ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រកូល​អ៊ា​ង​ច្រៀង​រួម​គ្នា​និយាយ​ពី​ការ​គោរព​ឪពុក​​ម្តាយ ស្តាប់​ហើយ​រំភើប​ចង់ហូរ​ទឹកភ្នែក​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ខេត្តតាកែវ ដែល​មហាជន​ស្គាល់​ថា ជា​ត្រកូល​អ៊ា​ង បាន​​និង​កំពុង​បន្ត​អាជីព​ចម្រៀង​នៅ​ក្នុង​វិស័យ​សិល្បៈ មិន​ទាន់​បោះបង់​ទៅ​ណា​ឡើយ​។ ត្រកូល​សិល្បៈ​នេះ នៅ​តែ​ព្យាយាម​រិះរក​ចម្រៀង​ល្អ​ៗ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ខេត្តតាកែវ ដែល​មហាជន​ស្គាល់​ថា ជា​ត្រកូល​អ៊ា​ង បាន​​និង​កំពុង​បន្ត​អាជីព​ចម្រៀង​នៅ​ក្នុង​វិស័យ​សិល្បៈ មិន​ទាន់​បោះបង់​ទៅ​ណា​ឡើយ​។ ត្រកូល​សិល្បៈ​នេះ នៅ​តែ​ព្យាយាម​រិះរក​ចម្រៀង​ល្អ​ៗ និពន្ធ​ឡើង​លើក​កិត្តិយស​ខេត្តតាកែវ និង​ភាព​រីក​ចម្រើន មាន​ទាំង​បទ​សម័យ និង​បុរាណ​។

យ៉ាងណាមិញ ចម្រៀង​កំពុង​ទាក់ទាញ​មួយ​បទ កំពុង​តែ​ផ្ទុះ​ឡើង ហើយ​ជា​ការ​ដាស់តឿន​អោយ​យុវ​វ័យ​ងាក​មក​គិតគូរ ជួយ​មើលថែ​ឪពុក​ម្តាយ​អោយទាន់​ខែភ្លឺ បាន​ស្តាប់​ហើយ​គឺ​រំភើប​ចង់​យំ​តែ​ម្តង​។ បទ​ចម្រៀង​រយ​លាន​អត្ថន័យ​នេះ ត្រូវ​គេ​ដឹង​ថា សំនៀង​ដើម សុគន្ធ និសា ត្រូវ​បាន​ច្រៀង​ឡើង​វិញ ដោយ​អ្នក​នាង អ៊ា​ង ច័ន្ទ​ថា​វី​, អ៊ា​ង ម៉ា​ឡា​, អ៊ា​ង អ​ម្រិ​ត​, អ៊ា​ង សុធា និង​អ៊ា​ង ច័ន្ទ​រិ​ទ្ធី​រុង សម្រួល​តន្ត្រី​ដោយ អ៊ា​ង ច័ន្ទ​រិ​ទ្ធី​រុង​។

អ្នក​ដែល​បាន​ស្តាប់​នៅ​ក្នុង​បណ្តាញ​សង្គម គ្រាន់តែ​ឮ​អត្ថន័យ​នេះ បាន​ស្រណោះ​ខ្លួន ហើយ​កាន់តែ​ដក់ចិត្ត​ចង់​នៅ​ក្បែរ​អ្នក​មានគុណ ។ នេះ​សម្រាប់​អ្នក​ស្រឡាញ់​ឪពុក​ម្តាយ​ពិតប្រាកដ​នៅ​តែ​បារម្ភ គ្រប់​វិនាទី ទោះ​នៅ​ឆ្ងាយ​បែប​ណា​ក្តី​។ ដូចនេះ កូន​ទាំងឡាយ​ណា​ដែល​ធ្លាប់​ធ្វើ​អោយ​អ្នក​មានគុណ​ខកចិត្ត ត្រូវ​ខំ​កែខៃ ហើយ​ត្រូវ​ងាក​ត្រឡប់​មក​ជួយ​មើលថែ​ព្រះ​នៅ​ក្នុងផ្ទះ​អោយ​បាន​ល្អ​ទាន់​ខែភ្លឺ​។

អ្នក​នាង​អ៊ា​ង ច័ន្ទ​ថា​វី ដែល​ជា​រៀមច្បង​ត្រកូល​អ៊ា​ង បាន​ប្រាប់​ថា ចម្រៀង​នេះ ច្រៀង​ឡើង​វិញ ដោយ​​បងប្អូន​នាង​៥​នាក់ ហើយ​ជា​ការ​ជូន​ជា​កាដូ​ដល់​លោកប៉ា​អ្នក​ម៉ាក់​នៅ​ថ្ងៃ​ខួបកំណើត​។ នេះ​ជា​សារ​មួយ​ផ្ញើ​ជូន​ដល់​យុវវ័យ​ទាំងឡាយ​បន្ត​ជួយ​មើលថែ​ទាំ​អ្នក​មានគុណ​អោយ​ល្អ ទោះ​សង​មិន​អស់ តែ​ត្រូវ​ខំ​ធ្វើ​អោយ​គាត់​សប្បាយចិត្ត​។

ពិត​ណាស់​ត្រកូល អ៊ា​ង អ្នក​ណា​មិន​ល្បី​នៅ​ខេត្តតាកែវ ដូច​ជា ៖ អ៊ា​ង ច័ន្ទ​ថា​វី ជា​អតីត​ម្ចាស់​ជ័យ​លា​ភី​ចម្រៀង​បុរាណ​ពានរង្វាន់​សម្តេច​តេ​ជោ កាលពី​ច្រើន​ឆ្នាំ​មុន បាន​ប្រឡង​នៅ​ទូរទស្សន៍​បាយ័ន ។ បើ​និយាយ​ពី​ប្អូនស្រី អ៊ា​ង ម៉ា​ឡា​វិញ ជា​ម្ចាស់​ពានរង្វាន់​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល ដែល​បច្ចុប្បន្ន អ៊ា​ង ម៉ា​ឡា មាន​ស្វាមី និង​កូន​រស់នៅ​ប្រទេស​អូស្ត្រាលី​។ ជា​អ្នក​បុរាណ​ត្រកូល​នេះ បាន​បង្កើត​ជា​ក្រុម​ភ្លេង​ការ​ឈ្មោះ ម៉ា​ឡែ​ន ម៉ា​ឡា​ភ្លេង​ការ ទុកជា​មុខរបរ​រដូវ​រៀប​មង្គលការ​។ តោះ​ស្តាប់​កម្សាន្ត​ចម្រៀង ដ៏​អណ្តែង​អណ្តូង​ពី​ត្រកូល​អ៊ា​ង ដូច​តទៅ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ