ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​10​ថ្ងៃ​នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀ.ន ចាប់ខ្លួន​927​នាក់ សង្ស័យ​រក​គុក​ដាក់​គ្មាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លេខាធិការដ្ឋាន​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន បាន​បើក​កិច្ចប្រជុំត្រួតពិនិត្យ​កា​ងារ​លេខាធិការដ្ឋាន​នៃ​យុទ្ធនាការ​លើក​ទី​១​

រាជធានី​ភ្នំពេញ ៖ លេខាធិការដ្ឋាន​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ចប្រជុំត្រួតពិនិត្យ​កា​ងារ​លេខាធិការដ្ឋាន​នៃ​យុទ្ធនាការ​លើក​ទី​១​ រយៈពេល​១០​ថ្ងៃ កាលពី​ថ្ងៃ​ទី​១២ ខែមករា នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ។

យោង​តាម​របាយការណ៍​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​បានឱ្យ​ដឹង​ថា លទ្ធផល​បង្ក្រាប​អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​រយៈពេល​១០​ថ្ងៃ បាន​ជិត​៤០០​ករណី ឃាត់ខ្លួន​៩២៧​នាក់ (​ស្រី​៥៥​នាក់​) ចាប់​យក​គ្រឿងញៀន​៨៩៩,៥​ក្រាម ក្នុង​នោះ​មាន ICE ៧៧៦,០៦​ក្រាម​WY៣០,៥៨​ក្រាម អិ​ច​ស្ដា​ស៊ី​៦០​ក្រាម និង​កេ​តា​មីន​១២,៨៦​ក្រាម ម៉ូតូ​៤១​គ្រឿង រថយន្ត​៤​គ្រឿង អាវុធ​ខ្លី​១​ដើម អាវុធ​កែ​ច្នៃ​៤​ដើម និង​ទូរស័ព្ទ​ដៃ​១២៧​គ្រឿង ។

នៅ​ក្នុង​ចំណោម​នោះ ករណី​ជួញដូរ​២៤៣​ករណី ឃាត់ខ្លួន​៤៨៩​នាក់​(​ស្រី​៣៣​នាក់​) ករណីសំយោគ​-​កែ​ច្នៃ​១​ករណី ឃាត់ខ្លួន​៣​នាក់ ករណីប្រើប្រាស់​១៣១​ករណី ឃាត់ខ្លួន​៤៣១​នាក់ (​ស្រី​១៥​នាក់​) ក្នុង​នោះ​អប់រំ​ធ្វើ​កិច្ចសន្យា​បញ្ជូន​ឱ្យអាណាព្យាបាល​៣៩​នាក់ បញ្ជូន​ទៅ​តុលាការ​៩១​នាក់ និង​បញ្ជូន​ទៅ​មណ្ឌល​បណ្ដោះអាសន្ន​អប់រំ​ព្យាបាល​ស្ដារ​នីតិសម្បទា​៣០១​នាក់ បង្ក្រាប​តាម​ដីកា​៤​ដីកា ជា​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​៤​នាក់ ។

លទ្ធផល​បង្ក្រាប​ទាំង​ជិត​៤០០​ករណី​នេះ​ គឺមន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាន​១​ករណីឃាត់ខ្លួន​២៩​នាក់​(​ស្រី​៤​នាក់​) និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក្រាប​បាន​២២​ករណី ឃាត់ខ្លួន​៤៨​នាក់​(​ស្រី​២​នាក់​) ។

សូមបញ្ជាក់ថា មេដឹកនាំ​ប្រទេស​ប្រកាស​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ពេល​នេះ​ប្រាកដជា​ទទួល​បានការ​គាំទ្រ​យ៉ាង​អស់ពី​ចិត្ត​ ពី​ប្រជាជន​ទូ​ទាំង​ប្រទេស​…​ប្រាកដជា​ទទួល​បាន​ជោគជ័យ​…ប្រាកដជា​មាន​ប្រសិទ្ធភាព ។

គ្រួសារ​ណា​ដែល​មាន​អ្នក​ញៀន​ថ្នាំ​…​គ្រួសារ​នោះ​កំពុង​រង​ទុក្ខ​…​ទុក្ខ​ដោយសារ​អ្នក​ញៀន​ថ្នាំ​បំផ្លាញ​គ្មាន​សល់​…​បំផ្លាញ​សេចក្តីសុខ​ក្នុង​គ្រួសារ​ និង​អ្នក​ដទៃ​…​ទោះបី​អប់រំ​ណែនាំ​ក៏​លែង​ស្តាប់​…​ចាប់​បាន​ម្តង​ៗ…​មិនយូរ​បាន​រួច​មក​វិញ បំផ្លាញ​កាន់តែ​ខ្លាំង​…​អ្នក​ចាប់​ដោះ​លែង​ក៏​មាន​…​អ្នក​ច្បាប់​ដោះ​លែង​ក៏​មាន​…

ប៉ុន្តែ​ពេល​នេះ​ប្រមុខ​ដឹកនាំ​ប្រទេស​ប្រកាស​បើក​យុទ្ធនាការ​បង្ក្រាប​…​ប្រាកដជា​មានការ​គាំទ្រ​…​ពេញចិត្ត​ឱ្យ​បង្ក្រាប​…​ចូលរួម​ចង្អុល​ដើម្បី​បង្ក្រាប​…សង្ស័យ​រក​គុក​ដាក់​គ្មាន​…​សង្ស័យ​រក​ថង់​ដាក់​មិន​បាន​…​ឆាប់​លែង​ក៏​មិនដឹង ?

តាម​ការ​កត់សម្គាល់​កន្លង​មក ថ្ងៃ​ណា​ក៏​មានការ​ចាប់ខ្លួន​ជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដែរ មាន​ទាំង​អ្នក​ចែកចាយ និង​អ្នក​ប្រើប្រាស់ ហើយ​ចំនួន​អ្នកទោស​គ្រឿងញៀន​បាន​កើនឡើងយ៉ាង​ឆាប់រហ័ស​ក្នុង​ពន្ធនាគារ ។ អ្វី​ដែល​មជ្ឈដ្ឋាន​ជាតិ​ចាប់អារម្មណ៍​ដែរ​នោះ គឺ​ការ​បង្ក្រាប​រាល់ថ្ងៃ​នេះ​ចាប់​បាន​តែ​អ្នក​ជួញដូរ​តូចតាច និង​មិនសូវ​បានឃើញ​មានការ​ចាប់ខ្លួន​មេខ្លោង​បាន​ទេ ព្រោះ​ឈ្មួញ​ថ្នាំ​ញៀន​មាន​ល្បិច​ខ្ពស់​ណាស់ និង​ច្រើន​តែ​បាន​ក្លាយជា​អ្នកមាន​ទៀត​ផង ។

គួររម្លឹកឡើងវិញថា កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ២០១៦ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​ផែនការ​ស្ដី​ពី​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​១ ដែល​មាន​រយៈពេល​៦​ខែ ដោយ់​អនុវត្ដ​ចាប់ពី​ថ្ងៃ​1 មក​រា ដល់​30 មិថុនា 2017 ។ ការ​ដាក់​ផែនការ​ប្រឆាំង​គ្រឿងញៀន​នេះ បាន​បង្ហាញ​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​មោះមុត​ មិន​នៅ​ស្ងៀម​តទៅ​ទៀត​ទេ ពី​បញ្ហា​គ្រឿងញៀន​ដែល​កំពុង​ញាំញី​សង្គម​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​នេះ ។ ប្រសិនបើ​មិន​មាន​ផែនការ​លុប​បំបាត់​ទេ​នោះ ផលវិបាក​នានា​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​សន្ដិសុខ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ​មិន​ខាន​ឡើយ ៕