ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ស្រែក​ហ៊ោសប្បាយ​ជល់​មាន់ សមត្ថកិច្ច​ព័ទ្ធ​ចាប់​រត់​បាតជើង​ស​ព្រាត

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ដោយសារ​តែ​ស្រលាញ់ និង​ចូល​ចិត្ត​ល្បែង​ជល់​មាន់ មនុស្ស​ជា​ច្រើន​បាន​ពពាក់ពពូន​គ្នា​ផ្គូផ្គង​មាន់​ដើម្បី​ជល់ រវល់​តែ​ហ៊ោកញ្ជ្រៀវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់

ខេត្តកំពង់ស្ពឺ ៖ ដោយសារ​តែ​ស្រលាញ់ និង​ចូល​ចិត្ត​ល្បែង​ជល់​មាន់ មនុស្ស​ជា​ច្រើន​បាន​ពពាក់ពពូន​គ្នា​ផ្គូផ្គង​មាន់​ដើម្បី​ជល់ រវល់​តែ​ហ៊ោកញ្ជ្រៀវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់ មានអី​រត់​បាតជើង​ស​ព្រាត​រកតែ​ប្រាស​អាយុ​ចោល​ម៉ូតូ​នៅ​កន្លែង​។ លោក​វរ​:​សេនីយ៍​ត្រី មូ​ន លាង បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ មក​រា ២០១៧ នៅ​ចំណុច​ត្រពាំង​ព្រៀម  ភូមិ​មនោ​រម្យ ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ រូប​លោក​បាន​ដឹកនាំ​កម្លាំង​ក្រោម​បញ្ជា ក្រោយ​ពី​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​។ ក្រោយ​ដឹង​ថា ពួក​គេ​ប្រមូលផ្តុំ​ផ្គូផ្គង​គ្នា ជល់​មាន់​រួច​មក​កម្លាំង​របស់​លោក​បាន​ឆ្មក់​ចូល​បង្ក្រាប​តែ​ម្តង​។

ក្រោយ​ចូល​ដល់ទី​តាំង​ជល់​រួច​មក ជា​លទ្ធផល​បង្ក្រាប សមត្ថកិច្ច​របស់​លោក​ដកហូត វត្ថុ​តាង​ដែល​បម្រើ​ឲ្យ​ការ​ជល់​មាន​មួយ​ចំនួន​ធំ និង​ឃាត់​មនុស្ស​បាន ៥​នាក់ មាន់គក​ចំនួន​៥​ក្បាល ម៉ូតូ​ចំនួន​២០​គ្រឿង​។ មហាជន​បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ កម្លាំង​ការិយាល័យ​សន្តិសុខ​ដែល​បាន​ធ្វើការ​បង្ក្រាប​សង្វៀន​ជល់​មាន​ដែល​ដុះ​ស្លែ​ជា​យូរ​មក​ហើយ នៅ​ពេល​នេះ​ព្រោះថា កន្លង​មក​មិន​ដែល​មាន​កម្លាំង​ខាង​អធិការ​មក​បង្ក្រាប​ម្តងណា​ឡើយ​។ ក្រោយ​ឃាត់ខ្លួន​រួម​ទាំង​ដកហូត​វត្ថុ​តាង​រួច​មក សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕