ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! កំពុង​ជួល​ជុល​រថយន្ត​ច្នៃ រថយន្ត​កូរ៉េ​មក​បុក ស្លា.ប់​៣​នាក់ របួសធ្ងន់​២​នាក់

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី …

ខេត្តក្រចេះ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ ចំណែក​២​នាក់​ទៀត​រង​របួសធ្ងន់ ។

នគរបាល​ចរាចរណ៍​ស្រុក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​២​នាក់​កំពុង​ជួសជុល​រថយន្ត​ច្នៃ​ដែល​ខូច​ចត​នៅ​ចិញ្ចើម​ផ្លូវ ខណៈ​ដែល​កំពុង​ច​ជួសជុល​នោះ​ស្រាប់តែ​រថយន្ត​រថយន្ត​កូរ៉េ​១​គ្រឿង​បាន​បើក​មក​បុក​បណ្ដាល​ឲ្យ​ផ្លោង​ខ្ទាត​ស្លាប់​ភ្លាម​ៗ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ក្រៅពី​នោះ​មនុស្ស​ប្រុស​ស្រី​២​នាក់​ផ្សេង​ទៀត​ក៏​បាន​រង​របួសធ្ងន់​ផង​ដែរ ។

នគរបាល​ចរាចរណ៍​ស្រុក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មាន ១-​អ៊ី​ត ទូច អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ខេត្ត​ត្បូងឃ្មុំ ជា​អ្នកបើកបរ​រថយន្ត​កូរ៉េ​បង្ក​, ២-​ឈ្មោះ ឈាង រឹ​ទ្ឋ អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្រុង​សៀមរាប និង ៣-​ឈ្មោះ ឌុ​ច ធូ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ខេត្តតាកែវ ។ ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕