ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ភ្លៀង​នឹង​បន្ត​ធ្លាក់​ស្ទើរ​គ្រប់​ទីកន្លែង​ជា​បន្តបន្ទាប់

1 ឆ្នាំ មុន
  • ភ្នំពេញ

យោង​តាម​ការ​វិវត្តន៍​ជាក់ស្តែង នៃ​ស្ថាន​ភាព​អាកាសធាតុ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ៖ ជ្រលង សម្ពាធ​ទាប​ឥណ្ឌា នឹង​រំកិល​ធ្លាក់​ចុះ​ជាមួយនឹង​ប្រព័ន្ធ​សម្ពាធ​ទាប

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​វិវត្តន៍​ជាក់ស្តែង នៃ​ស្ថានភាព​អាកាសធាតុ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ៖ ជ្រលង សម្ពាធ​ទាប​ឥណ្ឌា នឹង​រំកិល​ធ្លាក់​ចុះ​ជាមួយនឹង​ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) ដែល​អូស​បន្លាយ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ដោយ​ភ្ជាប់​ជាមួយនឹង​សម្ពាធ​ទាប ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​របប​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។

លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ ២០២២ ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​សភាព​ជា​លក្ខណៈ​ឡូ​កាល់ ស្ទើរ​គ្រប់​ទីកន្លែង​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ច្រើន​ដោយ​អន្លើ ។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ អាច​ធ្វើ​ឲ្យ​បណ្តា​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង និង​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​កន្លង​មក ទទួល​បាន​នូវ​បរិមាណ​ទឹកភ្លៀង​បង្គួរ និង​ច្រើន​រួច​មក​ហើយ រួម​បន្ថែម​បរិមាណ​កើនឡើង​ទៀត ដែល​ជា​ហេតុ​បង្កើត​ឡើង​នូវ​ជំនន់​ទឹកភ្លៀង​សារ​ជា​ថ្មី មាន​ជា​អាទិ៍ ៖ ខេត្តកំពង់ធំ ព្រះ​វិហារ រតនគិរី ស្ទឹង​ត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តឧត្តរមានជ័យ​ជាដើម ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ទទួល​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ