ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុជ​ធូប​ទុក​ចោល​ក្នុង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ «​តែ​ម៉េ​ង​ហេង​» បង្ក​ជា​អគ្គិភ័យ​ផ្អើល

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ ម្ចាស់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​យីហោ «តែ ម៉េ​ង​ហេង» ត្រូវអគ្គិភ័យ​ឆាប​ឆេះ​ ខណៈ​​អុជ​ធូប​សែនក្បាល​ទឹក​ទុក​ចោល រួច​ចាក់សោ​​ចោល​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​អស់​ ​ហើយកំដៅ​ភ្លើង​ធូប​បានឆ្លង​ដល់​ធុង​ដាក់​អា​ល់កុ​ល បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្រុងសៀមរាប​​…

ខេត្តសៀមរាប ​៖​ ម្ចាស់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​យីហោ «តែ ម៉េ​ង​ហេង» ត្រូវអគ្គិភ័យ​ឆាប​ឆេះ​ ខណៈ​​អុជ​ធូប​សែនក្បាល​ទឹក​ទុក​ចោល រួច​ចាក់សោ​​ចោល​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​អស់​ ​ហើយកំដៅ​ភ្លើង​ធូប​បានឆ្លង​ដល់​ធុង​ដាក់​អា​ល់កុ​ល បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្រុងសៀមរាប​​ ។

Picture

ហេតុការណ៍ភ្លើង​ឆេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី១២ ​សីហា​ ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុង​ក្រុម​ទី​៦ ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ខេត្តសៀមរាប​ ។

បើ​តាម​ប្រសាសន៍​របស់លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ស្តីទីនៃ​ស្នង ការ​ដ្ឋាន​​នគរបាល​ខេត្តសៀមរាបបានឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ករណី​គ្រោះ​អគ្គិ​ភ័យភ្លាម លោកបាន​បញ្ជា​ឱ្យកម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ជួយពន្លត់ភ្លើង ស្ថិត​នៅ​ចំណុច​កើត​ហេតុ ។​

Picture

លោក​បញ្ជាក់ទៀត​​ថា ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នេះ គឺបង្កឡើង​ដោយ​ការ​ធ្វេសប្រហែសរបស់​​ម្ចាស់ផ្ទះ ដែល​បាន​អុច​ធូបសែនក្បាលទឹក ។ ខណៈ​ពេល​នោះ ​ដោយ​មានការ​ចូលរួម​ល្អពី​មន្ត្រី​នគរបាល​ចរាចរណ៍ដែល​​ឈរជើង​នៅ​ទីនោះចំនួន​២​នាក់ ​បាន​​ឃើញ​ផ្សែង​ខ្មៅមុនគេ ពួក​គាត់​ក៏​នាំ​គ្នារ​ត់ទៅ​កន្លែង​កើតហេតុ​ពិនិត្យ​មើលឃើញ​មាន​ភ្លើង​ឆេះ​ក្នុងផ្ទះ​ល្វែង​ខាងលើនោះ ​ដែល​ម្ចាស់ផ្ទះ​មិន​នៅ​ ព្រោះ​ឃើញ​ទ្វារ​ចាក់សោ​ខាងក្រៅ ​។​

Picture

គ្រាហ៍​នោះ ​គាត់​បាន​រាយការណ៍​មក​លោកស្នងការ​បំពាក់​នឹង​ម៉ូតូ​របស់​ក្រុម​អន្តរាគមន៍​នគរបាល​ចរាចរណ៍ទៅ​បាញ់​ពន្លត់​នៅ​ក្នុងផ្ទះ ស្របគ្នា​ពេល​នោះ​ក៏​មាន​រថយន្ត​អគ្គិភ័យ​របស់​ស្នងការ​នគរ បាល​ខេត្តសៀមរាប​ទៅ​ដល់​ផង​ដែរ​។​

លោក​បន្ថែម​ទៀត​ថា អគ្គិ​ភ​យ័​ដែល​ឆាបឆេះ​នោះ​បាន​រលត់​ទាំងស្រុង​ទៅ​វិញ​នៅ​ម៉ោង១២​និង​២៥ នាទីថ្ងៃខែ​ដដែល​។

Picture
Picture
Picture
Picture
Picture