ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាប្រុសម្នាក់​និយាយថា «ការ​បោះ​​ជំហាន​ប្រឡូក​សិល្បៈ ពុំមែន​ងាយស្រួលទេ​»​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាសម្តែងលោក ​ឃី​ម រតនៈ បាន​បង្ហើប​ឱ្យ​​ដឹង​ថា ការ​បោះ​​ជំហាន​ប្រឡូក​សិល្បៈ​ជាង​១​ឆ្នាំ​​កន្លង​មកនេះ​ ពុំ​មែន​ជា​ការ​ងាយស្រួល​នោះទេ​ គឺ​លោក​បាន​ជួប​ឧបសគ្គ​ជា​ច្រើន ​ទាំង​ក្នុង​ការងារ​សម្ដែង ​រួម​ទាំង​បញ្ហា​ខ្វះខាត​ ក្នុង​ជីវភាព​ជាដើម​ ។

រាជធានីភ្នំពេញ ៖ តារាសម្តែងលោក ​ឃី​ម រតនៈ បាន​បង្ហើប​ឱ្យ​​ដឹង​ថា ការ​បោះ​​ជំហាន​ប្រឡូក​សិល្បៈ​ជាង​១​ឆ្នាំ​​កន្លង​មកនេះ​ ពុំ​មែន​ជា​ការ​ងាយស្រួល​នោះទេ​ គឺ​លោក​បាន​ជួប​ឧបសគ្គ​ជា​ច្រើន ​ទាំង​ក្នុង​ការងារ​សម្ដែង ​រួម​ទាំង​បញ្ហា​ខ្វះខាត​ ក្នុង​ជីវភាព​ជាដើម​ ។

លោក​ថា ពេល​ខ្លះ​លោក​គ្មាន​លុយ​ជិះ​ម៉ូតូឌុប​ទៅ​ថតកុន​ក៏​មាន​ ដ្បិត​អី​ប្រាក់​កម្រៃ​ដែល​ទទួល​បាន​ពី​ការ​ថត​ភាពយន្ត​តិចតួច​បំផុត គាប់​ជួន​និង​ក្រុម​ផលិតករ​មួយ​ចំនួន​ក្រឡុក​លោក​ផង​ ។ ​លោក​រតនៈ បន្ថែម​ថា «​ក្រុម​ផលិតករ​ខ្លះ​ មិន​ឱ្យ​​តម្លៃ​តួ​សម្ដែង​តូចតាច​ទេ​គឺ​ក្រៅពី​ឲ្យ​តម្លៃ​ខ្លួន​ទាប​ហើយ ថែម​ទាំង​ចង់ស៊ី​ឡាក់​ មិន​ចង់​បើក​លុយ​ឲ្យ​ទៀត​ផង​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ប្រឈម​ជាមួយ​ជីវភាព​ប្រចាំ​ថ្ងៃ​»។

​ទោះជា​យ៉ាងណា​ លោក​ឃី​ម រតនៈ បញ្ជាក់​ថា លោក​មិន​បោះបង់​វិស័យ​សិល្បៈ​ទេ ​គឺ​លោក​និង​ប្រឹង​តស៊ូ​បន្ត​ទៀត​ព្រោះ​ជា​ជម្រើស​ចុង​ក្រោយ​នៃ​ឆាកជីវិត​របស់​លោក​។លោក​ថា ឱកាស​ប្រឡូក​នៅ​ក្នុង​វិស័យ​ភាពយន្ត​គឺ​បន្ទាប់​ពី​លោក​បរាជ័យ​លើ​មុខ​ជំនួញ​រកស៊ី​២​លើក​ផ្ទួន​ៗ​គ្នា​ទាំង​មុខរបរ បើកហាង​កាត់សក់​និង​ហាង​លក់​សម្លៀក​បំពាក់​ដែល​ត្រូវ​ខាត​ទុន​ខ្ទង់​ម៉ឺន​ដុល្លារ​រហូត​ធ្លាក់ខ្លួន​គ្មាន​រថយន្ត​ជិះ​ដូច​មុន​។​

លោក​រតនៈ ថ្លែង​ថា «ខ្ញុំ​ហាក់​រាងចាល​ចំពោះ​ការ​បើកមុខ​ជំនួញ​រកស៊ី​ដូច្នេះ ឆាកជីវិត​ខ្ញុំ​ត្រូវ​ផ្ញើ​រលើ​វិ​ថី​សិល្បៈ​បន្ត​ទៀត​បើ​ទោះបី​បច្ចុប្បន្ន​ខ្ញុំ​ស្នាក់​នៅផ្ទះ​ជួល​និង ភាគច្រើន​លោក​ជិះ​តែ​ម៉ូតូឌុប​ក្ដី​» ។

លោក​រតនៈ បញ្ជាក់​ថា លោក​មិន​ខ្លាច​និង​ការ​លាតត្រដាង​ពី​ឆាកជីវិត​ផ្ទាល់ខ្លួន​ទេ ​ព្រោះ​វា​ជា​ឧបសគ្គ​ដែល​លោក​កំពុង​ជួប​ប្រទះ​នា​ពេល បច្ចុប្បន្ន​ហើយ​លោក​ត្រូវ​តែ​ប្រឈម​ដោះស្រាយ​ ។ សម្រាប់​ថ្ងៃ​ខួបកំណើត​នេះ ​លោក​រតនៈ សុំ​ផ្សងឱ្យបាន​សម្រេច​ក្ដី​ស្រមៃ​ក្នុង​ឆាកជីវិត ខណៈ​ដែល​លោក​កំពុង​ត្រៀម​ទទួល​កាដូ​រថយន្ត​មួយ​គ្រឿង​ពី​អ្នក​ពិសេស​ម្នាក់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។