ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៣​គ្រឿង​បម្រុង​ដឹក​បទល្មើស​ទៅ​កាន់​កំពង់​ធំ តែ​ត្រូវ​បែក​ការណ៍​ត្រឹម​ព្រះ​វិហារ

1 ឆ្នាំ មុន
  • ព្រះវិហារ

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារ សហការ​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង សង្កាត់

ខេត្តព្រះវិហារ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារ សហការ​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង សង្កាត់​រដ្ឋបាល​ព្រៃឈើ​រវៀង និង​កម្លាំង​អាវុធហត្ថ​ខេត្ត​-​ស្រុក កម្លាំង​នគរបាល​ឃុំ​រុះ​រាន់ បាន​ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង ក្នុង​នោះ រថយន្ត​ដឹកឈើ​លេខ​២ ចំនួន​១​គ្រឿង ម៉ាក​សាំ​យ៉ុ​ង ពណ៌​លឿង ដែល​ចាប់​បាន​នៅ​ចំណុច​ព្រំប្រទល់​ព្រះ​វិហារ​កំពង់ធំ រីឯ​រថយន្ត​ដឹកឈើ​លេខ​១ ចំនួន​២​គ្រឿង​ទៀត (​មួយ​គ្រឿង​ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2E 0893 និង​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ស ដឹកឈើ​ប្រភេទ​លេខ​១​សុ​ក្រម​) ដែល​ត្រូវ​ចាប់​បាន​នៅ​ចំណុច​ភូមិ​ទួល ឈ្នួ​ន ឃុំ​រុះ​រាន់ ស្រុក​រវៀង ខេត្តព្រះវិហារ នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២២​នេះ​។

ជុំវិញ​ករណី​បង្ក្រាប​ខាងលើ​នេះ លោក នួន សុខុម បានអោយ​ដឹង​ថា រថយន្ត​ល្មើស​ខាង​លើក​នេះ បម្រុង​ដឹកឈើ​ចេញ​ទៅ​កាន់​ខេត្តកំពង់ធំ តែ​បាន​បែក​ការណ៍ ហើយ​ត្រូវ​បាន​កម្លាំង​ចម្រុះ​សហការ​គ្នា​ស្ទាក់​ចាប់​បាន​តែ​ម្តង ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​វិញ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ហើយ​។

លោក នួន សុខុម ក៏​បាន​ស្នើ​អោយ​គ្រប់​ស្ថា​ប​ន័​ពាក់ព័ន្ធ ពិសេស​បងប្អូន​អ្នក​សា​ព័ត៌មាន​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​អោយ​បាន​ទាន់​ពេលវេលា ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​អោយ​មាន​ប្រ​សិ​ទ្ឋ​ភាព ។ ពិត​ណាស់​ការ​ការពារ​ធនធានធម្មជាតិ តម្រូវ​អោយ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន បើ​ពឹងផ្អែក​តែ​លើ​ជំនាញ​នោះ គឺ​មិន​គ្រប់គ្រាន់​ទេ ។

លោក នួន សុខុម បន្ត​ទៀត​ថា ករណី​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ​នេះ កម្លាំង​ជំនាញ​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​កសាង​សំណុំ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​វត្ថុ​តាង ដែល​ដក​បាន​មាន ៖ រថយន្ត​ចំនួន​៣​គ្រឿង រួម​ទាំង​ឈើ​មួយ​ចំនួន ត្រូវ​បាន​រឹបអូស​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ច្បាប់​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ