ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង-ស៊យមែន ! ពេលដែលយើង​ជិះបញ្ច្រាស​នោះ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ជនជាតិ​វៀតណាម​ម្នាក់​ ត្រូវ​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង បើ​​ក​បុក​និង​កិន​ចំ​ដើមទ្រូង​ស្លា.ប់​នៅ​នឹង​កន្លែង ខណៈ​​​ដែល​​ជិះ​ម៉ូតូ​មួយ​​គ្រឿងសសៀរ​​លើ​ចំណែក​ផ្លូវ​បញ្ច្រាសទិស ដែល​​​គ្រោះថ្នាក់​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១ ​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៦ មករា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់​យីហោ​ «​ជី​ធាន​ខូ​អិ​ល​ស៊ី​ធី​ឌី »​

រាជធានី​ភ្នំពេញ ​៖ ​ជនជាតិ​វៀតណាម​ម្នាក់​ ត្រូវ​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង បើ​​ក​បុក​និង​កិន​ចំ​ដើមទ្រូង​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​​​ដែល​​ជិះ​ម៉ូតូ​មួយ​​គ្រឿងសសៀរ​​លើ​ចំណែក​ផ្លូវ​បញ្ច្រាសទិស ដែល​​​គ្រោះថ្នាក់​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១ ​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៦ មករា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់​យីហោ​ «​ជី​ធាន​ខូ​អិ​ល​ស៊ី​ធី​ឌី »​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ប្ញស្សី​កែវ​ ។

ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះ​ង្វៀ​ង ​យ៉ាំ​ង​ថា​ន់ ​អាយុ​១៧​ឆ្នាំ​ ជា​ជនជាតិ​វៀតណាម​ ជា​សិស្ស​ថ្នាក់​ទី​៩​នៃ​វិ​ទ្យ​ល័យ​ប្ញស្សី​កែវ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​រថយន្ដ​ដែល​​បុក​និង​កិន​មនុស្ស​ស្លាប់​ ម៉ាក​ហ៊ី​ណូ ​ពណ៌​លឿង ពាក់​ស្លាក​លេខ​កណ្តាល3A-0183 ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល ​។

តាម​​ប្រភព​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​​​ជិះ​ម៉ូតូ​ម៉ាក​M.S.X ពណ៌​ខ្មៅ ពាក់​​ស្លាក​លេខ​ភ្នំពេញ 1GB-8297 មួយ​គ្រឿង​តែ​ម្នាក់ឯង​ ក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​គឺ​បើកបរ​សសៀ​ល​លើ​ផ្លូវ​បញ្ច្រាស​ទិស​​ដៅ​ចរាចរណ៍ ​។​ លុះ​មក​ដល់​កើតហេតុ ​រថយន្ត​បើក​ចេញពី​ក្នុង​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់​បត់​ទៅ​ទិស​ខាងជើង ក៏​បុក​និង​កិន​ចំ​ដើមទ្រូង​ បណ្តាល​​ឱ្យ​​បែក​ថ្លើម​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

បន្ទាប់​ពី​កិន​មនុស្ស​ស្លាប់​ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ ។​ ​