវ​លេខ​៥១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទី​១០.​ឈ្មោះ បាន ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ជនសង្ស័យ​ទី​១១.​ឈ្មោះ ហួត ភា​រិ​ទ្ធ ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ជ្រោយចង្វារ បង្ក្រាប​បាន កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​កំពង់ដរ ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ប្រភព​បន្ត​ថា ដោយ​មាន​ឯកសារ និង​វត្ថុ​តាង​រួចរាល់​នោះ​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ជំនាញ​បាន​ចាត់​បញ្ជូន​ជនសង្ស័យ​ទាំងអស់​ទៅ​តុលាការ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃនេះ​៕