ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ចិត្ត​មែន! តានេះពង្វក់ឪពុកក្មេងស្រី​ផឹ​ក​រហូត​ដេក​ស្តូក ទើប​​…

7 ឆ្នាំ មុន

ខេត្ត​​កំពង់ស្ពឺ ៖ សមត្ថ​កិ​ច្ច​​នគរបាល​ស្រុក​ឧ​ដុ​ង្គ​បាន​​ឃាត់ខ្លួន​បុរស​ម្នាក់ ​យោងតាម​​សេចក្តី​រាយការណ៍​​របស់​គ្រូពេទ្យ​​បាន​​សួរនាំ​​​​បុរស​រូបនោះ​​​ពេល​កំពុង​​​ដេរ​ក្បាល ​ដោយ​ជននេះបំភាន់ថា ​បាន​​ដើរ​បុក​រនូត​​​ផ្ទះ តែការពិតមិនមែននោះទេ ​។

ខេត្ត​​កំពង់ស្ពឺ ៖ សមត្ថ​កិ​ច្ច​​នគរបាល​ស្រុក​ឧ​ដុ​ង្គ​បាន​​ឃាត់ខ្លួន​បុរស​ម្នាក់ ​យោងតាម​​សេចក្តី​រាយការណ៍​​របស់​គ្រូពេទ្យ​​បាន​​សួរនាំ​​​​បុរស​រូបនោះ​​​ពេល​កំពុង​​​ដេរ​ក្បាល ​ដោយ​ជននេះបំភាន់ថា ​បាន​​ដើរ​បុក​រនូត​​​ផ្ទះ តែការពិតមិនមែននោះទេ ​។

លោក​វរសេនីយ៍​ត្រី​ ពីង​ ពៅ​ អធិការរង​នគរបាល​ស្រុកឧដុ​ង្គ​​ឱ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​មក​រា ​២០១៧​ នេះថា ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​​ជនសង្ស័យ​​នៅមន្ទី​រពេទ្យ​ប​ង្អែក​ឧដុ​ង្គ​ ។

លោក​អធិការរង​បន្ត​ថា​ ក្រោយ​ពី​ឃាត់ខ្លួន ទើប​បុរស​សង្ស័យ​ឈ្មោះសេង ហន ​អាយុ​៥៦​ឆ្នាំ ​មានទីលំ​នៅ​ក្នុង​ភូមិ​ខ្នុ​ល​អំពិល ឃុំ​វាល​​ពង់ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ បាន​ឆ្លើយ​​សារភាព​​ថា​ កាលពី​ថ្ងៃ​ទី​១៥​ មករា ​វេលា​ម៉ោង០៧ ​និង​១០​នាទី​យប់ ​​ខ្លួន​​បាន​បបួល​ឪពុក​​ក្មេង​ស្រី​​​មានអាយុ១៧ឆ្នាំម្នាក់ ផឹក​ស្រា.ស​តាំងពី​ថ្ងៃ ​រហូត​ទាល់​តែ​ឪពុក​ក្មេង​ស្រី​ស្រវឹង​​សន្លប់​​បាត់​មាត់ឈឹង ។ ​

លុះខ្លួន​ឃើញ​​ឱកាស​​ល្អ​ ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភលើ​ក្មេងស្រីនោះ​ ដោយ​​ផ្តួល​​ពី​លើ​​ខ្លួន​ប្រុង​ចាប់រំលោភ​សេពសន្ថវៈ ​តែ​មិន​ទាន់​បាន​ស៊ីជម្រៅផងនោះ​ទេ​ ក៏​ត្រូវ​ម្តាយ​ក្មេងស្រីមកទាន់ យក​ពូថៅ​កាប់​ពីក្រោយ​២​ពូថៅចំ​​ក្បាល​ បណ្តាល​​ឱ្យ​សន្លប់​ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​ ដឹក​យក​ទៅ​ពេទ្យ​បង្អែក​ស្រុក​ឧដុង្គតែ​ម្តង​ ។ ជនសង្ស័យ​បន្ត​ថា ពេល​កំពុង​ដេក​នៅ​មន្ទីរ​ពេទ្យ​ ក៏ត្រូវ​​សមត្ថកិច្ច​​​ឃាត់​ខ្លួន ហើយ​នាំ​មក​កាន់​នៅ​ប៉ុស្តិ៍​រដ្ឋបាល​វាំង​ចាស់ ។

ស្ត្រី​​​ជា​ម្តាយ​​បាន​​ប្រាប់​សមត្ថកិច្ច​ដែរថា​ មុន​ពេល​កើតហេតុ​ គាត់​មិន​បាន​នៅផ្ទះ​នោះ​ទេ​ ដោយ​កូន​ស្រី​នៅផ្ទះ​ម្នាក់​ឯង​ ហើយ​ឪពុក​​ដេក​នៅ​លើ​ផ្ទះ​ លុះ​ពេល​គាត់​ត្រឡប់​មក​ពី​ក្រៅ​វិញ​ ចូល​ដល់​ក្រោមផ្ទះ​ ​ក៏​ឃើញ​តា​​ចាស់នេះ​ កំពុង​​ចាប់​កូន​គាត់​ផ្តួល​​ទៅ​លើ​ដី​ក្បែរ​ជង្រុក​ស្រូវ​ ហើយ​ពោប​ពីលើ​ធ្វើ​​សកម្មភាព​រំលោភ​ ។ ​

គាត់​បន្ត​ថា​ ដោយ​​ចង់​ជួយ​កូនស្រី​​គាត់ សម្រេច​ចិត្ត​យក​ពូថៅ​កាប់​ទៅ​លើ​ជន​នេះ​ចំ​ក្បាល​ចំនួន​​២​ពូថៅ​ ហើយ​​ទើប​រំដោះ​យក​កូន​ចេញពី​ក្រ​ញ៉ាំ​​ដៃ​តា​​រូប​​នេះតែម្តង ​។ ​ក្រោយ​ពី​ត្រូវ​គាត់​កាប់​ ជនសង្ស័យ​ត្រូវ​បាន​អ្នក​ភូមិ​ដឹក​យក​ទៅ​​ឱ្យ​ពេទ្យ​ជួយ​សង្គ្រោះ​ ។ ​​ដោយ​ឡែក រូប​​គាត់​​បាន​មក​ដាក់​ពាក្យបណ្តឹង​ស្តីពី​ករណី​ជន​នេះ ​ចាប់រំលោភ​កូន​ស្រី​គាត់​រំលោភ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​មក​រា​ ដដែលនេះ​ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស៊ើប​​អង្កេត​បន្ត​ ដើម្បី​កសាង​សំណុរឿង បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ការិយា​ល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ចាត់ការ​បន្ត​ ។​ រីឯ​ស្ត្រី​ជា​ម្តាយ​ ដែល​កាប់​ជនសង្ស័យ​​ក្នុង​ករណី​រំលោភ​នេះ​ មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ទេ​ ព្រោះ​យល់​ថា ​នេះ​ជា​ទ​ង្វើ​ការពារ​កូន ។