ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម ម៉ា​ណា បាត់​មុខ​ពី​សិល្បៈលេច​រូបភាព​ពាក់​សក្តិ​4

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​សម ម៉ា​ណា បាត់​មុខ​ពី​ពិភព​សិល្បៈ​អស់​រយៈពេល​ច្រើន​ខែ​មក​ហើយ ។ នា​ពេល ថ្មី​ៗ​កន្លង​មក​សម ម៉ា​ណា បាន​សាង​ភាព​ភ្ញាក់ផ្អើល ដោយ​គ្រង​ឯកសណ្ឋាន​យោធា​ពាក់​សក្តិ​៤ ។

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​សម ម៉ា​ណា បាត់​មុខ​ពី​ពិភព​សិល្បៈ​អស់​រយៈពេល​ច្រើន​ខែ​មក​ហើយ ។ នា​ពេល ថ្មី​ៗ​កន្លង​មក​សម ម៉ា​ណា បាន​សាង​ភាព​ភ្ញាក់ផ្អើល ដោយ​គ្រង​ឯកសណ្ឋាន​យោធា​ពាក់​សក្តិ​៤ ។

នៅ​ពីក្រោយ​ការ​បាត់​មុខ​របស់​សម ម៉ា​ណា ត្រូវ​គេ​ទម្លាយ​ឱ្យ​ដឹង​ថា នាង​អាច​នឹង​ផ្អាក​ការងារ​សិល្បៈ​ក្នុង​រយៈពេល​វែង ឬ​លែងរ​វីរ​វល់​តែ​ម្តង ក្រោយ​ពេល​មាន​ម្ចាស់​ចិត្ត ។ ទោះជា​យ៉ាងណា​ក្តី ម៉ា​ណា​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ជាមួយ​រូបថត គ្រង​សម្លៀក​បំពាក់​ជា​មន្ត្រី​យោធា​ពាក់​សក្តិ​៤ ។

សម ម៉ា​ណា​ត្រូវ​គេ​ចាត់​ចូល​ក្នុង​ចង្កោម​តារា​សម្តែង​ល្បីឈ្មោះ​គួរសម ហើយ​សកម្មភាព​ច្រៀង​រាំ​និង​បង្ហាញ​ម៉ូ​ដ​របស់​នាង​លេចធ្លោ​មិន​ចាញ់​សមាជិក​ក្រុម​ប៉ុន្មាន​ឡើយ ។ ការ​បាត់​មុខ​ពី​វិស័យ​សិល្បៈ ធ្វើ​ឲ្យ​មានការ​សង្ស័យ​ថា​ម៉ា​ណា​អាច​នឹង​មាន​ដំណឹង​ល្អ​គឺ​រៀប​ការ នា​ពេល​ឆាប់​ៗ ហើយនឹង​លែង​នឹកនា​ការងារ​សិល្បៈ​តែ​ម្តង ។ នាង​កម្រ​នឹង​បង្ហាញ​មុខ​ក្នុង​ក​ម្មិ​វិធី​របស់​អ្នកសិល្បៈ​ណាស់ ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល គឺ​ក្រោយ​ពី​រូបថត​មួយ​សន្លឹក​របស់​នាង​បង្ហាញ​តាម​ហ្វេ​ស​ប៊ុ​ក ក្នុង​ឯកសណ្ឋាន​ជា​យោធា​មាន​ឋានៈ​ជា​វរសេនីយ៍ត្រី​ពាក់​សក្តិ​៤​។ ការ​ភ្ញាក់ផ្អើល​នេះ​ព្រោះតែ​គេ​មិន​ដែល​ដឹង​ថា នាង​ចូល​បម្រើ​ការងារ​ជា​យោធា​ចាប់តាំងពី​ឆ្នាំ​ណា​ទេ ដែល​សូ​ម្បី​តែ​អ្នក​រួម​អាជីព​ក៏​មិន​ដែល​ដឹង​ដែរ។

មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​កញ្ញា​សម ម៉ា​ណា បាន​នៅឡើយ​ទេ ប៉ុន្តែ​កន្លង​មក​ធ្លាប់​លេចឮ​ថា​នាង​មាន​គូស្នេហ៍​ជា​អ្នកជំនួញ មាន​ងារ​ជា​ឧកញ៉ា ។ បុរស​នោះ​ជា​អ្នក​ផ្ចុងផ្តើម​នាង​បើកហាង​ថែរក្សា​សម្រស់​នៅ​ម្តុំ​ខាង​មុខ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ ។ អ្នកសិល្បៈ​ម្នាក់​លើក​ឡើង​ថា ទោះបីជា​មុខ​ជំនួញ​បរាជ័យ​កន្លង​មក​ក្តី ក៏​សម ម៉ា​ណា នៅ​តែ​រស់​ក្នុង​ជីវិត​បែប​ហ៊ឺហា​ដដែល ដោយ​នាង​មាន​រថយន្ត​ទំនើប​ជិះ និង​ប្រើប្រាស់​របស់របរ ថ្លៃ​ៗ ។

តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​សម ម៉ា​ណា ធ្លាប់​ជា​សមាជិក​របស់​ផលិតកម្ម «​រៃ​មាស​តា​មាស​» ជា​ផលិតកម្ម​នៅ​អា​មេ​រិ​ក ៕