ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ចាក់សោ​សំណាង​» របស់ Caltex

7 ឆ្នាំ មុន

រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០១៧ Caltex បាន​ប្រារព្ធ​ពិធី​លេង​ហ្គេ​ម​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី «​ចាក់សោ សំណាង​» ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រគំ​តន្ត្រី «A1 Concert» នៅ​ស្ថានីយទូរទស្សន៍ MYTV ហើយ​លោក នួន ពិសិដ្ឋ មក​ពី​ខេត្តតា
កែវ ជា​អតិថិជន Caltex ដែល​មានសំណាង​ជាងគេ​។ លោក នួន ពិសិដ្ឋ បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ទទួល​បាន​

រាជធានីភ្នំពេញ  នៅ​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០១៧ Caltex បាន​ប្រារព្ធ​ពិធី​លេង​ហ្គេ​ម​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី «​ចាក់សោ សំណាង​» ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រគំ​តន្ត្រី «A1 Concert» នៅ​ស្ថានីយទូរទស្សន៍ MYTV ហើយ​លោក នួន ពិសិដ្ឋ មក​ពី​ខេត្តតា
កែវ ជា​អតិថិជន Caltex ដែល​មានសំណាង​ជាងគេ​។ លោក នួន ពិសិដ្ឋ  បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ទទួល​បាន​សោ​រថយន្ត Ford Fiesta 2016 ស៊េរី​ថ្មី ពី​លោក Daniel Hwang, Manager Products – Cambodia របស់​ក្រុមហ៊ុន Chevron ។

លោក នួន ពិសិដ្ឋ  បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​ថា «​ពិតជា​មិន​គួរ​ឲ្យ​ជឿ​ថា ខ្ញុំ​អាច​ឈ្នះ​រថយន្ត​នេះ​។ ក្នុង​ពេល​ប្រកួត​ខ្ញុំ​គ្រាន់តែ​គិត​ថា ត្រូវ​រក្សា អារម្មណ៍​ឲ្យ​ស្ងប់ស្ងាត់ និង​ព្យា​យាម​​ឲ្យ​អស់ពី​សមត្ថភាព ហើយ​បើ​ខ្ញុំ​អាច​ឈ្នះ​នោះ​ពិតជា​ល្អ តែបើ​ខ្ញុំ​មិន​ឈ្នះ ខ្ញុំ​ក៏​នៅ​តែ​អាច​ឈ្នះ​ប័ណ្ណ​ចាក់​ប្រេង​1.000​ដុល្លារ​ដែរ​។ ប៉ុន្តែ​នៅ​ទីបំផុត ខ្ញុំ​ពិតជា​ឈ្នះ​មែន ខ្ញុំ​ត្រេកអរ​ណាស់ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់ Caltex ដែល​ផ្តល់​ឱកាស​ដល់​អតិថិជន​របស់​ខ្លួន​បែប​នេះ​»​។