ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ទឹកជំនន់វាយប្រហារថៃជាថ្មី​ ​​ក្រពើជាង៤០០០ក្បាល​ប្រឈមនឹងរួចពីកសិដ្ឋាន

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖​អាជ្ញាធរថៃភាគខាងត្បូងបានប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ​ខណៈភ្លៀងខ្លំាងខុសរដូវបានបន្តវាយប្រហារជាថ្មី​ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០​ មករា មកលើ​ខេត្តចំនួន១២ដែលបាន​​និងកំពុង​លិចលង់ស្រាប់ដោយសារជំនន់ទឹកភ្លៀង ​ហើយសត្វក្រពើជាង៤០០០ក្បាលប្រឈម​នឹងការរួចចេញពីកសិដ្ឋានចិញ្ចឹមក្រពើចំនួន៤២កន្លែង ក្នុងស្រុកចំនួន០៧ ។ បើតាមបាងកកប៉ុស្តិ៍ ​តួលេខមនុស្សស្លាប់ដោយជំនន់ទឹកភ្លៀង​នៅ​ចំនួន​៤១​នាក់​ដដែល…

ប្រទេស​ថៃ ៖​អាជ្ញាធរថៃភាគខាងត្បូងបានប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ​ខណៈភ្លៀងខ្លំាងខុសរដូវបានបន្តវាយប្រហារជាថ្មី​ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០​ មករា មកលើ​ខេត្តចំនួន១២ដែលបាន​​និងកំពុង​លិចលង់ស្រាប់ដោយសារជំនន់ទឹកភ្លៀង ​ហើយសត្វក្រពើជាង៤០០០ក្បាលប្រឈម​នឹងការរួចចេញពីកសិដ្ឋានចិញ្ចឹមក្រពើចំនួន៤២កន្លែង ក្នុងស្រុកចំនួន០៧ ។

បើតាមបាងកកប៉ុស្តិ៍ ​តួលេខមនុស្សស្លាប់ដោយជំនន់ទឹកភ្លៀង​នៅ​ចំនួន​៤១​នាក់​ដដែល ​គិតត្រឹមម៉ោង១១ថ្ងៃត្រង់ថ្ងៃចន្ទនេះ ។

បើ​តាមអាជ្ញាធរថៃ​ខេត្ត​ចំនួន​១២ ​ដែលបាននិងកំពុងលិចលង់ធ្ងន់ធ្ងរហើយកំពុងប្រឈមនឹង​ជំនន់ជាថ្មីទៀតនោះ​រួម​មាន​៖ ​ខេត្ត ជុមផន(Chumphon), ​ស៊ូរ៉ាត ថានី(Surat Thani), ​ណាខន ​ស៊ីថា​មម៉ារ៉ាត(Nakhon Si Thammarat), ​ផាត់ថាលុង​(Phatthalung), ​ផាងង៉ា(Phangnga),​ភូកេត (Phuket), ​សុងក្លា(Songkhla), ​ក្រាប៊ី(Krabi)​,ត្រាង (Trang) , ​ប៉ាតានី (Pattani) , ​យ៉ាឡា (Yala )​ និង​ខេត្ត ​ណារ៉ាធីវ៉ាត់ ​(Narathiwat) ។

នៅថ្ងៃទី១៦ មករានេះ ​លោកនាយករដ្ឋមន្រ្តីថៃ បា្រយុទ្ឋ ចាន់អូចា ​ក៍បានបញ្ជាដល់អាជ្ញាធរពាក់ព័ន្ឋ ​ពិសេសអាជ្ញាធរខេត្តទំាង១២ខាងលើ​​ ចាត់វិធានការទប់ស្កាត់និង​រកវិធីបញ្ចៀស​ទឹកជំនន់ ​ព្រមទំាងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​ ។

ចាប់តំាងពីខែធ្នូ ២០១៦កន្លងមកនេះ ​ជំនន់​ទឹកភ្លៀងនិង​ការ​បាក់​ដី ​ដោយសារឥទ្ឋិពលព្យុះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មនុស្ស​ជាង​១​លាន​៦​សែន​នាក់ ​ខូចខាត​ផ្លូវ​ចំនួន​១១៧២ និង​ស្ពាន​ចំនួន​១៩១​ ហើយរដ្ឋាភិបាលថៃបានផ្តល់ជំនួយសង្រ្គោះបន្ទាន់យ៉ាងហោចណាស់ ​៣២៩លានបាត៕