ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺចឹងតើហ៍! ​បាន​​ទៅ​រឹត​.​ក​សម្លា.ប់​ប្រពន្ធ​ចោល… ក្រោយឮពាក្យ​ថា…

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ សេចក្ដី​រាយ​ការ​ណ៍​​ឱ្យដឹង​បន្តទៀត ពាក់ព័ន្ធ​ករណី​ឃាតក.ម្ម​​​​លើ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ស្ថិតនៅ​ស្រុក​ឯក​ភ្នំ ដែល​គេ​សង្ស័យ​​ថា ជន​ដៃដល់​គឺ​បុរស​ជា​ប្ដី​របស់​នាងតែម្តង ​ប៉ុន្តែ​ជន​នេះ​មិន​បាន​សារភាព​ទេ បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗនោះ ។

ខេត្តបាត់ដំបង ​៖ សេចក្ដី​រាយ​ការ​ណ៍​​ឱ្យដឹង​បន្តទៀត ពាក់ព័ន្ធ​ករណី​ឃាតកម្ម​​​​លើ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ស្ថិតនៅ​ស្រុក​ឯក​ភ្នំ ដែល​គេ​សង្ស័យ​​ថា ជន​ដៃដល់​គឺ​បុរស​ជា​ប្ដី​របស់​នាងតែម្តង ​ប៉ុន្តែ​ជន​នេះ​មិន​បាន​សារភាព​ទេ បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗនោះ ។ នារី​វ័យក្មេង​ម្នាក់​បាន​ស្លាប់​ខណៈ​កំពុង​ដេក​ជាមួយ​ប្តី

​ទីបំផុត នៅ​​ព្រឹក​ថ្ងៃ​ទី​១៦ ​មក​រា ​នេះ ជនសង្ស័យ​បានឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ហើយ​​ថា «ខ្លួន​ពិតជា​បាន​រឹត​.​ក​សម្លាប់​ប្រពន្ធ​​មែន» ដោយសារ​នាង​មាន​ប្រុស​ថ្មី ដែល​ខ្លួន​បាន​តាម​ទាន់​នៅ​យប់​កើតហេតុ​នោះ​ ។

ជនសង្ស័យ​ខាងលើ ឈ្មោះ​ជូន ពៅ អាយុ​២២​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនបន្ទាប់​ពី​សង្ស័យជំហាន​​ដំបូង​ថា បាន​រឹត​.​ក​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​កាលពី​វេលា​រំលង​អ​ធ្រា​ត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​១៥​ មក​រា ស្ថិតនៅ​លើ​ផ្ទះ​​​​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។ ប៉ុន្តែ​ជន​នេះ​ មិន​បាន​សារភាព​ទេ បើ​ទោះជា​សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ខ្លួន​ក្ដី លុះ​បញ្ជូន​មក​ដល់​ស្នង​ការ​ខេត្ត ​​ពេល​នេះ​ឆ្លើយ​ទ​ទួ​ល​ស្គាល់​​កំ​ហុសហើយ ​។

បើ​តាម​​​លោក​​សេង លុ​ច នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​ឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ​ជូន ពៅ នេះ បាន​សារភាព​ថា ខ្លួន​បាន​ប្រើ​ខ្សែ​នីឡុង​រឹត​.​ក​​សម្លាប់​ប្រពន្ធ ដោយសារ​តែ​តាម​ទាន់​ប្រ​ពន្ធ​ផ្ទាល់​ភ្នែក ​លួច​មាន​សហា​យ​​ ។ ជន​នេះ​​និយាយ​ទៀត​ថា មុន​ពេល​កើតហេតុ​ បន្តិច​ពេល​ខ្លួន​ដើរ​ចូល​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដើរ​ចេញពី​បន្ទប់​ប្រពន្ធ​ខ្លួន​ទាំង​​យប់ លុះ​ខ្លួន​សួរ​នាំ​ប្រពន្ធបែរជា​ឆ្លើយ​ថា មិនដឹង​​ ប៉ុន្តែ​ប្រពន្ធ​ខ្លួន​បាន​ព្រលយ​ពាក្យ​ថា «មក​ពី​បង​ឯង​ដើរ​ចោល​ខ្ញុំ​ច្រើន​ខែ​ពេក​ធ្វើ​អី​?» ។

លោក​សេង លុ​ច បាន​ស្រង់​​ចម្លើយ​ជន​ដៃដល់​​ទៀត​ថា ដោយសារ​តែ​ខឹង​ប្រពន្ធ​លួច​ទាក់ទង​ប្រុស​ថ្មី និង​តាម​ទាន់​ផ្ទាល់​ភ្នែក​បែប​នេះ​​ហើយ ទើប​នៅ​ពេល​ប្រពន្ធ​ដេក​​លក់ ខ្លួន​យក​ខ្សែរ​នីឡុង​រឹត​.​ក​​សម្លាប់​ប្រពន្ធ​តែ​ម្ដង​ទៅ​ ។

ប៉ុន្តែ​លោក​សេង លុ​ច បាន​បញ្ជាក់​ដែរ​​ថា បើ​តាម​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​​បាន​ប្រាប់​ថា ប្ដី​-ប្រពន្ធ​នេះ​​បាន​ឈ្លោះប្រកែក​លេង​លះ​គ្នា រហូត ​ខាង​ប្ដី​ដើរ​ចេញពីផ្ទះ និង​ចោល​ប្រពន្ធ​ច្រើន​ខែ​​ហើយ តែ​ការ​លែងលះ​នេះ​ មិន​បាន​ឆ្លងកាត់​ផ្លូវ​តុលាការ​ទេ ។ លុះ​​​ប្ដី​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​មានរឿង​បែប​នេះ​តែ​ម្ដង​ ។

ពេល​នេះ​ សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ហើយ​ ។