ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់​មនុស្ស​៥​នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ទាំង​ព្រឹក

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​៥​នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​ចាប់​ឃាត់ខ្លួន រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​៥​នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​ចាប់​ឃាត់ខ្លួន រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន កាលពី​វេលា​ម៉ោង​៩  និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​កោះ​ត្រឡាច ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ពួក​គេ​កំពុង​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។

លោក ឆាយ ខេ​ម​រ័​ត្ន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ១.​ឈ្មោះ ឃឹម សុ​ភី  ភេទ​ប្រុស អាយុ​៣០​ឆ្នាំ  ២.​ឈ្មោះ ឈី​វ សុខ  ភេទ​ប្រុស  អាយុ​៣២​ឆ្នាំ ៣.​ឈ្មោះ មាស ម៉ា​ប់ ភេទ​ប្រុស  អាយុ​៣៦​ឆ្នាំ  ៤.​ឈ្មោះ ទៀង សាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ  ទាំង​៤​នាក់ មាន​ទីលំនៅ​ភូមិ​ចំការ​ឃ្លៃ  ឃុំ​ស្វាយ​ជ្រុំ  ស្រុក​រលាប្អៀរ  ខេត្តកំពង់ឆ្នាំង  និង​៥.​ឈ្មោះ វ័​ន្ត លី​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ការ​ចុះ​បង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មាន ថ្នាំ​ញៀន​ម៉ា​ទឹក​ក​ចំនួន​៩​កញ្ចប់ ម៉ូតូ​ម៉ាក​វ៉េវ អាល់​ហ្វា​១​គ្រឿង  ទូរស័ព្ទ​២​គ្រឿង  និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​។ ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕