អាមេរិក ៖ មានមនុស្សមិនតិចទេ ដែលធ្លាប់ឆ្លងកាត់បញ្ហាបែកបាក់ក្នុងសេចក្តីស្នេហា ។ ពេលខ្លះ យើងស្ទើរតែមិនអាចទប់អារម្មណ៍របស់យើង ឱ្យយគិតវែងឆ្ងាយបាន ហើយក៏សម្រេចចិត្តគិតខ្ លី។ តែគ្រប់ពេលអ្នកជួបរឿងដូចនេះ ចូរអ្នកគិតថា វាមិនខ្វះទេ អ្នកដែលស្រឡាញ់យើងនោះ ព្រោះប្រុសពេញដី ស្រីពេញនគរ ។
នៅពេលដែលអ្នកខ្លះសងសឹកទៅលើគូស្នេហ៍ក្បត់ តែស្ត្រីម្នាក់នេះ មិនធ្វើដូច្នោះទេ ។ នាងបែរជាសងសឹក តាមបែបអភិវឌ្ឍខ្លួនឯងទៅវិញ។
Betsy Ayala មានទម្ងន់ដល់ទៅ២៦២ផោន (ស្មើ១១៩គីឡូក្រាម) ពេលដែលនាងដឹងថា ប្តីរបស់នាងមានស្រី ។ វាពិតជាបានធ្វើឱ្យនាងខូចចិត្តយ៉ាងខ្លាំង ។ តែអ្វីដែលធ្វើឲ្យនាងកាន់តែអស់អ្វីនឹងថ្លែងនោះ គឺប្តីរបស់នាងនិងស្រីម្នាក់នោះ បានសើចចម្អកពីទម្ងន់ដ៏ធ្ងន់របស់នាង ។
នាងក៏សម្រេចចិត្តធ្វើអ្វីមួយ ដើម្បីឱ្យប្តីនាងភ្លឺភ្នែក ដោយសុខចិត្តសម្រកទម្ងន់បែបទ្រង់ទ្រាយធំ ។ នាងបានលែងប្តីរបស់នាង ហើយក៏ចាប់ផ្តើមធ្វើការសម្រកទម្ងន់ ។ នាងនិងប្អូនស្រីរបស់នាង មានគម្រោងមួយយ៉ាងសាមញ្ញ គឺត្រូវហាមដាច់ខាតក្នុងការទទួលទានអាហារធ្វើឲ្យធាត់ (Junk Food) ដែលរួមមាន ទឹកក្រូចកំប៉ុង និងរបស់ផ្អែម ហើយហាត់ប្រាណក្នុងមួយសប្តាហ៍៦ដង។
លទ្ធផល ដែលនាងទទួលបាន គឺអាចស្រកបានទៅដល់១០០ផោន ។
ចែករំលែកព័តមាននេះ