ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ចិន​ធ្លាក់​ចុះ ខណៈ​ប្រទេស​នេះ​កំពុង​ត្រៀមខ្លួន​ទប់ទល់​លោក Trump

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ លោក Donald Trump បាន​វាយប្រហារ​ទៅ​លើ​ប្រទេស​ចិន​ថា ប្រើប្រាស់​វិធី​មិន​សមរម្យ​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​របស់​ខ្លួន ។ នា​ពេល​បច្ចុប្បន្ន​នេះ ស្ថានភាព​ក្នុង​ប្រទេស​ចិន គឺ​មិនល្អ​ឡើយ ។

ប្រទេស​ចិន ៖ លោក Donald Trump បាន​វាយប្រហារ​ទៅ​លើ​ប្រទេស​ចិន​ថា ប្រើប្រាស់​វិធី​មិន​សមរម្យ​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​របស់​ខ្លួន ។ នា​ពេល​បច្ចុប្បន្ន​នេះ ស្ថានភាព​ក្នុង​ប្រទេស​ចិន គឺ​មិនល្អ​ឡើយ ។

យោង​តាម​ទិន្នន័យ​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​២% ក្នុង​ឆ្នាំ​មុន ។ នេះ​គឺជា​ការ​ធ្លាក់​ចុះ​ប្រចាំឆ្នាំ​ច្រើន​ជាងគេ​តាំងពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ ។

ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក មិន​បាន​ផ្លាស់​ប្តូរ​ទេ​តាំង​ឆ្នាំ​២០១៥ ប៉ុន្តែ​ផល​លើស​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​តាំងពី​ឆ្នាំ​២០១១​មក ។

មន្ត្រី​ក្នុង​ប្រទេស​ចិន​និយាយ​ថា ពួក​គេ​ព្រួយបារម្ភ​នា​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត ដោយ​មានគំនិត​ការពារ​និយម​កើនឡើង​ពី​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump និង​អ្នកដឹកនាំ​ដទៃ ។

លោក Huang Songping អ្នកនាំពាក្យ​របស់​ភ្នាក់ងារ​ចិន ដែល​រាយការណ៍​ពី​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ និយាយ​ថា ៖ «​និន្នាការ​នៃ​គំនិត​ប្រឆាំង​នឹង​សកល​ភាវូប​នីយកម្ម​គឺ​កាន់តែ​ច្បាស់​ឡើង ហើយ​ប្រទេស​ចិន​បាន​ក្លាយជា​ជន​រង​គ្រោះ​ធំ​ជាងគេ » ។

សេដ្ឋវិទូ​មួយ​ចំនួន ក៏​មានគំនិត​ទុទ្ទិដ្ឋិនិយម​ផង​ដែរ ។

Julian Evans-Pritchard អ្នកជំនាញ​មក​ពី Capital Economics និយាយ​ថា ៖ « វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​មើលឃើញ​ថា ស្ថានការណ៍​នឹង​ល្អ​ឡើង​សម្រាប់​ពាណិជ្ជកម្ម​របស់​ចិន » ។

លោក Trump នឹង​ឡើង​កាន់​អំណាច​ក្នុង​ស​ប្តា​ហ៍​នេះ​និយាយ​ថា លោក​មាន​គម្រោង​ចោទប្រកាន់​ប្រទេស​ចិន​ថា បាន​ទម្លាក់​តម្លៃ​ប្រាក់​ដើម្បី​បង្កើន​ការ​នាំ​ចេញ ។

គួរ​បញ្ជាក់​ថា ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់​រាប់រយ​ប៊ី​លាន​ដុល្លារ​នា​ពេល​ថ្មី​ៗ​នេះ ដើម្បី​ទិញ​រូបិយប័ណ្ណ​របស់​ខ្លួន និង​បញ្ឈប់​តម្លៃ​វា​មិន​ឲ្យ​ធ្លាក់​ចុះ​លឿន​ពេក ៕