ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ កឹម សុខា​ ​ទំនងជារបូតតំណែង​ជាប្រធានក្រុមមតិភាគតិចសភា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា ​ដែលមានតំណែងមួយទៀតជាប្រធានក្រុមមតិភាគតិចក្នុង​សភាមានឋានៈស្មើនាយករដ្ឋមន្រ្តីនោះ

រាជធានីភ្នំពេញ ៖​ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា ​ដែលមានតំណែងមួយទៀតជាប្រធានក្រុមមតិភាគតិចក្នុង​សភាមានឋានៈស្មើនាយករដ្ឋមន្រ្តីនោះ ទំនងជារបូតតំណែងជាប្រធានក្រុមមតិភាគតិច​ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ​​បានស្នើឲ្យធ្វើវិសោធនកម្មផ្ទៃក្នុង​រដ្ឋសភា​ដើម្បីលុបចោលវិញនូវមាត្រា៤៨ថ្មី(៣) ដែលចែងអំពីសិទ្ឋិអំណាច​របស់ប្រធានក្រុមមតិភាគតិចសភា ។

អ្នកនំាពាក្យគណបក្សសង្រ្គោះជាតិ​ លោក យឹម សុវណ្ណ ​និង លោក យ៉ែម បុញ្ញប្ញទ្ឋិ ​មិនអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយបានទេ​នៅប៉ុន្មាននាទីមុននេះ​ ​ដោយទូរស័ព្ទរបស់​លោកទំាងពីរហៅចូលបានហើយ​ តែពុំមានអ្នកលើកទទួល ។

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តីដែលថ្លែងពីទីក្រុង​ Zurich​ ប្រទេសស្វីសបា្រប់ប្រព័ន្ឋផ្សព្វផ្សាយតាមអនឡាញក្នុងស្រុកមួយ​នៅរសៀលថ្ងៃទី១៦ ​មករានេះ​ដោយ​បញ្ជាក់​ថា​«បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ​ ៤៨ថ្មី (បី) ​ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា​ ពិបាកក្នុងការធ្វើការរួមទាំងប៉ុនប៉ងចរចា​ដោះលែងអ្នកទោស ដែលបំពាន​ដល់អំណាចតុលាការផងនោះ​ សម្តេចស្នើឲ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ​ដើម្បីលុបចោល ​«ប្រធានក្រុមមតិភាគតិច ​ និងប្រធាន​ក្រុមថ្នាក់​ដឹកនាំ​តំណាងរាស្រ្ត»៕