ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​នាង​ឃើ​ស​ស្តេ​ន ដាន ទើប​ភ្ជាប់ពាក្យ​ជាមួយ​មិត្ត​រួម​អាជីព

7 ឆ្នាំ មុន

នាង Kirsten Dunst តារា​សម្តែង​ល្បីឈ្មោះ អាយុ​៣៤​ឆ្នាំ ដែល​ចងសម្ព័ន្ធភាព​ស្នេហា​ជាមួយ​លោក Jesse Plemons មិត្ត​រួម​អាជីព​សម្តែង អាយុ​២៨​ឆ្នាំ ក្នុង​រឿង​«Fargo»​បាន​ភ្ជាប់ពាក្យ​រួច​ហើយ ។

នាង Kirsten Dunst តារា​សម្តែង​ល្បីឈ្មោះ អាយុ​៣៤​ឆ្នាំ ដែល​ចងសម្ព័ន្ធភាព​ស្នេហា​ជាមួយ​លោក Jesse Plemons មិត្ត​រួម​អាជីព​សម្តែង អាយុ​២៨​ឆ្នាំ ក្នុង​រឿង​«Fargo»​បាន​ភ្ជាប់ពាក្យ​រួច​ហើយ ។

«New York Post» ឱ្យ​ដឹង​ថា តារា​សម្តែង​ស្រី​រូប​នោះ​បាន​បង្ហាញ​ចិញ្ចៀនពេជ្រ​ត្រង់​ម្រាមដៃ​នាង​ខាងឆ្វេង ក្នុងអំឡុងពេល​ចូលរួម​ពិធី​«Palm Springs International Film Festival» លើក​ទី​២៨ ខណៈ​ពេល​របាយការណ៍​បញ្ជាក់​ថា ចិញ្ចៀនពេជ្រ​នោះ​ប្រហែល​មាន​ទំហំ​២​ការាត់ ។

Kirsten និង​លោក Jesse បាន លេចឮ​ដំណឹង​ស្របគ្នា​ក្រោយ​ពី​មាន​គេ​ឃើញ​ពួក​គេ​ថើប​គ្នា​នៅ​ក្រៅ​ឆាក កាលពី​ខែឧសភា ២០១៦ ក្នុង​ពេល​កំពុង​ដើរ​កម្សាន្ត​នៅ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។ រឿង​នោះ​កើតឡើង​ត្រឹមតែ​មួយ​ខែ បន្ទាប់​ពី Kirsten ចែកផ្លូវ​ជាមួយ​លោក Garrett Hedlund តារា​សម្តែង​រួម​គ្នា​ក្នុង​រឿង​«On the Road» ។

Kirsten ធ្លាប់​និយាយ​ពី​រឿង​រៀប​ការ​របស់​ខ្លួន​ថា «​ខ្ញុំ​ក៏​ជា​មនុស្ស​ចង់​រៀប​ការ​ប្រសិនបើ​កើតឡើង​ក្នុង​ពេល​មាន​អាយុ​ជាង​៣០​ឆ្នាំ ហើយ​ប្រហែលជា​រៀបចំ​ឡើង​ក្នុង​លក្ខណៈ​ផ្ទាល់ខ្លួន នៅ​ឯ​ទីវាល​មួយ មាន​ពិធីជប់លៀង និង​បើក​ចម្រៀង​លក្ខណៈ​គ្រួសារ រួម​ទាំង​មាន​មិត្តភក្តិ​ចូលរួម​» ៕