ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​១​ប្រមូល​ជនអនាថា​៥​នាក់​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនអនាថា​ដើរ​រើស​អេ​ត​ចាយ​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​១​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ រួច​បញ្ជូន​ទៅ​ …

រាជធានី​ភ្នំពេញ ៖ ជនអនាថា​ដើរ​រើស​អេ​ត​ចាយ​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​១​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ រួច​បញ្ជូន​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ពួក​គេ​ដើរ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​ក្នុង​លំនៅ​ឋាន​ដែល​គេ​ទុក​ចោល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម ។

លោក​អនុសេនីយ៍ទោ ហម គា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​១ បាន​ឲ្យ​ដឹង​ថា ជនអនាថា​ទាំងនោះ​ជា​អ្នក​ដើរ​រើស​អេ​ត​ចាយ និង​ដើរ​លួច​ពេល​យប់ បង្ក​ការ​ភ័យ​ក្លាយ​ដល់​ប្រជាពលរដ្ឋ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ពី​ជន​នោះ​ថា​បាន​មក​ដេក​ពពាក់​ព​ពួន​នៅ​មុខ​ផ្ទះ និង​ក្នុងផ្ទះ​ដែល​គេ​ទុក​ចោល​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣៧ ក្នុងភូមិ​ទី​៥ សង្កាត់​បឹង​កក់​ទី​១ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​នាំ​ខ្លួន​បញ្ជូន​មក​ស្នាក់​ការ​ប៉ុស្តិ៍ ដើម្បី​ហៅ​មន្ត្រី​សង្គមកិច្ច​ចុះ​មក​ទទួល​បញ្ជូន​ទៅ​កាន់​មណ្ឌល​កែប្រែ ។

លោកនាយ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​សមត្ថកិច្ច​នគរបាល​បុ​ស្តិ៍​បាន​ដើរ​ប្រមូល​ជនអនាថា គ្មាន​ទីពឹង និង​ញៀន​ថ្នាំ បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​បន្សាប​គ្រឿងញៀន ៕