ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយះ​ដូច​កា.ប់​នឹង​ពូថៅ​ហូរ​ឈាម​រហូត​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រយះ​មុខ​ដូច​គេ​កា.ប់​មួយ​ពូថៅ​ហូរ​ឈាម​រហូត​ស្លា.ប់​យ៉ាង​អាណោចអាធ័ម ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ …

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រយះ​មុខ​ដូច​គេ​កាប់​មួយ​ពូថៅ​ហូរ​ឈាម​រហូត​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​បុរី​ចំការមន តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​រង​របួសធ្ងន់​ឈ្មោះ នួន អ៊ូ​ប៉ៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​១៧៥៣ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ដ​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

តាម​សំដី​ជន​រង​គ្រោះ​ដែល​រង​របួស​បែកក្បាល​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ទើប​ចេញពី​ដើរ​លេង​នៅ​កោះ​ពេជ្រ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ចាក់​អង្រែ​ក្រោម ដោយ​បាន​ជិះ​ម៉ូតូ​ធំ​ម៉ាក KAWASAKI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-9990 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្ដម ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន និង​ស្រវឹង​ផង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​បើក​លឿន​ពេក ហើយ​ខ្លាច​បុក​រថយន្ត​នៅ​ខាង​មុខ ទើប​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​ក៏​ដួល​ម៉ូតូ​ចូល​ទៅ​ក្រោម​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​បោក​ផ្ទប់​មុខ​ទៅ​ចំ​ដែក​រថយន្ត​ពីក្រោយ​រយះ​ដូច​គេ​កាប់​មួយ​ពូថៅ​ហូរ​ឈាម​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម ចំណែក​ខ្លួន​ដែល​អង្គុយ​ខាងក្រោយ​រង​របួស​បែកក្បាល​ខាងក្រោយ​ហូរ​ឈាម រួច​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន សុខលាភ​មេត្រី ។ ភ្លាម​ៗ​នោះ​រថយន្ត​ដឹក​ដី​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​បាន​រថយន្ត​ដឹក​សព​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​តាំង​កសាង ដើម្បី​ឲ្យ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​វិញ ៕