ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំអំណោយ​​ចែកជូន​បងប្អូន​​ប្រជាពលរដ្ឋ​ក្រីក្រ​ ក្នុងទឹកដី​ខេត្តកំពត​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ជំទាវសន សុ​ម៉ា​ឡែ​ន បាន​នាំ​អំណោយចែក​ជូន​​​ដល់​កុមារ​រ​កំព្រា ​និង​សិស្សសាលា ​ប្រជាពលរដ្ឋ​ក្រីក្រ ​ស្ថិត​​នៅ​ខេត្តកំពត​ ដែលពិធីនេះ​​ធ្វើឡើង ​កាលពី​ថ្ងៃ​ទី​១៤​​ មករា​ ក្នុងនោះ ​ក៏​​​មាន​វ​ត្តមាន​​សិល្បករ​មួយ​ចំនួន​ចូលរួម​ផង​ដែរ​។

រាជធានីភ្នំពេញ ៖ ​លោក​ជំទាវសន សុ​ម៉ា​ឡែ​ន បាន​នាំ​អំណោយចែក​ជូន​​​ដល់​កុមារ​រ​កំព្រា ​និង​សិស្សសាលា ​ប្រជាពលរដ្ឋ​ក្រីក្រ ​ស្ថិត​​នៅ​ខេត្តកំពត​ ដែលពិធីនេះ​​ធ្វើឡើង ​កាលពី​ថ្ងៃ​ទី​១៤​​ មករា​ ក្នុងនោះ ​ក៏​​​មាន​វ​ត្តមាន​​សិល្បករ​មួយ​ចំនួន​ចូលរួម​ផង​ដែរ​។

តាម​ការឱ្យ​ដឹង​ពីលោកស្រី សន សុ​ម៉ា​ឡែ​ន បាន​បញ្ជាក់​ថា ​លោកស្រី​ពិតជា​សប្បាយ​រីករាយ ​ក្នុង​ការ​ចូលរួម​ចំណែក​ចែករំលែក និង​ជួ​យ​ដល់​សង្គម​ បើ​ទោះបីជា​ការ​ជួយ​របស់​លោកស្រី​មិន​ច្រើន​ក្តី​ ប៉ុន្តែ​វា​កើត​ចេញពី​ទឹកចិត្ត​អាណិត​ស្រលាញ់​ប្រជាជន​ខ្មែរ​។

លោកស្រី​បញ្ជាក់​ថា​អំណោយ​ទាំងនោះ​មាន​ដូច​ជា ទឹក​សុទ្ធ ក្រមា សារុង និង នំប៉ាំង ប៊ិ​ច សៀវភៅ ព្រមទាំង​ថវិកា​មួយ​ចំនួនដែល​​សរុប​ជា​ទឹកប្រាក់ លោកស្រី ប្រាប់​ថា ប្រហែល​ជាង ៣​ពាន់​ដុល្លារ ។​

អំណោយ​ខាងលើ លោក​ជំទាវ​រួម​ជាមួយ​សិល្បករ​មួយ​ចំនួន​បាន​ចូល​ប្រាក់​គ្នា​ទិញ​ទៅ​តាម​លទ្ធភាព​។ ការ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ ក៏​ព្រោះតែ​ពលរដ្ឋ​ទាំង​អស់នោះ មាន​ជីវភាព​ខ្វះខាត និង​ម្យ៉ាង​ក្រុម​របស់​លោកស្រី​ក៏​ដូច​ជា​សិល្បករ​ទាំងអស់​ចង់​ធ្វើ បុណ្យ​ផង​ ។​ លោកស្រី​បានអោយ​ដឺ​ង​ទៀត​ថា អ្វី​ដែល​នាង​ខ្ញុំ​ធ្វើ​គឺជា​ទឹកចិត្ត​ក្ន​យ​ង​នាម​ជា​ពលរដ្ឋ​ម្នាក់​ដែល​មើលឃើញ​ពួក​គាត់​កំពុង​តែ​លំបាក ហើយ​អ្វី​ដែល​លោកស្រី​អាច​ជួយ​បាន ទៅ​តាម​លទ្ធភាព​ដែល​នាង​ខ្ញុំ​មាន ។

គួរ​បញ្ជាក់​ផង​ដែរ​ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​របស់​លោកស្រីសន សុ​ម៉ា​ឡែ​ន ​ក្នុង​កិច្ច​ការងារ​មនុស្សធម៌ ដែល​កន្លង​មក​លោក​ស្រី​ធ្លាប់​បាន​ជួយ​កិច្ច​ការងារ​សង្គម​ជា​ច្រើន​ពិសេស​បាន​ជួយ​សិល្បករ ក្រីក្រ​ខ្វះខាត​ពេល​មាន​ជំងឺ​និង​ជួប​បញ្ហា​ផ្សេង​ៗ ជា​ច្រើន​​ផង​ដែរ​ ។

ថ្មី​ៗ​នេះ​ដែរ អតីត​តារាចម្រៀៀង​ម្នាក់​នេះ ក៏បាន​ចុះ​ទៅ​ចែក​អំណោយនៅ​ខេត្ត​នានា ដូច​ជាកំពង់ស្ពឺ ខេត្តកណ្តាល រាជ​ធានី​ភ្នំពេញ​ជាដើម ​។