ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកើតឆ្នាំទាំង៤នេះ ត្រូវធ្វើពិធីមួយចំនួន ដើម្បីកាត់គ្រោះកាច ដែលនាំខាតលាភទ្រព្យ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ដឹង​អត់ថា អ្នក​កើត​ឆ្នាំខាល ឆ្នាំ​នេះ គឺ​រាសី​ដាក់ ព្រោះ​ឆ្នាំ​ជាន់​ឆ្នាំ បើ​ចិន​គេ​ហៅ​ថា «​ឆុង​ឆ្នាំ »​។…

រាជធានី​ភ្នំពេញ ៖ មាន​ដឹង​អត់ថា អ្នក​កើត​ឆ្នាំខាល ឆ្នាំ​នេះ គឺ​រាសី​ដាក់ ព្រោះ​ឆ្នាំ​ជាន់​ឆ្នាំ បើ​ចិន​គេ​ហៅ​ថា «​ឆុង​ឆ្នាំ »​។ នេះ​បើ​យោង​តាម​លោក នាយក នៃ​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ។ លោក លោក អ៊ឹម បុរិន្ទ​បាន​បន្ត​ថា បើ​តាម​ក្បួន​ហោរា អ្នក​កើត​ឆ្នាំខាល នៅ​ឆ្នាំ​នេះ គឺ​ត្រូវ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ញឹកញយ ប៉ុន្តែ​អ្នក​ត្រូវ​តាំងចិត្ត​ពុះពារ និង​ប្រឹងប្រែង​រម្ងាប់​ចិត្ត នោះ​វា​អាច និង​ប្រសើរ​គ្រាន់បើ​ឡើង​បន្តិច ចំ​ណែ​ឯ​ការងារ​ក៏​ដូច​ជា មុខរបរ​ជួញដូរ ដំណើរការ​មិនល្អ មាន​ភាព​រអាក់រអួល​រាំងស្ទះ ។

Picture

លោក​បាន​បន្ថែម​ទៀត​ថា ក្រៅពី​អ្នក​កើត​ឆ្នាំខាល ក៏​មាន​មនុស្ស​កើត​នៅ​៣ ឆ្នាំ​ទៀត ក៏​មាន​រាសី​រាសី​ធ្លាក់​នៅ​ឆ្នាំខាល​នេះ​ដែរ មាន​ដូច​ជា អ្នក​កើត​ឆ្នាំម្សាញ់ ឆ្នាំវក និង​ឆ្នាំកុរ ។ សូម​បញ្ជាក់ ឆ្នាំខាល​នេះ ជា​ឆ្នាំ​កាច​បន្តិច ដែល​ជា​ធាតុភ្លើង គប្បី​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន ពិសេស​ឆ្នាំវក កុរ ម្សាញ់ និង​ខាល ដែល​ឆុង​ខ្លាំង បើ​មិន​ប្រយ័ត្ន​ទេ​នឹង​អាច​ជួប​គ្រោះកាច ខាត​លាភ​ទ្រព្យ ឬ​អាច​នឹង​កើត​មានរឿង​ក្ដៅក្រហាយ​ច្រើន​ផង​ដែរ ។

Picture

ដើម្បី​រំដោះគ្រោះ និង​មាន​រាសី​ល្អ​ឡើង​វិញ ឬ​ជា​ដំណោះស្រាយ​សម្រាប់​អ្នក​កើត​ឆ្នាំ​ដែល​មាន​រាសី​មិនល្អ​ខាងលើ អ្នក​ត្រូវ​ប្រើ​វិធី​បញ្ចៀស​គ្រោះ គឺ​ពិធី​រំដោះគ្រោះ ឬ​កាត់​ឆុង ដោយ​ព្រះសង្ឃ ឬ​គ្រូអាចារ្យ​ដែល​ចេះ​វិធី ។

សម្រាប់​អ្នក​កើត​ឆ្នាំម្សាញ់ ដែល​មាន​រាសី​ធ្លាក់​ចុះ​ដែរ​នោះ ចូរ​ធ្វើអំពើ​ល្អ និង​ចែកទាន​ដល់​អ្នក​ខ្សត់ខ្សោយ ឬ​អ្នក​អត់ឃ្លាន មិន​ថា​ ជា​អាហារ ឬ​លុយកាក់ សម្ភារ​ឡើយ ដោយ​ការ​ធ្វើ​ទាន​ដោយ​ចិត្ត​ស្មោះ​មេត្តា នោះ​ជីវិត​អ្នក​នឹង​ជួប​តែ​ក្តី​សុខ អារម្មណ៍​ស្រស់ស្រាយ ហើយ​ព្យាយាម​រម្ងាប់​ចិត្ត​ឲ្យ​បាន​ស្ងប់​ ។ ការ​ធ្វើ​ទាន​អាច​ជា​ ការ​ជូន​ជា​សំលៀក​បំពាក់​មួយ​កំ​ប្លេ​រ និង​លុយកាក់​មួយ​ចំនួន​តាម​សទ្ធា​ ដើម្បី​លើករាសី​ឡើង​វិញ​។

Picture

ចំពោះ​អ្នក​កើត​ឆ្នាំវក វិញ ការ​ធ្វើ​ទាន​សំខាន់​បំផុត​ ដើម្បី​លើករាសី គឺ​ការ​ធ្វើ​ទាន​ជាមួយ​ព្រះ​រស់ ដែល​នៅ​ក្នុងផ្ទះ​ឱ្យ​បាន​ដិត​ដល់​ជាទី​បំផុត ព្រោះ​ឆ្នាំ​របស់​អ្នក គឺ​មាន​តែ​ព្រះ​រស់​តែ​ប៉ុណ្ណោះ​ដែល​អាច​សង្គ្រោះ​លោក​អ្នក​ពី​គ្រោះកាច​ផ្សេង​ៗ​ ។ ទន្ទឹម​នឹង​នេះ​ដែរ ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ ដែល​កើត​ឆ្នាំវក ត្រូវ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថិយ​ជា​ចិត្ត​អប្រិយ​ជាប់​ដោយ​គំនុំគុំកួន​ព្យាបាទ ឈ្នានីស ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្ត​ល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​សុន្ទរ៍ទាន ឬ​ទាន​ល្អ​តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច នោះ​ទេវតា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ ចាប់ពី​ពេល​នេះ​តរៀង​ទៅ ​។

Picture
Picture
Picture

ចំពោះ​អ្នក​កើត​ឆ្នាំកុរ ដើម្បី​ឱ្យ​ជោគជតា​របស់​អ្នក​បាន​ល្អ​ប្រសើរ​ចាប់​ពេល​នេះ​តទៅ គឺ​ត្រូវ​ដឹងគុណ​ព្រះ​រស់ ត្រូវ​មានចិត្ត​មេត្តា ករុណា ដោយ​ធ្វើការ​ក្រាប​សំពះលា​អ្នក​មានគុណ មុន​ពេល​ចេញពីផ្ទះ​ទៅ​ប្រកបការងារ​រកស៊ី​ជួញដូរ​ផ្សេង​ៗ និង​ត្រូវ​ចែកទាន​ដល់​អ្នកក្រ ពិសេស​ គឺ​ត្រូវ​រៀបចំ​កន្លែង​សម្រាក (​បន្ទប់​គេង​) ឱ្យ​មាន​ព​ន្លឹ​ចូល​គ្រប់គ្រាន់ ដើម្បី​យក​ពន្លឺព្រះអាទិត្យ​ដេញ​ឧ​ប​ទ្រុប​ចង្រៃ​រលាយ​បាត់​អស់ និង​ត្រូវ​ដាក់​ដើមឈើ​ពណ៌​បៃតង​មួយ​ផើង​នៅ​ជិត​កន្លែង​អ​ង្គុ​យធ្វើការ​ផង​ដែរ ព្រោះ​ពណ៌​បៃតង​ជួយ​ឱ្យ​អ្នក​ស្រូប​បាន​ពន្លឺ​បរិសុទ្ធ​និង​ជោគជ័យ​ ៕