ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង​ជាង​4% ក្នុង​ឆ្នាំ​2016

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​របស់​ចិន បាន​រក្សា​កំណើន​ស្ថិរភាព​កាលពី​ឆ្នាំ​មុន ដោយសារ​ការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ផ្នែក​ឧស្សាហកម្ម​សេវាកម្ម ។
ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​ថា

ប្រទេស​ចិន ៖ ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​របស់​ចិន បាន​រក្សា​កំណើន​ស្ថិរភាព​កាលពី​ឆ្នាំ​មុន ដោយសារ​ការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ផ្នែក​ឧស្សាហកម្ម​សេវាកម្ម ។
ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​ថា នៅ​ឆ្នាំ​២០១៦ ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​៤,១%​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ឬ​ស្មើនឹង​១១៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

កំណើនសេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​ពី​៦,៤%​នៅ​ក្នុង​ឆ្នាំ​២០១៥ ។ នៅ​ក្នុង​ខែធ្នូ កន្លង​មក លំហូរ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​៥,៧% ។

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​សេវាកម្ម​បាន​កើនឡើង​៨,៣% បើ​ធៀប​នឹង​ឆ្នាំទៅ ឬ​ស្មើនឹង​៥៧២​ប៊ី​លាន​យន់ មាន​អត្រា​៧០,៣% នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប ។

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ខាង​ផ្នែក​ផ្តល់​សេវាកម្ម​មាន​បច្ចេកវិទ្យា​ខ្ពស់ បាន​កើនឡើង​ខ្លាំង​ដល់​៨៦,១%​ពី​មួយ​ឆ្នាំ​មុន ឬ​ស្មើនឹង​៩៥,៦​ប៊ី​លាន​យន់ ។

ក្រសួង​នេះ​សន្មត​ថា សន្ទុះ​ស្ថិរភាព​នេះ​កើតឡើង​ដោយសារ​តែ​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​លើ​ការ​រឹត​បន្តឹង​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី និង​ចាប់ផ្តើម​ដំណើរការ​វិនិយោគ​មាន​ភាព​សាមញ្ញ ។

កាលពី​ឆ្នាំ​មុន ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​នៅ​តំបន់​ពាណិជ្ជកម្ម​សេរី​ក្នុង​ទីក្រុង Shanghai, Guangdong, Tianjin និង Fujian បាន​កើនឡើង​៨១,៣% ឬ​ស្មើនឹង​៨៨​ប៊ី​លាន​យន់ ។

ការ​វិនិយោគ​ផ្ទាល់​ពី​សហរដ្ឋអាមេរិក បាន​កើនឡើង​៥២,៦% ខណៈ​ការ​វិនិយោគ​មក​ពី​សហភាព​អឺរ៉ុប​កើនឡើង​៤១,៣% ។ ចំណែក​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន​កើន​ឡើង​១,៧%​នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​បាន​ផ្លាស់​ប្តូរ​ការ​ធ្លាក់​ចុះ​អស់​រយៈពេល​២​ឆ្នាំ ។

ក្រុមហ៊ុន​បរទេស​ដែល​បង្កើត​ឡើង​ថ្មី​ជាមួយ​ការ​វិនិយោគ​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​បាន​កើនឡើង​លើស​ពី​៨៤០​ក្រុមហ៊ុន ដោយ​អាជីវកម្ម​ភាគច្រើន​គ្របដណ្តប់​ដោយ​បច្ចេកវិទ្យា​ខ្ពស់ ។

ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់តែ​ច្រើន​ថែម​ទៀត អាជ្ញាធរ​ចិន​បាន​ពិចារណា​កែសម្រួល​ការ​ណែនាំ​ចូល​ទៅ​កាន់​ទីផ្សារ ដោយ​បន្ធូរបន្ថយ​វិធានការ​តឹងរ៉ឹង​ពី​ចំនួន​៩៣ មក​ត្រឹម​៦២ ៕