ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនកំពុងផ្ទុះជំងឺឡានយ៉ា គេសង្ស័យថា ឆ្លងមកពីប៉ះពាល់សត្វព្រៃ ជាពិសេសកណ្តុរ​ព្រៃ និងប្រភេទសត្វកកេរ​

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ខែសីហា​នេះ​ថា ប្រទេស​ចិន​រក​ឃើញ​ផ្ទុះ​ជំងឺ​ឡាន​យ៉ា​(Langya henipavirus ឬ LayV)…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ខែសីហា​នេះ​ថា ប្រទេស​ចិន​រក​ឃើញ​ផ្ទុះ​ជំងឺ​ឡាន​យ៉ា​(Langya henipavirus ឬ LayV) បាន​ឆ្លង​ទៅ​អ្នកជំងឺ​ចំនួន​៣៥​នាក់ នៅ​ខេត្ត​សាន​តុង និង​ខេត្ត​ហឺ​ណា​ន​នៃ​ប្រទេស​ចិន ។

CDC កម្ពុជា​បាន​បន្ត​ថា ជំងឺ​ឡាន​យ៉ា​នេះ បង្ក​ឡើង​ដោយ​វីរុស​ឈ្មោះ ហេ​នី​ប៉ា (Henipavirus) ដែល​ធ្វើ​ឱ្យ​អ្នកជំងឺ​មាន​រោគ​សញ្ញា​ដូច​ជា គ្រុនក្តៅ ក្អក អស់កំលាំង មិន​ឃ្លាន​អាហារ គ្រាប់​ឈាមស និង​ប្លា​កែ​ត​ថយ​ចុះ ។ គេសង្ស័យថា ជំងឺនេះឆ្លងមកពីប៉ះពាល់ជាមួយសត្វព្រៃ ជាពិសេសកណ្តុរ​ព្រៃ និងប្រភេទសត្វកកេរ​ ។

CDC កម្ពុជា​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​យ៉ាងណា មិន​មាន​ភស្តុ​តាង​ណាមួយ​បញ្ជាក់​ថា ​ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅទេ ហើយ​ជំងឺ​នេះ​ក៏​មិន​មាន​ឱសថ​ព្យាបាល និង​វ៉ាក់សាំង​ការពារ​ផង​ដែរ ។ ចំពោះ​អត្រា​ស្លា.ប់​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ឡាន​យ៉ា​នេះ CDC​បានឱ្យ​ដឹង​ថា មាន​អត្រា​ស្លាប់​ខ្ពស់​ជាង​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ