ទៅដាស់ប្អូនប្រុសឲ្យក្រោកទៅធ្វើការ ទើបដឹងថា…
រាជធានីភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីជូនបងប្រុសដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រឡប់ទៅផ្ទះក៏ដេកនៅផ្ទះបង១យប់ លុះព្រឹកឡើងបងក៏ទៅគោះទ្វារដាស់ប្អូនប្រុសឲ្យក្រោក …
រាជធានីភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីជូនបងប្រុសដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រឡប់ទៅផ្ទះក៏ដេកនៅផ្ទះបង១យប់ លុះព្រឹកឡើងបងក៏ទៅគោះទ្វារដាស់ប្អូនប្រុសឲ្យក្រោក …
រាជធានីភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីជូនបងប្រុសដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រឡប់ទៅផ្ទះក៏ដេកនៅផ្ទះបង១យប់ លុះព្រឹកឡើងបងក៏ទៅគោះទ្វារដាស់ប្អូនប្រុសឲ្យក្រោកទៅធ្វើការ ទើបដឹងថាប្អូនប្រុសស្លាប់បាត់ទៅហើយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បុរសរងគ្រោះឈ្មោះ ញ៉ែម ធារ៉ា អាយុ២៦ឆ្នាំ ជាជាងភ្លើង ស្នាក់នៅក្នុងបូរីជីបម៉ុង ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិព្រែកសាម៉ាន់ ឃុំសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៥ ខែមករា បុរសរូបនោះបានទៅជប់លៀងជាមួយបងប្រុសឈ្មោះ បុល នៅសង្កាត់បឹងកកទី២ ខណ្ឌទួលគោក ដោយជិះម៉ូតូម្នាក់១គ្រឿង ។ លុះរហូតដល់ម៉ោង១១យប់ បុរសរូបនោះ និងបងបានជិះម៉ូតូត្រឡប់មកផ្ទះវិញ នៅពេលមកដល់បុរីជីបម៉ុង ផ្លូវឧកញ៉ាម៉ុង ឫទ្ធី ស្រាប់តែបងប្រុសឈ្មោះ បុល បានជួបគ្រោះថ្នាក់ដោយជិះម៉ូតូទៅបុកគោបណ្តាលឲ្យដួលរងរបួសបែកមុខបែកមាត់ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ដោយឃើញបងប្រុសរងរបួសប្អូនប្រុសក៏ជូនបងត្រឡប់មកផ្ទះនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបានសម្រាកនៅផ្ទះបងមួយយប់ ។ លុះព្រឹកឡើង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ បងប្រុសឈ្មោះ បុល ទៅគោះទ្វារដាស់ប្អូនឲ្យទៅធ្វើការ ទើបដឹងថាប្អូនប្រុសស្លាប់បាត់ទៅហើយ ។
តាមនគរបាលជំនាញចុះទៅពិនិត្យសពបានឲ្យដឹងថា បុរសរូបនោះស្លាប់ដោយសារគាំងបេះដូង បន្ទាប់មកក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ចែករំលែកព័តមាននេះ