ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រហារជីវិត​អ្នកទោស​ម្នាក់​លើក​ដំបូង​ក្នុង​ឆ្នាំ​2017

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា សមត្ថកិច្ច​ប្រចាំ​ពន្ធនាគារ​ក្រុង​ហាន់​ស្វ៊ី​ល រដ្ឋ​តិច​សាស់ បាន​ប្រហារជីវិត​លោក Christopher Wilkins អាយុ​៤៨​ឆ្នាំ ដោយ​ចាក់​សារធាតុពុល​ទៅ​ក្នុង​ឈាម កាលពី​ថ្ងៃ​ទី​១១ មក​រា ២០១៧ ។

សារព័ត៌មាន​បរទេស​ផ្សាយ​ថា សមត្ថកិច្ច​ប្រចាំ​ពន្ធនាគារ​ក្រុង​ហាន់​ស្វ៊ី​ល រដ្ឋ​តិច​សាស់ បាន​ប្រហារជីវិត​លោក Christopher Wilkins អាយុ​៤៨​ឆ្នាំ ដោយ​ចាក់​សារធាតុពុល​ទៅ​ក្នុង​ឈាម កាលពី​ថ្ងៃ​ទី​១១ មក​រា ២០១៧ ។

លោក Christopher Wilkins មិន​បាន​ផ្តល់​បណ្តាំ​ចុង​ក្រោយ​អ្វី​ដល់​សមត្ថកិច្ច​ទេ ហើយ​ការ​ប្រហារជីវិត​នោះ ចាត់​ទុក​ថា​ជា​លើក​ទី​៥៣៩​ហើយ នៅ​ក្នុង​រដ្ឋ​តិច​សាស់ ចាប់​តាំង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​ចេញ​បញ្ជា​ឱ្យ​មានការ​ប្រហារជីវិត​នា​ឆ្នាំ​១៩៧៦​មក ។

លោក Christopher Wilkins គឺជា​អ្នកទោស​ដំបូង​របស់​ប្រទេស​ដែល​ទទួល​ការ​ប្រហារជីវិត​ក្នុង​ឆ្នាំ​២០១៧ ។ ការ​ប្រហារជីវិត​របស់​អ្នកទោស Wilkins បាន​កើតឡើង​ក្រោយ​ពី​តុលាការ​កំពូល​បដិសេធ​ការ​ស្នើ​សុំ​របស់​ជនជាប់ចោទ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ ដើម្បី​សុំ​ឱ្យ​មានការ​បន្ធូរ​បន្ថយទោស ។

លោក Wilkins បាន​ចាប់ខ្លួន​នៅ​ឆ្នាំ​១៩៩៧ ក្រោយ​ពី​ធ្វើឃាត​លោក​វី​ល​លី ហ្វ្រ៊ី​ម៉េ​ន អាយុ​៤០​ឆ្នាំ និង​លោក​ម៉ៃ​ឃើ​ល ស៊ី​ល​វ៉ា អាយុ​៣៣​ឆ្នាំ ។

ដោយសារ​លោក Wilkins ទិញ​កូ​កា​អីុ​ន​តម្លៃ​២០​ដុល្លារ បែរជា​បាន​ដុំ​ថ្ម​ទៅ​វិញ ទើប​សងសឹក​ដោយ​សម្លាប់​អ្នករក​កម្រៃជើងសា​ទាំង​២​នាក់​នោះ និង​យក​សព​ទៅ​បោះចោល​ដើម្បី​បំបិទដាន ៕