ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ទប់ស្កាត់​មិន​ឱ្យ​កើត​ជំងឺ​ទឹម​នោម​ផ្អែម

7 ឆ្នាំ មុន

ជំងឺ​ទឹកនោមផ្អែម​ជា​ប្រភេទ​ជំងឺ​ដ៏​កាច​សាហា.វ​ដូច្នេះ​អ្នក​ត្រូវ​តែ​មាន​វិធីសាស្ត្រ​ទប់​ស្តា​ត់វា​ជា​បន្ទាន់ កុំឱ្យ​ឈាន​ទៅ​ស្ថានភាព​ធ្ងន់ធ្ងរ​ទាន់​។ ជំងឺ​ទឹកនោមផ្អែម​អាច​ធ្វើ​ឲ្យ​មនុស្ស​ពេញវ័យ​ពិការ​ភ្នែក​បាន ។ ជំងឺ​នេះ​ក៏​បណ្តាល

ជំងឺ​ទឹកនោមផ្អែម​ជា​ប្រភេទ​ជំងឺ​ដ៏​កាច​សាហាវ​ដូច្នេះ​អ្នក​ត្រូវ​តែ​មាន​វិធីសាស្ត្រ​ទប់​ស្តា​ត់វា​ជា​បន្ទាន់ កុំឱ្យ​ឈាន​ទៅ​ស្ថានភាព​ធ្ងន់ធ្ងរ​ទាន់​។ ជំងឺ​ទឹកនោមផ្អែម​អាច​ធ្វើ​ឲ្យ​មនុស្ស​ពេញវ័យ​ពិការ​ភ្នែក​បាន ។ ជំងឺ​នេះ​ក៏​បណ្តាល​ឱ្យ​អ្នកមាន​បញ្ហា​ក្នុង​ការ​មើលឃើញ ជំងឺ​បេះដូង និង​ប៉ះពាល់​ភាព​អវិជ្ជមាន​ដល់​ក្នុង​រាង​កាយ ។ អត្ថបទ​ខាងក្រោម​នេះ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយ​ចំនួន​ក្នុង​ការ​ការពារ​ជំងឺ​ទឹកនោមផ្អែម ៖

១-​គ្រប់គ្រង​ទម្ងន់​របស់​អ្នក ៖ អ្នក​ត្រូវ​គ្រប់គ្រង​ទម្ងន់​របស់​អ្នក​ឲ្យ​បាន​ល្អ ដើម្បី​អាច​គ្រប់គ្រង​បាន អ្នក​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​មិន​ត្រឹមតែ​អាច​គ្រប់គ្រង​ទម្ងន់​របស់​អ្នក​បាន​នោះ​ទេ វា​ថែម​ទាំង​អាច​ជួយ​ដុត​បំផ្លាញ​កាឡូរី​និង​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​។ ដើម្បី​ទប់ស្កាត់​ការ​ឡើង​ទម្ងន់​ដែល​អ្នក​មិន​ចង់បាន ចូរ​កុំ​បរិភោគ​អាហារ​ក្នុង​បរិមាណ​ដ៏​ច្រើន ហើយ​ត្រូវ​ទទួលទាន​ទឹក​មួយ​កែវ​កន្លះ​មុន​ពេល​បរិភោគ​អាហារ ។

២-​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ ៖ ជួនកាល រាង​កាយ​មិន​អាច​បែងចែក​រវាង​ការ​ឃ្លាន ឬ​ការ​ស្រេក​បាន​នោះ​ទេ ដូច្នេះ​វា​គឺជា​ការ​ចាំបាច់​ក្នុង​ការ​រក្សារ​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​ជាង​ការ​ជំរុញ​ឱ្យ​រាង​កាយ​ទទួលយក​ជាតិ​រាវ​តាម​រយៈ​អាហារ ។

៣-​បរិភោគ​បន្លែ​ឲ្យ​បាន​គ្រប់គ្រាន់ ៖ នៅ​ពេល​ដែល​អ្នក​បរិភោគ​អាហារ សូម​ទទួលទាន​បន្លែ​ឲ្យ​បាន​ច្រើន ហើយ​បន្ទាប់​ពី​នោះ​អ្នក​អាច​បរិភោគ​អាហារ​ផ្សេង​ទៀត​បាន​។ វិធី​សាស្ត្រ​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ឆាប់​មាន​អារម្មណ៍​ថា​ឆ្អែត ហើយ​ជួយ​មិន​ឲ្យ​អ្នក​បរិភោគ​ច្រើន ។

៤-​កុំ​មើល​ទូរទស្សន៍​នៅ​ពេល​បរិភោគ ៖ កុំ​មើល​ទូរទស្សន៍​នៅ​ពេល​ណា​ដែល​អ្នក​បរិភោគ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ទទួលទាន​អាហារ​កាន់តែ​ច្រើន ។ ការ​ទទួលទាន​បង្អែម​អាច​ជួយ​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ក្នុង​កម្រិត​សុវត្ថិភាព និង​កាត់​បន្ថយ​បរិមាណ​កាឡូរី​ដែល​អ្នក​ទទួលទាន​តាម​អាហារ ។

៥-​ភាព​តានតឹង ៖ ចូរ​ចៀស​ឲ្យ​ឆ្ងាញ​ពី​ភាព​តានតឹង ។ ភាព​តានតឹង​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​មូលហេតុ​ចម្បង​មួយ​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​។ ការ​តាំងសមាធិ និង​ការ​ធ្វើ​លំ​ហាត់ប្រាណ អាច​ធ្វើ​ឲ្យ​អ្នក​ចៀស​ឆ្ងាយ​ពី​ភាព​តានតឹង ៕